ថ្មីៗនេះ មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត (ឆៀក) ថ្មីមួយកន្លែងទៀត ស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ បានបើកដំណើរការសាកល្បងចាប់ពីថ្ងៃនេះតទៅហើយ ធ្វើឲ្យមានមណ្ឌលចំនួន ៩ទីតាំងនៅភ្នំពេញ ។
តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ចូន ថា ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្តក្នុងប្រទេសកម្ពុជា និងពង្រីកការផ្តល់សេវាសាធារណៈ ឱ្យកាន់តែទូលំទូលាយក្រុមហ៊ុនខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) បានសម្រេចបើកឱ្យដំណើរការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ថ្មីនេះ ដោយទទួលបាន អាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធានាបានថាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទីនេះ គឺប្រកបដោយភាពត្រឹមត្រូវគ្រប់លក្ខខណ្ឌ តាមបទដ្ឋានបច្ចេកទេស។
មណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ដ ហាណូយសំរោងអណ្ដែត នេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពេលនេះ កំពុងតែចាប់បើកដំណើរការសាកល្បង ជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ១៧:០០ ឬ ៥ៈ០០ នាទីល្ងាច។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ មជ្ឈមណ្ឌលឆៀកយានយន្ដ នៅរាជធានីភ្នំពេញមានរាប់ទាំង មណ្ឌលថ្មី ហាណូយសំរោងអណ្ដែតនេះ មានចំនួន ៩ ទីតាំង ដូចជា៖
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន
អត្ថបទ៖ Andra
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!