ជាមួយនឹងការលក់យ៉ាងឆាប់យ៉ាងរហ័ស និងមានភាពល្បីល្បាញនៅក្នុងទីផ្សារ Peugeot Motorcycles កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ពណ៍ Version ពីរដូចជា Deep Ocean Blue និង Dragon Red White។
ចំណែកឯពណ៍ Milky white និង Matte Black ជាពណ៍ដែលទាក់ទាញអតិថិជនបែបវ័យកណ្តាលហើយសម្រាប់អ្នកដែលលង់ស្នេហ៍បែបធម្មជាតិ ពួកគេនឹងជ្រើសរើសពណ៌ Adventure Green ឬ Racing Green. Peugeot Django 150cc ជាម៉ូឌែលដែលនាំចូលមកពីប្រទេសបារាំងហើយផ្តល់នូវរូបរាងដ៏ស្រស់ស្អាតស្ទីលបែបស៊ីវីល័យសក្តិសមសម្រាប់យុវវ័យ និង មនុស្សវ័យកណ្តាលដែលចូលចិត្តរូបរាងបែប Classic ផងដែរ។
Peugeot Django 150cc គឺជាម៉ូតូមួយដែលលើសពីម៉ូតូ Scooter ពោលគឺជាម៉ូតូដែលមានស្មារតីពោរពេញដោយអារម្មណ៍មោទនភាព និងបង្ហាញពីភាពជាម្ចាស់ដ៏ពិតប្រាកដ។
ម៉ូតូមានចំនួនពីរពណ៍ កែបស្បែកដ៏ទន់ និងការតុបតែងជាមួយបន្ទះដែក chrome ចែកពណ៍ជាពីរដ៏ល្អឥតខ្ចោះ ធានាថាអ្នកមិនអាចទប់បេះដូងពីភាពឆើតឆាយ និងទាក់ទាញពីម៉ូតូនេះទេ។ មិនតែប៉ុណ្ណោះ Peugeot Django ម៉ូតូ scooter ប្រភេទថ្មី នឹងនាំអ្នកត្រលប់ទៅសម័យកាលពីមុន នៃផ្លូវ The Festive Parisian នៃទីក្រុងប៉ារីសនៃទសវត្សរ៍ឆ្នាំ 1950 ។
រចនាឡើងសម្រាប់ជីវិតសម័យទំនើប ម៉ូតូ Django 150cc មានឃ្លុបពីរនៅខាងមុខដែលរួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាត និងអាចចាក់សោបាន ជាមួយនឹងរន្ធថាមពល 12-volt ជាឧបករណ៍សម្រាប់សាកថ្មនៅពេលធ្វើដំណើរ បូករួមទាំងឃ្លុបដាក់មួកសុវត្ថិភាពទំហំធំក្រោមកែបផងដែរ។ កម្ពស់កែបមិនខ្ពស់ពេក ធ្វើឱ្យមានផាសុកភាពសម្រាប់អ្នកធ្វើដំនើរគ្រប់រូប។ កែបស្បែកប្រើប្រាស់វត្ថុធាតុដើមដ៏ទុន មានផ្ទៃធំទូលាយ មិនថាសម្រាប់អ្នកបើកបរ ឬអ្នកជិះខាងក្រោយនោះទេ។
Peugeot Django ផ្តល់ជូននូវជម្រើសដ៏ល្អឥតខ្ចោះទាក់ទងទៅនឹង តម្លៃ ប្រាក់កម្ចីជាមួយធនាគារ ព្រមទាំងសេវាកម្មជួសជុល។ ប្រសិនថវិការបស់លោកអ្នកមានចំនួនប្រមាណ 3xxx$ អ្នកប្រាកដជាចូលចិត្ត Django Scooter ដោយមានការធានារហូតដល់ទៅ 2 ឆ្នាំ។
ប្រសិនបើលោកអ្នកមានបំណងចង់បានប្រាក់កម្ចីជាមួយនឹងធនាគារ លោកអ្នកនៅតែមានភាគរយច្រើនក្នុងការសហការណ៍ដោយជោគជ័យ ដោយសារក្រុមហ៊ុនមានដៃគូរធនាគារសហការណ៍ ជាច្រើនដូចជា I-finance, AEON, Mohanokor និង ថ្មីៗនេះបានសហការណ៍ ជាមួយធនាគារ Bred Bank អាចអនុញ្ញាតិដល់ជនបរទេសដែលចង់ក្លាយជាម្ចាស់ម៉ូតូជាមួយនឹងប្រាក់កម្ចីផងដែរ ។
ជាពិសេសលោកអ្នកលែងមានកង្វល់ទៀតហើយបន្ទាប់ពីទិញម៉ូតូរួច ព្រោះខាងសេវាកម្ម Service Center មានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ម៉ូតូ Peugeot ព្រមទាំងមានអ្នកបច្ចេកទេសយ៉ាងជំនាញដែលអាចជួយ និងផ្ដល់ជូនការប្រឹក្សាដល់លោកអ្នកផងដែរ។
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ