បងប្អូនប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ម៉ូឌែល UX ជារថយន្ដចំណូលថ្មីរបស់ Lexus ដែលផលិតដំបូងនៅឆ្នាំ២០១៩ មានឈ្មោះថា UX200 ក្នុងប្រភេទជា Crossover SUV ហើយក៏ជារថយន្ដដំបូងដែល Lexus ឌីស្សាញបែបទម្រង់អានាគត ឬជា Testing Concept ។
ថ្មីៗនេះ Lexus ទើបតែបញ្ចេញតម្លៃជាងផ្លូវការនៅម៉ូឌែល UX 300hស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃចាប់ពី ៣៧,៤៩០ដុល្លារ ដល់ ៤៥,៩៥៥ដុល្លារ ខណៈស៊េរីឆ្នាំមុនតម្លៃចន្លោះពី ៣៦៤៩០ដុល្លារ ដល់ ៤៤,៩៥៥ដុល្លារ អមជាមួយជម្រើស Trim/Option ចំនួន ៤ UX 300h, UX300h Premium, UX300h F Sport Desing, UX300h F Sport Handling ។
បើនិយាយពីភិនភាគវិញ UX គឺជារថយន្ដដែលមានទំហំតូចជាង NX និង RX ក្នុងប្រភេទ Crossover SUV របស់ Lexus ។ ជាក់ស្ដែង UX មានប្រវែង ៤៤៩៥ម.ម ទទឹង ១៨៤០ម.ម កម្ពស់ទាបល្មម ១៥៤០ម.ម នឹងទម្ងន់ ១តោនជាង។
UX ស៊េរីឆ្នាំ២០២៥ បំពាក់ម៉ាស៊ីន Hybrid ៤ស៊ីឡាំង ២.០លីត្រ ប្រើអាគុយ lithium-ion ជំនួយដោយមូទ័រអគ្គិសនីជំនាន់ថ្មី អាចផលិតកម្លាំងបានដល់ទៅ ១៩៦សេះ (ស៊េរីឆ្នាំមុន ១៨១សេះ) រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយជម្រើសប៉ុង១ FWD នឹងប៉ុង២ AWD ជាមួយសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៧.៩វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងរបស់ UX300h ស៊េរីឆ្នាំ២០២៥នេះ ស៊ីខ្ទង់ ៥លីត្រ ទៅ ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ខណៈស៊េរីឆ្នាំមុនស៊ីខ្ទង់ ៧លីត្រ។
ទោះបីជារូបរាងមិនទាន់មានការផ្លាស់ប្ដូរ តែប្លុកម៉ាស៊ីន ជាមួយផ្ទៃខាងក្នុង UX ឆ្នាំ២០២៥ នេះប្លែកថ្មីគួរសម។ សម្រាប់ផ្ទៃខាងក្នុង Lexus មិនទាន់កែប្រែទាំងស្រុងឡើយ គ្រាន់តែផ្នែកខ្លះដូចជាប៉ូតុងផ្សេងៗត្រូវបានកាត់បន្ថយ ដោយប្រើរួមជាមួយអេក្រង់ថាច់ទំហំដល់ទៅ ១២.៣អ៉ីង ចង្កឹះលេខប្រភេទថ្មី ក្រៅពីនឹងដូចជាមិនមានអ្វីប្លែកច្រើនពីស៊េរីឆ្នាំមុនឡើយ។
ចំពោប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពវិញ UX ទទួលបានកញ្ចប់ Toyota Safety Sense 3.0 ជាស្ដង់ដារតែម្ដង៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ