កាលពីយប់មិញ Toyota បានបញ្ចេញតម្លៃកំពូលរថយន្ដ Sedan របស់ខ្លួនម៉ូឌែល All-New Camry Hybrid 2025 ជាផ្លូវការ។ ហើយអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ Generation ថ្មីនេះគឺមានតម្លៃធូរមិនគួរឲ្យជឿ ខណៈគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរថ្មីទាំងស្រុង។
សម្រាប់ Camry 2025 គ្មានឡើយប្រភេទសាំងសុទ្ធមានតែជម្រើស Hybrid ប៉ុណ្ណោះដែលអមជាមួយ Trim/Option ចំនួន ៤ដូចជា៖ LE តម្លៃ ២៨,៤០០ដុល្លារ, SE តម្លៃ ៣០,៧០០ដុល្លារ, XLE តម្លៃ ៣៤,៤០០ដុល្លារ, XSE តម្លៃ ៣៤,៦០០ដុល្លារ។
ខណៈ Camry Hybrid 2024 មានតម្លៃចាប់ផ្ដើមដល់ទៅ ២៨,៨៨៥ដុល្លារ ក្នុងប្រភេទជម្រើស LE ឡើយទៅ ឬអាចនិយាយថា Camry ជំនាន់ថ្មីនេះធូរថ្លៃជាង ៤០០ដុល្លារ។
គួរបញ្ចាក់ដែរថា៖ Camry 2025 ជំនាន់ទី ៩នេះ ប្រើជាមួយម៉ាស៊ីន Hybrid ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនីពីរគ្រាប់ ផលិតកម្លាំងបាន ២២៥សេះ សម្រាប់ប្រភេទប៉ុង១ FWD និង ២៣២សេះ សម្រាប់ជម្រើសប៉ុង២ AWD រត់ដោយប្រអប់លេខ e-CVT ជំនួយដោយ Paddle Shift ប្រើយាន់ទម្រង់ថ្មីទំហំ ១៩អ៉ីង អាលុយមីញ៉ូម កាន់តែមានភាពទាក់ទាញខ្លាំងជាងមុន។
ប្លុកកាបីនត្រូវបានកែសម្រួលថ្មី សម្រាប់ LE និង SE ទទួលបាន អេក្រង់កុទ័រឌីជីថល ៧អ៉ីង អេក្រង់ថាច់ ៨អ៉ីង ភ្ជាប់ Apple CarPlay & Android Auto ចំណែក XLE និង XSE ទទួលបាន អេក្រង់ថាច់ដល់ទៅ ១២.៣អ៉ីង អេក្រង់ Hand Up Display ១០អ៉ីង រន្ធ USB-C មុខក្រោយ Wireless Charge Speaker JBL ៩គ្រាប់ ប្រព័ន្ធបញ្ជាបញ្ឆេះ និងពន្លត់ម៉ាស៊ីនតាម Smart Phone។
ក្រៅពីនឹងក៏មាន កៅអីក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ជាមួយកញ្ចក់ទ្វាមុខក្រោយ និងចំហៀងបំពាក់ប្រព័ន្ធ កាត់បន្ថយសំឡេងខ្យល់ និងរំញ័រ ជាមួយមុខងារពិសេសៗ ជាច្រើនមួយចំនួនទៀតផងដែរ។ ចំណែកប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ Toyota ដាក់កញ្ចប់ Toyota Safety Sense 3.0 ជាស្ដង់ដារតែម្ដង៕
ដោយ៖ Bunsak
ប្រភព៖ Toyota.Com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី