ឡានអគ្គិសនីមានគេបង្កើតហើយ ឡានប្រើអ៊ីដ្រូសែន ក៏មានគេធ្វើហើយ តែថ្មីៗនេះ ក្រុមហ៊ុន Porsche បង្ហាញរបកឃើញថ្មី មួយទៀត បង្កើត ឡានប្រើចំហេះឥន្ទនៈ ចម្រាញ់ពីទឹក និង ខ្យល់សម្ពាធទាប (thin air) ជំនួសឲ្យអគ្គិសនី សាំង និងម៉ាស៊ូត ជាមួយនឹងសមត្ថភាពដូចគ្នា។
តាមការចុះផ្សាយពី Daily Star បានឲ្យដឹងថា ក្រុមហ៊ុនរថយន្ដ Porcshe បានរកឃើញរបកគំហើញ បង្កើតចំហេះរថយន្ដថ្មី ដោយប្រើប្រាស់ឥន្ទនៈដែលទាញយកសមាសធាតុ អ៊ីដ្រូសែន ពី ទឹក និង កាបូន ពីខ្យល់សម្ពាធទាប (thin air) ដែល Porsche ឲ្យឈ្មោះឥន្ទនៈនេះថា eFuel និងត្រូវបានសាកល្បងលើរថយន្ដ Porsche 911 របស់ខ្លួន បានជោគជ័យ លទ្ធផលប្រើប្រាស់បានធម្មតា ដូចរថយន្ដប្រើប្រាស់សាំង ម៉ាស៊ូតដូច្នោះដែរ ហើយប្រភពចម្រាញ់ និងចំហេះ ដែលបញ្ចេញមក មានសុវត្ថិភាពជាង មិនបង្កហានិភ័យបំពុលបរិយាកាស ដោយឧស្ម័នពុលនោះទេ ។ លើសពីនេះ ក្រុមហ៊ុនក៏បានឲ្យដឹងដែរថា ក្រៅតែពីប្រើប្រាស់សុទ្ធ វាក៏អាចប្រើប្រាស់ជាមួយប្រព័ន្ធ Hybrid Electric-eFuel នេះផងដែរ។
គួរបញ្ចាក់ថា eFuel ត្រូវបានរកឃើញ និងផលិតដោយក្រុមហ៊ុនឈ្មោះ Highly Innovative Fuels ក្នុង ស្ថានីយ៍ ទាញអគ្គិសនី ពីចរន្ដខ្យល់ (Wind-Powered Plant) Haru Oni Pilot Plant តំបន់ Punta Arena ប្រទេស Chile ដែល តាមការឲ្យដឹងពីវេបសាយផ្លូវការរបស់ Porsche ថា គ្រោងនឹងផលិតឲ្យបាន ១៣០ ០០០ លីត្រ ក្នុងមួយឆ្នាំ និងបន្ដទៅ ៥៥ លានលីត្រ ក្នុងមួយឆ្នាំ ហើយបន្ដកើនរហូតដល់ ៥៥០ លានលីត្រ ក្នុងមួយឆ្នាំផងដែរ។
តាមសម្ដីលោក Barbara Frenkel សមាជិកក្រុមប្រតិបត្តិ សម្រាប់លទ្ធកម្មនោក្រុមហ៊ុន Porsche AG បានឲ្យដឹងថា៖
Porsche កំពុងឈរលើគោលដៅ “Double E-path” ដោយការផលិតរថយន្ដប្រើប្រាស់ប្រព័ន្ធ e-mobility និង eFuel ក្នុងគោលបំណងឆ្ពោះទៅរកគោលការណ៍កាត់បន្ថយការបំពុលបរិយាកាស នៅពេលខាងមុខនេះ។
លោកបានបន្ថែមទៀត
ការបង្កើតរថយន្ដប្រើឥន្ទនៈ eFuel នេះ នឹងអាចជាឱកាសមួយសម្រាប់ចាប់យកទីផ្សារពីរថយន្ដដែល ដើរដោយសាំង និងម៉ាស៊ូត ដែលសរុបជាង ១.៣ ពាន់លានគ្រឿង ទូទាំងពិភពលោក បច្ចុប្បន្ន។
អត្ថបទ៖ Andra
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព