ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025] — Peugeot Motocycles មានមោទនភាពក្នុងការបង្ហាញរូបរាងថ្មីបំផុតរបស់ខ្លួននៃម៉ូតូ Peugeot Django Café Racer 150 ដ៏ល្បីល្បាញនៅក្នុងទីក្រុងភ្នំពេញ ក្រោមពាក្យស្លោកថ្មីថា “BIGGER. BETTER. CHEAPER”។ អមជាមួយពាក្យស្លោកថ្មី ម៉ូតូ Django បង្ហាញខ្លួនជាមួយនឹងការពង្រីកទំហំផ្ទុកធំជាងមុន តម្លៃពិសេសដែលមិនអាចប្រៀបផ្ទឹមបាន និងជាមរតកនៃសិល្បៈហត្ថកម្មរបស់បារាំង ដែលនេះធ្វើឱ្យ Django ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែង ជាមួយគូប្រជែងដូចជា Vespa និង Lambretta ។
Bigger Space, Smarter Storage
ម៉ូតូ Peugeot Django ស៊េរីថ្មីនេះត្រូវបានកំណត់ស្តង់ដារថ្មីទៅតាមតម្រូវការអ្នកបើកបរនាពេលបច្ចុប្បន្ន ដោយធ្វើការរចនាឡើងមកជាមួយនឹងធុងផ្ទុកឥវ៉ាន់ធំទូលាយជាងមុន ងាយស្រួលក្នុងការដាក់សម្ភារប្រើប្រាស់ប្រចាំថ្ងៃបានច្រើន មិនថា មួកសុវត្ថិភាព ឬថង់ទំនិញ។ បើនិយាយពីប្រវែងម៉ូតូពីកង់មុខទៅក្រោយវិញ ផ្ដល់នូវកន្លែងដាក់ជើងទូលាយជាងមុនសម្រាប់អ្នកបើកបរ និងអ្នកជិះជាមួយគ្នា ដែលនេះគឺជាចំណុចកម្រមានមួយសម្រាប់ប្រភេទម៉ូតូ retro scooter.
Better Than the Competitor
Peugeot Django បោះជំហានមុនគូប្រជែងរបស់ខ្លួន ដោយ Peugeot Django កំពុងតែកែលម្អនូវម៉ូតូឱ្យកាន់តែល្អជាងមុនជាមួយចំនុចពិសេសមួយចំនួន ខណៈចំណុចពិសេសទាំងអស់នេះ Scooter ផ្សេងទៀតប្រហែលជាទើបតែបានកំណត់ដំណាក់កាលនេះនៅឡើយទេ។ ចំណុចពិសេសទាំងនោះ រួមបញ្ចូលគ្នានូវសោភ័ណភាពបែបក្លាសិកជាមួយនឹងមុខងារ ergonomics ដ៏ទំនើប ,ការសន្សំសំចៃប្រេង និងដំណើរម៉ាស៊ីនដែលផ្ដល់នូវការបើកបរដ៏រលូន ជាពិសេស Django ផ្តល់នូវជម្រើសទាន់សម័យ ផាសុកភាព ជាមួយតម្លៃដែលសមរម្យបំផុត។ ទន្ទឹមនឹងនេះដែរ Peugeot Django ក៏បង្កើនប្រសិទ្ធភាពទៅលើផ្នែកសំខាន់ៗមួយចំនួនផងដែររួមមាន៖
- ម៉ាស៊ីន 150cc
- ហ្វ្រាំងឌីសសម្រាប់កង់ខាងមុខ និងខាងក្រោយ
- កុងទ័រ LED និងឌីជីថល
- ការអនុលោមតាម Eco-friendly Euro 5 emissions compliance ដែលមិនប៉ះពាល់ដល់បរិស្ថាន
Made in France: A Legacy of Quality
គ្រប់ម៉ូតូ Peugeot Django ត្រូវបានផលិតឡើងដោយមោទនភាពនៅប្រទេសបារាំង ដែលនាំមកនូវការរចនា និងវិស្វកម្មអឺរ៉ុបជាង 120ឆ្នាំមកលើដងវិថីនានាក្នុងប្រទេសកម្ពុជា។ ជាមួយនឹងស៊ុមដ៏រឹងមាំ ,ផលិតផលសម្រេចដ៏ប្រណិត និងគុណភាពនៃការបើកបរដ៏ប្រសើររបស់ Django តំណាងឱ្យចំណុចកំពូលនៃសិល្បៈហត្ថកម្ម ដែលជាម៉ូតូ scooter ដែលផលិតឡើងដើម្បីប្រើប្រាស់បានយូរអងង្វែង ឬ ប្រើដល់តជំនាន់។
See It for Yourself – Now in Phnom Penh
ឥឡូវនេះ ម៉ូតូ Peugeot Django Café Racer 150 ត្រូវបានដាក់តាំងបង្ហាញ និងបើកឱ្យជិះសាកល្បងបាននៅអគារតាំងបង្ហាញម៉ូតូ Peugeot ផ្លូវការរបស់ពួកគេក្នុងរាជធានីភ្នំពេញ។ នៅចាំអីទៀត! បងប្អូនអាចមកទទួលយកបទពិសោធន៍ថាហេតុអ្វីបានជា Django គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកជិះម៉ូតូដែលចង់បានកន្លែងទំនេរច្រើន តម្លៃកាន់តែល្អ និងរចនាប័ទ្មកាន់តែថ្មីហើយប្លែក!!!
Contact: 012 366 803/095 666 373
អត្ថបទពាណិជកម្ម (Sponsored)
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព