កាលពីពេលថ្មីៗនេះ សម្ដេចតេសជោ ហ៊ុន សែន ផ្ញើសារសម្លេងពិសេសជូនបងប្អូនជនរួមជាតិ សម្រាប់ឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ ២០២២ នេះ ស្ដីពីការប្រុងប្រយត្ន័លើការរីករាលដាលនៃជម្ងឺកូវីដ ១៩ និង ស្នើឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្ដ ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តដើម្បីបញ្ជៀសការឡើងថ្លៃពីរថយន្ដឈ្នួលផងដែរ។
តាមរយៈសារសម្លេង សម្ដេចតេជោ បានលើកជាប្រសាសន៍ “អំពាវនាវ ដល់រថយន្ដទាំងឡាយកុំឲ្យដំឡើងថ្លៃ នៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីឲ្យប្រជាជនមានលទ្ធភាពក្នុងការធ្វើដំណើរ ហើយក៏បានសូមឲ្យសាលារាជធានីភ្នំពេញ ពិនិត្យលទ្ធភាពក្នុងការផ្ដល់ មធ្យោបាយដឹកជញ្ជូននៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្ដទៅតាមបណ្ដាខេត្ត ដូចដែលបានធ្វើនៅមុន កូវីដ ១៩ បានមកដល់ ដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃរបស់រថយន្ដឈ្នួលទាំងឡាយ”
សម្ដេចបានបន្ថែមទៀតថា “សាលារាជធានីភ្នំពេញមានលទ្ធភាពទទួលបន្ទុក ដើម្បីជួយដល់កម្មករ កម្មការី ជួយដល់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរ ទៅតាមមូលដ្ឋាននានា ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាព ធ្វើដំណើរ និងជៀសវាងបាននូវការ ដំឡើងថ្លៃនៃការធ្វើដំណើររបស់ ម្ចាស់រថយន្ដឈ្នួល ឬតាក់ស៊ី។”
ក្នុងនោះ សម្ដេចបានសង្កត់ធ្ងន់លើបញ្ហាកូវីដ ១៩ ដែលមិនទាន់សាបរលាប ១០០% នៅឡើយ ទោះបីជាមានការចាក់វ៉ាក់សាំង ការពារទូទាំងប្រទេសក៏ដោយ និងបានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាអត្រាឆ្លង អាចកើនឡើងខ្ពស់ខ្លាំង ជាពិសេសក្នុងឱកាសជួបជុំគ្នាដូច បុណ្យភ្ជុំបិណ្ឌនេះ ជាដើម។ សម្ដេចក៏បានចេញបទបញ្ជា ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអធិការវត្ត ទាំងអស់ឲ្យចាត់វិធានការការពារសន្ដិសុខ សុវត្ថិភាព និងសុខមាលភាព សម្រាប់ ប្រជាពលរដ្ឋទៅធ្វើបុណ្យទាន និងដើរកម្សាន្ដនានា ពោលគឺរកមធ្យោបាយធ្វើបុណ្យដោយសុវត្ថិភាព កុំឲ្យមានការឆ្លង កូវីដ ១៩ បន្ថែមទៀត ដោយសារតែបច្ចុប្បន្នបញ្ហាឆ្លងនេះកំពុងតែធ្លាក់ចុះជាលំដាប់ និងរំពឹងថា វានឹងស្ថិតនៅកម្រិតតិចតួចបែបនេះ គ្មានការកើនឡើងទៀតផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី