Peugeot Django 150 ចូលស្តុកថ្មីវិញហើយសម្រាប់ពណ៌ចំនួន 3 ដែលលក់ដាច់បំផុត

អ្នកទស្សនា
123
0/ AKlasseAuto Promotion
Untitled-1.jpg

Peugeot Motocycles គឺជាម៉ូតូស្កូតឺរបស់ប្រទេសបារាំងដែលមានអាយុកាល 213 ឆ្នាំ នៃបទពិសោធន៍ម៉ាកយីហោដ៏ល្បីល្បាញ ព្រមទាំងបានសាងទំនុកចិត្តយ៉ាងរឹងមាំនៅជុំវិញពិភពលោក។

photo_2023_11_10_10_39_13_2_d30e586145.jpg

Django 150cc ជាម៉ូឌែលស្កូតឺដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន​ Peugeot​ Motocycles វាបានទាក់ទាញអតិថិជនជាច្រើនសម្រាប់ការរចនាបែបបុរាណ (Classic) លក្ខណៈពិសេសដ៏ទំនើប គុណភាពល្អ និងតម្លៃសមរម្យ។

Untitled_1_1033b84765.jpg

ការមកដល់សម្រាប់ស្តុកទីបីនេះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា Django នឹងផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់សម្រាប់ពណ៌ទាំង 3​ នេះដែលលក់ដាច់បំផុតដូចដែលបានលើកឡើងខាងលើ។

photo_2023-11-10_10-39-15.jpg

Peugeot Django 150cc បានកំពុង​ក្លាយ​ជា​ម៉ូតូ​ដែល​ពេញ​និយម​សម្រាប់​អតិថិជន​គ្រប់វ័យ។ សិស្សវិទ្យាល័យ និងសាកលវិទ្យាល័យចូលចិត្ត Django ព្រោះវាសាកសមនឹងអាយុរបស់ពួកគេសម្រាប់ជីវិតដ៏ស្រស់ស្រាយ និងភាពជាយុវវ័យ។

photo_2023-11-10_10-39-13.jpg

Django ក៏ក្លាយជាម៉ូតូលក់ដាច់បំផុតផងដែរសម្រាប់អតិថិជនដែលមានទម្ងន់ធ្ងន់ ព្រោះកែបរបស់ Django ទាំងកែបអ្នកបើកបរ និងអ្នករួមដំណើរគឺមានទំហំធំ ហើយសាកសមសម្រាប់អ្នកដែលលើសទម្ងន់ផងដែរ។ លើសពីនេះ Django ក៏មានអតិថិជនវ័យកណ្តាលជាច្រើន ជាអតិថិជនដែលមានគំនិតបែបកំលាំងជម្រុញចិត្តដោយចូលចិត្តស្ទាយបែបបារាំងក្នុងសម័យកាលឆ្នាំ 1960 ក៏ស្រលាញ់ Django ខ្លាំងផងដែរ។

photo_2023-11-10_10-39-14.jpg

ម៉ូតូស្កូតឺបុរាណនេះតែងតែទទួលបានការចាប់អារម្មណ៍ភ្លាមៗសម្រាប់អ្នករស់នៅក្នុងផ្ទះវីឡា រឺបុរី  ដូចជា ប៉េងហួត ជីបម៉ុង ជាដើម ព្រោះវាងាយស្រួលសម្រាប់ពួកគេក្នុងការជិះកំសាន្តនិងធ្វើដំណើរជិតៗនៅក្នុង សហគមន៍ និងសម្រាប់គោលបំណងផ្សេងទៀតដូចជាការទៅទិញអាហារជាដើម។

photo_2023-11-10_10-39-14 (3).jpg

ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ដែល​មាន​ចរាចរណ៍​មមាញឹក និងត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការចាក់សាំង ក៏បាន​ជំរុញ​ឱ្យ​មនុស្ស​ប្រើ​ម៉ូតូ​ច្រើន​ដូចជា​ម៉ូតូ Peugeot នេះផងដែរ។ ការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ម៉ូតូ Peugeot ត្រឹមតែ 1 លីត្រ អាចជិះបានដល់ទៅ 32-35 km វាជួយសន្សំសំចៃបានច្រើនសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក។

photo_2023-11-10_10-39-14 (2).jpg

ជាមួយនឹងការរចនារូបរាងទាន់សម័យ និងលក្ខណៈពិសេសទំនើបរបស់ Peugeot ក៏ជាដៃគូដ៏ល្អបំផុតសម្រាប់អ្នកធ្វើជំនួញផងដែរ! ស្រមៃថាអ្នកជាម្ចាស់ម៉ូតូស្កូតឺដ៏ឡូយមួយនេះ ហើយអ្នកជិះវាដើម្បីទៅហាងកាហ្វេសម្រាប់កិច្ចការណាត់ជួប រឺប្រជុំ អ្នកនឹងទទួលបាន Lifestyle ថ្មីមួយបែបថែមទៀត។

photo_2023-11-10_10-39-12 (2).jpg

ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More