ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានអនុម័តសម្រេច បើកការដ្ឋានសាងសង់នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ជាមួយនឹង អធិបតីខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
បន្ទាប់ពីសម្រេចបានសមិទ្ធផលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ កម្ពុជា បានរៀបគម្រោង សាងសង់ផ្លូវល្បឿនលឿនទី ២ ពី ភ្នំពេញ-បាវិត នេះ គ្រោងភ្ជាប់ជាមួយនឹងផ្លូវល្បឿន ម៉ុកបៃ-ហូជីមិញ ដែលនឹងសាងសង់រួចក្នុងពេលដំណាលគ្នានេះដែរ ក្នុងគោលបំណង សម្រួលការធ្វើដំណើរ និង ការដឹកជញ្ជូនទំនិញ ឆ្លងព្រំដែនឲ្យកាន់តែមានភាពឆាប់រហ័ស។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះជាផ្លូវថ្មីទាំងស្រុង ប្រវែង ១៣៨ គម ចេញពីចំណុចផ្លូវក្រវ៉ាត់ក្រុងទី ៣ រាជធានីភ្នំពេញ កាត់ខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែន កម្ពុជា-វៀតណាម ដែលបូកជាមួយនឹង ការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែង ៥ គម (ស្ពានសុទ្ធ ១៧៦១ ម៉ែត្រ ឬជិត ២ គីឡូម៉ែត្រ) ដែលទើបតែបើកការដ្ឋានសាងសង់កាលពីខែ មករា កន្លងទៅនេះ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៦។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី