រថយន្ដ Hatchback របស់ Kia ម៉ូឌែល Morning ឬ Picanto នៅស្រុកខ្មែរហាក់ពេញនិយមខ្លាំង ហើយក៏ឃើញស្ទើគ្រប់ជំនាន់ស៊េរីឆ្នាំដែរ មានចាប់ពីឆ្នាំ២០០៤ រហូតដល់២០២៣ឯណោះ។ កាលពីខែកក្ដដា Kia បានបញ្ចេញម៉ូឌែល Morning 2024 របស់ខ្លួន ដែលផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ជាមួយតម្លៃចាប់ពី ១៦,០០០ដុល្លារជាង ទៅ ២០,០០០ដុល្លារ អាស្រ័យលើ Option ជាដើម។
ត្រឹម ២ខែប៉ុណ្ណោះបើគិតមកទល់នឹងពេលនេះ ក៏លេចឮដំណឹងអំពីតម្លៃនៅស្រុកខ្មែរដែល Dealer ហ្ការាស់លក់រថយន្ដបាននាំចូលមកជាមួយតម្លៃចាប់ពី ២៣,៥០០ដុល្លារជាង ដល់ ២៥,៥០០ដុល្លារជាង (មួយទឹកក្រដាសពន្ធ) អាស្រ័យលើ Option ពណ៌ និងភិនភាគជាក់ស្ដែង។
Morning ២០២៤ នៅតែប្រើម៉ាស៊ីន ៣ស៊ីឡាំង និង ៤ស៊ីឡាំងដូចឆ្នាំមុនដូចជា៖ ម៉ាស៊ីនសាំង ៣ស៊ីឡាំងចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៦៦សេះ ចំណែកម៉ាស៊ីន ៤ស៊ីឡាំងវិញចំណុះ ១.២លីត្រ ផលិតកម្លាំងបាន ៨៣សេះ កម្លាំងរមួល ១២២ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងជម្រើសលេខដៃ ជាមួយកម្រិតស៊ីសាំងជាមធ្យមប្រហែល ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ការឌីស្សាញផ្នែកខាងក្រៅផ្លាស់ប្ដូរថ្មី ដោយផ្ទៃខាងមុខបំពាក់សំណាញ់ ជាមួយថ្ពាល់សងខាង ទម្រង់ដូចទៅនឹងច្រមុះខ្លាដែល Kia ហៅថា Tiger-nose grille។ ចំណែកចង្កៀងមុខវិញឌីស្សាញថ្មីជា Y-Sharp មានទម្រង់ជាអក្សរ Y ប្រភេទគុជ Full LED មួយកញ្ចប់តែម្ដង ដែលមានសមត្ថភាព ទម្លាក់តម្លើងហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ។ ចំណែកស្ដុបក្រោយក៏បានពាក់ជា Full LED និងមាន LED Bar អូសកាត់ផ្ទៃគូទក្រោយតែម្ដង។
មិនថារូបរាងខាងក្រៅទេ សូម្បីយាន់កង់ក៏ត្រូវបានផ្លាស់ប្ដូរថ្មីជាមួយជម្រើសចាប់ពី ១៤អ៉ីង ដល់ ១៦អ៉ីងអាលុយ្យូម អាស្រ័យលើ Trim & Option។
សម្រាប់តួរខ្លួនរបស់ Morning មានប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៩៥ម.ម ពីដីមកបាត ១៤១ម.ម ជាមួយទម្ងន់ជាង ១តោន។
ចូលដល់ផ្ទៃខាងក្នុងភាគច្រើនស្ទើតែទាំងស្រុងដូចទៅនឹង Kia Morning ស៊េរីឆ្នាំ២០២២ និង២០២៣ ដែរ។ និយាយជារួមបើជាប្រភេទ Full Option វិញបំពាក់នៅ កុងទ័រឌីជីថល អេក្រង់ថាច់ភ្ជាប់ Apple Carplay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រ រន្ធ USB-C ២គ្រាប់មុខក្រោយ Wireless Charge ដំបូលបើក កៅអីក្ដៅត្រជាក់ ពូងសុវត្ថិភាព ៧គ្រាប់ និងផ្ទៃខាងក្នុងស្រោបដោយស្បែកជាដើម។
ចំណែកមុខងារសុវត្ថិភាពវិញ Kia Morning ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា ADAS មានដូចជា៖
១/ ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិតាមឡានខាងមុខ ភ្ជាប់ជាមួយមុខងារទាញចង្កូតឡានចូលកណ្តាលគន្លង។
២/ មុខងារជួនដំណឹងពេលមានឧបកស័គ្គនៅខាងមុខ និងជាន់ហ្រ្វាំងអូតូពេលជិតបុកប៉ះ។
៣/ ជួយជូនដំណឹងពេលមានយានយន្តផ្សេងវ៉ាជែងពីខាងក្រោយ។
៤/ ពេលថយឡានចេញពីចំណត វាមានមុខងារ ជូនដំណឹងពេលមានយានយន្តផ្សេងឆ្លងកាត់ ហើយជួយជាន់ហ្រ្វាំងអូតូពេលជិតបុកប៉ះ និងមានមុខងារសុវត្ថិភាពមួយចំនួនទៀតផងដែរ។
សរុបមកបើទោះបីជាមិនថ្មីខ្លាញ់គោ តែក៏ជាក្រដាសពន្ធបើកពីកេសថ្មីក្ដៅៗដែរ តម្លៃប៉ុណ្ណឹងគិតថាគួរសម បើក្រឡេកមកមើលឡានថ្មីក្នុងស្រុកខ្មែរយើង តម្លៃប្រហាក់ប្រហែលគ្នា ខណៈភិនភាគ Option និងភាពទំនើបវិញ Kia Morning 2024 ដូចជាដើរទៅមុនមួយជំហ៊ានហើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Morning 2024 នេះ? តម្លៃប៉ុណ្ណឹងបងប្អូនគិតថាគួរសម ឬក៏ខ្ពស់ពេក? ចុះបើស្រឡាញ់ពពួក Hatchback តម្លៃខ្ទង់ ២ម៉ឺនជាង បងប្អូនគិតថាគួរពិចារណាជាមួយ Morning ឆ្នាំថ្មីនេះ ឬក៏រកឡានខ្លាញ់គោស្រុកខ្មែរ? សម្រាប់មតិយោបល់ និងព័ត៍មាន អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?