ក្រោយចេញមុខ បង្អួតរាង ចាយសម្រស់ ថ្មីៗនេះ រថយន្ដពេញនិយម Toyota Prius Prime SE សេរីឆ្នាំ ២០២៣ បានចូលមកដល់ទីផ្សារកម្ពុជាហើយ ជាមួយតម្លៃទាំងពន្ធនាំចូល ដឹកជញ្ជូន និងថ្លៃកាត់ឈ្មោះជាដើមគឺខ្ទង់ ៨ មុឺនដុល្លារស្ដើង។
តាមរយៈភ្នាក់ងារជួយទិញឡានពីអាមេរិកមកកម្ពុជាមួយបានឲ្យដឹងថា ពេលនេះរថយន្ដ ដែលមានការពេញនិយមប្រើប្រាស់ ច្រើននៅស្រុកខ្មែរ Toyota Prius Prime សេរីថ្មីឆ្នាំ ២០២៣ option SE មានមុខនៅកម្ពុជាហើយ ជាមួយតម្លៃដើម ៤២ ០០០ ដុល្លារ, បូកតម្លៃពន្ធនាំចូល ៣៥ ៧៥១ ដុល្លារ, តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ, តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ, ថ្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ, ថ្លៃសេវាកម្មរបស់ក្រុមហ៊ុននាំចូលនៅកម្ពុជា ៥០០ ដុល្លារ និងថ្លៃសេវាកម្មក្រុមហ៊ុននៅអាមេរិក ២០០០ ដុល្លារទៀត សរុបទាំងអស់គឺ ៨៣ ៨០០ ដុល្លារ។
សូមជម្រាបជូនពី Spec និងលក្ខណៈខ្លះៗរបស់ Toyota Prius Prime SE ២០២៣ ជាប្រភេទ Plug-in Hybrid បំពាក់ម៉ាស៊ីន ២.០ លីត្រ កម្លាំង ១៦០ សេះ និងម៉ូទ័រអគ្គិសនីជំនួយកម្លាំង ៩៩ សេះ បូកនឹងថ្ម lithuim ion ដែលអាចឲ្យវារត់បានជិត ៦០ គម ដោយប្រើអគ្គិសនីសុទ្ធ ក្នុងនោះ វាប្រើស្ដង់ដារស្ថាបត្យកម្មបែប TNGA-C របស់ Toyota រត់ដោយប៉ុងមុខ Front Wheel Drive និងប្រើប្រអប់លេខអូតូ, អាចជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៦.៧ វិនាទី។ កម្រិតស៊ីសាំងជាមធ្យមខ្ទង់ ៥.៦ លីត្រ/១០០ គម ក្នុងក្រុង និង ៦ លីត្រ ផ្លូវហាយវេ។
ផ្នែកខាងក្នុងប្រណិត មានអេក្រង់ touchscreen ទំហំ ៨ អិង, ប្រើប្រព័ន្ធសម្លេង JBL Audio System មាន USB-C port ចំនួន ៦ និងអាចភ្ជាប់ប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែបាន។ ក្នុងនោះ វាក៏មានមុខងារប្រព័ន្ឌសុវត្ថិភាពជាច្រើន និងគួរឲ្យកត់សម្គាល់ដូចជា suround view camera, ប្រព័ន្ធជំនួយការចត, ប្រព័ន្ឌចាប់ហ្វ្រាំង ស្វ័យប្រវត្តិពេលមានអាសន្ន (Automated Emergency Braking), ប្រព័ន្ឌជំនួយការពេលប្ដូរគន្លង (land-departure warning and lane keeping assist), និង adaptive cruise control ជាដើម។
សូមជម្រាបជូនដែរថា សម្រាប់ Prius Prime ២០២៣ នេះ ក្រៅតែពី trim SE ក៏មាន trim ២ ផ្សេងទៀតដែរដូចជា XSE និង XSE Premium ដែលរំពឹងថានឹងធ្លាក់មកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល