Santa Fe ជាប្រភេទឡាន Crossover SUV កៅអី៣ជួររបស់ Hyundai តែសម្រាប់ស៊េរីថ្មីប្ដូររាងមួយជុំដែលគេហៅថា All-New Hyundai Santa Fe 2024 បានផ្លាស់ប្ដូរអម្បូរឡានធន់តូចទៅជា SUV ខ្នាត់ធំបែប Adventure ដ៏ទាក់ទាញ។
កាលពីខែ កក្កដា ឆ្នាំ២០២៣ Hyundai បានបញ្ចេញនៅម៉ូឌែល Santa Fe ជាមួយការឌីស្សាញថ្មីទាំងស្រុង ទើបតែពេលនេះ ឡានរបស់កូរ៉េដែលមានរូបរាងដូចប្រភេទរថយន្ដអគ្កិសនីមួយនេះបានប្រកាស់តម្លៃជាផ្លូវការចេញពីរោងចក្រចាប់ពី ៣៣,៩៥០ដុល្លារ ដល់ ៤៨,៨០០ដុល្លារ អាស្រ័យទៅលើ Trim/Option និងជម្រើសម៉ាស៊ីនជាដើម។
All-New Santa Fe 2024 ភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនចំនួន ២ដូចជា៖
ម៉ាស៊ីនសាំង Turbo ទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ២៧៧សេះ កម្លាំងរមួល ៣១១សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ Dual-Clutch បង្វិលកង់ដោយប៉ុង១ RWD ប៉ុង២ AWD ជំនួយដោយ Drive Mode ជាមួយមុខងារ Lock ប៉ុងសម្រាប់ស្ថានភាពផ្លូវផងដែរ។
ចំណែកម៉ាស៊ីន Hybrid វិញចំណុះ ១.៦លីត្រ Turbo ផលិតកម្លាំងបាន ២៣២សេះ កម្លាំងរមួល ២៧១ផោនហ្វីត ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ជាដើម។
សម្រាប់ផ្ទៃខាងក្នុង ក៏ដូចជាភាពទំនើបផ្លាស់ប្ដូរ ១៩០ឌឺក្រេតែម្ដង ជាមួយកៅអីស្បែក Nappa ៣ជួរធំទូលាយជាមួយ Memory Seat និងមុខងារក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់ Speaker Bose Premium sound ។
ដំបូងបើកពីរតង់ រន្ធសាក USB-C មុខក្រោយ ៣ជួរ ជាមួយ Wireless Charge ចំនួនពីរ អេក្រង់ថាច់ ១២.៣អ៉ីងលាតភ្ជាប់ជាមួយកុងទ័រឌីជីថល ទ្វាគូទក្រោយអូតូ នឹងមុខងារឆ្លាតវ៉ៃ Hyundia សម្រេចបោះចោលប៉ូតុងចុច ផ្លាស់ទៅប្រើជាគ្រាប់ចុចឌីជិថលដែលគេហៅថា Capacitive Touch Key ដែលជាការរួមបញ្ជូលនៅរបស់ចាស់ និងថ្មីសម្រាប់ផ្គាប់ចិត្តមនុស្សទាំងពីរសម័យកាល។
សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ All-New Santa Fe 2024 ទទួលបានកញ្ចប់ ADAS មួយឈុតធំជំនាន់ចុងក្រោយរបស់ Hyundai តែម្ដង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ All-New Santa Fe 2024 នេះ? សម្រាប់មតិយោបល់ ចំណាប់អារម្មណ៌ នឹងព័ត៍មានបន្ថែម បងប្អូនអាចចូលរួមចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ