Nissan គ្រោងជះលុយ ១៧.៦ ពាន់លានដុល្លារ ផ្ដោតលើការផលិតឡានអគ្គិសនី ចំនួន ២៣ ម៉ូដែល សម្រាប់ម៉ាកសញ្ញា Nissan និង INFINITI ជាមួយបច្ចេកវិទ្យាទ៉នើប នៅឆ្នាំ ២០៣០ ដើម្បីចាប់ទីផ្សារ និងបំពេញតម្រូវការឡានអគ្គិសនី ព្រមទាំងដើរឲ្យទាន់សម័យកាលកាបូនស្មើសូន្យ ឆ្នាំ ២០៥០។
គម្រោងនេះមានឈ្មោះថា “Ambition 2030” ដែលក្រុមហ៊ុនគម្រោងបញ្ចេញរថយន្ដអគ្គិសនី (electricfied model) ចំនួន ២៣ ម៉ូដែល (EV and e-Power PHEV/Hybrids) ដែលក្នុងនោះ មានរថយន្ដ អគ្គិសនីសុទ្ធចំនួន ១៥ (Pure Electric) ម៉ូដែល ទៅក្នុងទីផ្សារក្នុងឆ្នាំ ២០៣០ ដែល ២០ ម៉ូដែល នឹងចេញត្រឹមរង្វង់ ៥ ឆ្នាំខាងមុខ។
តាមការចុះផ្សាយពីគេហទំព័រព័ត៌មានផ្លូវការរបស់ Nissan បានឲ្យដឹងថា ចំពោះគម្រោងនេះ ក្រុមហ៊ុនគ្រោងនឹង ផ្ដោតការលក់ ទៅក្នុងទីផ្សារអឺរ៉ុប ៧៥% , ៥៥% សម្រាប់ទីផ្សារជប៉ុន, រង្វង់ឆ្នាំ ២០២៦ និង ៤០% សម្រាប់ទីផ្សារ អាមេរិក និង ៤០% ចិន ក្នុងឆ្នាំ ២០៣០។
Nissan បានឲ្យដឹងដែរថា សម្រាប់ឡានអគ្គិសនី Nissan នឹងប្រើប្រាស់ថ្មប្រភេទ All Solid State Battery (ASSB) ជាមួយបច្ចេកវិទ្យា lithium-ion battery technology និង បច្ចេកវិទ្យាថ្មី ហៅថា Cobalt-free technology ដែលកាត់បន្ថយការចំណាយថ្លៃដើមដល់ ៦៥% ឬ ៧៥ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង ($75 per kWh) នៅឆ្នាំ ២០២៨។
បន្ថែមពីនេះ Nissan នឹងចាប់ដៃជាមួយក្រុមហ៊ុនដៃគូផ្សេងៗ បង្កើនការផលិតថ្ម (ឡានអគ្គិសនី) លក់ផងដែរ ដោយឡើងពី ៥២ GWh ឆ្នាំ ២០២៦ ទៅ ១៣០ GWh ឆ្នាំ ២០៣០។
សម្រាប់បច្ចេកវិទ្យាវិញ Nissan មានបំណងបំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ Advanced Driver Assistance និង Intelligent Technology ជាពិសេស ProPILOT technology នៅឆ្នាំ ២០២៦ បូកជាមួយនឹងបច្ចេកវិទ្យាបើកបរ ស្វ័យប្រវត្តិ និង ប្រព័ន្ធ LIDAR System ជំនាន់ថ្មី ឆ្នាំ ២០៣០ ផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ដំណើរការផលិតដំបូងនឹងចាប់ផ្ដើមចេញពីរោងចក្រ PilotPlant របស់ខ្លួន នៅ Yokohama ប្រទេស ជប៉ុន នៅឆ្នាំ ២០២៤ ដំណើរការដោយ សង្វាក់ផលិតកម្ម EV36Zero និងបន្ដទៅរោងចក្រផ្សេងៗក្នុងតំបន់អឺរ៉ុប និង អាមេរិក នៅឆ្នាំបន្ដបន្ទាប់។
ប្រភព៖ Nissan
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី