ឆ្លើយតបទៅនឹងការស្នើពីសំណាក់សម្ដេច តេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងពិសេស កាលពីថ្ងៃទី ១២ នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង មួយស្ដីពីការរៀបចំរថយន្ដក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹក ជញ្ជូនសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ ចំនួន ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២ នេះ។
យោងតាមខ្លឹមសារសេចក្ដីប្រកាសបានឲ្យដឹងថា រដ្ឋបាលរាជធានីបានបែងចែកការធ្វើដំណើរនេះ ជា ២ ផ្នែក ៖
ទី ១ ៖ សម្រាប់ប្រជាពលរដ្ឋដែលនៅក្នុងក្រុងភ្នំពេញ រដ្ឋបាលរាជធានី បានប្រើប្រាស់រថយន្ដចំនួន ៥៥ គ្រឿង
ទី ២ ៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅតាមខេត្ត ហើយត្រឡប់មករាជធានីភ្នំពេញវិញ រដ្ឋបាលរាជធានី បានរៀបចំរថយន្ដក្រុងចំនួន ១២០ គ្រឿង ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០ នាទីព្រឹក។
សម្រាប់ទីតាំង ចេញដំណើរ ទៅតាមបណ្ដាខេត្តរដ្ឋបាលរាជធានីបានរៀបចំ ដាក់ទៅគ្រប់តាមបណ្ដោយផ្លូវជាតិ ដូចជាលើ៖
ក្នុងនោះដែរ សម្ដេចតេជោ និងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំអំពាវនាវ ដល់ក្រុមហ៊ុន និងម្ចាស់រថយន្ដឈ្នួល ឲ្យរក្សាតម្លៃនៅដដែល កុំដំឡើងថ្លៃក្នុងឱកាសនៃការធ្វើបុណ្យទាន ព្រមទាំង ក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យរក្សាស្មារតីប្រុងប្រយត្ន័ខ្ពស់ ពេលធ្វើដំណើរ ទៅបុណ្យ ដើរលេងកម្សាន្ដ ឬជួបជុំនានា ស្របពេលដែល កូវីដ-១៩ នៅមិនទាន់សាបរលាប ១០០% នៅឡើយ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី