ថ្ងៃទី ១៣ ខែ មេសា ស្អែកនេះ ជាថ្ងៃដំបូង នៃការចាប់ផ្ដើមប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុក និងត្រឡប់មកពីស្រុកវិញដោយ ឥតគិតថ្លៃ ដែលមានរយ់ៈពេលសរុប ៥ ថ្ងៃពេញ ពីថ្ងៃទី ១៣ ដល់ ១៧ មេសា ឆ្នាំ ២០២៣ នេះ។
អាស្រ័យហេតុនេះ ដើម្បីឲ្យកាន់តែមានភាពងាយស្រួល រដ្ឋករស្វយ័តដឹកជញ្ជូនរថយន្ដក្រុង City Bus រាជធានីភ្នំពេញ បានបង្ហាញជា QR Code សម្រាប់តំណភ្ជាប់ទៅកាន់ទីតាំងចំណតរថយន្ដ និងទិសដៅនីមួយៗ នៅលើ Google Map ឲ្យបងប្អូនប្រជាពលរដ្ឋ អាចចូលទៅមើលទីតាំងចំណតនីមួយៗបានឆាប់រហ័ស។
ស្កេន QR Code ខាងក្រោម៖
គួររំឭកផងដែរថា ការផ្ដល់ជូនសេវាដឹកជញ្ជួនដោយឥតគិតថ្លៃនេះ គឺដើម្បីសម្រាលការលំបាក និងការចំណាយរបស់ពលរដ្ឋ ដោយសារការការឡើងថ្លៃរបស់តាក់ស៊ី ឬឡានឈ្នួលផ្សេងៗ ហើយសម្រាប់ឆ្នាំនេះ មានរថយន្ដបម្រើសេវាដល់ទៅ ៣៤៥ គ្រឿង ច្រើនជាងឆ្នាំមុនដែលមាន ១៧៥ គ្រឿង។
សូមបញ្ជាក់ផងដែរថា សម្រាប់ម៉ោងចេញដំណើរគឺគ្រប់ខ្សែ មិនថាពីភ្នំពេញ ទៅ បណ្ដាខេត្ត ឬ ពីបណ្ដាខេត្ត មកភ្នំពេញ នឹងចេញក្នុងពេលតែមួយ គឺនៅរៀងរាល់ ម៉ោង ៥ និង ៣០ នាទី ព្រឹក ដូច្នេះ សូមបងប្អូនប្រញាប់រួសរាន់ ទៅឲ្យទាន់ពេលវេលា នៅតាមចំណតដែលបានកំណត់។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងម៉ោងចេញដំណើរ និងចំណតរថយន្ដ សូមពិនិត្យមើលលើសេចក្ដីជូនដំណឹងខាងក្រោម៖
ប្រភព៖ រដ្ឋករស្វយ័តដឹកជញ្ជូនរថយន្ដក្រុង City Bus រាជធានីភ្នំពេញ
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី