ស្របពេលគ្រប់បណ្ដាប្រទេស ក្នុងអាស៊ាន បានចាំផ្ដើមផ្ដោតចំណាប់អារម្មណ៍លើការប្រែក្លាយទីផ្សារយានយន្ដ របស់ខ្លួនជា ទីផ្សាររថយន្ដអគ្គិសនី តាមរយៈការដាក់យុទ្ធសាស្រ្ដបន្ថយពន្ធនាំចូល ផ្ដល់ប្រាក់ឧបត្ថម្ភ ផ្សព្វផ្សាយ ពីបញ្ហាបំពុលបរិយាកាស និងឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនីឲ្យបានច្រើនជាដើម ក្នុងនោះ ប្រទេស(ក្នុងអាស៊ាន) ដែលហាក់សកម្មជាងគេក្នុងវិស័យនេះ មានដូចជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ខណៈដែលថ្មីៗនេះ ហ្វីលីពីន ប្រកាសប្រឡូកចូល ក្នុងទីផ្សារឡានអគ្គិសនីដែរ ដោយចេញយុទ្ធសាស្រ្ដលុបបំបាត់ពន្ធនាំចូលឡានអគ្គិសនីតែម្ដង។
តាមការចុះផ្សាយពីសារព័ត៌មាន Ruetre បានឲ្យដឹងថា លោក Ferdinand (BongBong) Marcos Jr ប្រធានាធិបតី បច្ចុប្បន្នរបស់ប្រទេស ហ្វីលីពីន នឹងចេញសេចក្ដីអនុញ្ញាត ឲ្យបញ្ចុះពន្ធនាំចូលយានយន្ដអគ្គិសនី គ្រប់ប្រភេទ មិនថា ឡាន គ្រួសារខ្នាតតូច, ឡានអ្នកដំណើរធុនតូចធំ, ឡាន pick up, ឡានដឹកទំនិញ, ម៉ូតូ, ឬ កង់ ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងបង្គុំ របស់វា ពីគ្រប់ប្រទេស (Most-favoured nation Tariff / MFN Tariff) មកនៅ ០% សម្រាប់រយៈពេល ៥ ឆ្នាំ ដែលបច្ចុប្បន្នកំពុងគិតពី ៥% ទៅ ៣០%។
បើតាមសម្ដីរបស់លោក Arsenio Balisacan អគ្គលេខាធិការ នាយកដ្ឋានផែនការសេដ្ឋកិច្ច របស់ប្រទេស ហ្វីលីពីន បានមានប្រសាសន៍ថា ៖
គម្រោងកិច្ចប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រីកទីផ្សារយានយន្ដអគ្គិសនី និងជំរុញឲ្យប្រជាពលរដ្ឋ ប្រើប្រាស់យានយន្ដអគ្គិសនីឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ និងនាំចូលប្រេងឥន្ទនៈពីក្រៅប្រទេស ស្របពេលតម្លៃប្រេងកំពុងកើនឡើង ព្រមទាំងដើម្បីលើកកម្ពស់ ឧស្សាហកម្មអគ្គិសនីអេកូឡូស៊ី ក្នុងប្រទេសផងដែរ។
គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះ នឹងអនុវត្តសម្រាប់តែចំពោះយានយន្ដអគ្គិសនីប៉ុណ្ណោះ ចំណែកឯរថយន្ដ Hybrid គឺ នឹងត្រូវគិតពន្ធនាំចូល និងអនុត្តលក្ខខណ្ឌផ្សេងៗ ជាធម្មតា។ ក្នុងនោះដែរ យុទ្ធសាស្រ្ដនេះ អាចនឹងមានប្រសិទ្ធភាព ឬ យ៉ាងណា ក៏ស្ថិតលើស្ថានភាពជាក់ស្ដែង ដោយហេតុថា បច្ចុប្បន្នតម្លៃរថយន្ដអគ្គិសនីនាំចូលក្នុងប្រទេស ហ្វីលីពីន ជាមធ្យមពី ២១០០០ ដុល្លារ ទៅ ៤៩០០០ ដុល្លារ ធៀបទៅនឹងរថយន្ដធម្មតា ខ្ទង់ពី ១៩០០០ ទៅ ២៦០០០ ដុល្លារ លើសពីនេះ ប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍ ភាគច្រើនពឹងផ្អែកលើការប្រើប្រាស់ និងនាំចូលប្រេងឥន្ធនៈពីក្រៅប្រទេសច្រើន។ អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី