កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រដំឡើងរថយន្ត Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 ក្រោមការធ្វើសវនកម្មដ៏តឹងរឹង និង ល្អិតល្អន់ពីក្រុមអ្នកជំនាញបរទេសវាយតម្លៃទៅលើកម្រិតស្តង់ដារបស់ Bureau Veritas Certification (Thailand) ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន BVC Holding SAS មកពីចក្រភពអង់គ្លេស។
ដើម្បីសម្រេចបាននូវវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ រោងចក្រដំឡើងរថយន្ត Ford បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង បរិស្ថាន និងគោលនយោបាយនិរន្តរភាព ដែលត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូននូវផលិតផលមួយដែលមានគុណភាពខ្ពស់ដល់អតិថិជនជាអ្នកប្រើប្រាស់ផ្ទាល់។
ស្តង់ដារកម្រិត ISO 9001:2015 គឺសំដៅទៅលើ៖
ប្រព័ន្ធគ្រប់គ្រងទៅលើគុណភាព៖ បង្ហាញពីការប្តេជ្ញាចិត្តចំពោះផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់។
ការពេញចិត្តរបស់អតិថិជន៖ ផ្តោតសំខាន់ទៅលើទំនុកចិត្តរបស់អតិថិជន តាមរយៈគុណភាពផលិតផលដែលប្រើប្រាស់បានយូរអង្វែង។
ការកែលម្អដំណើរការ៖ ពង្រឹងទៅលើការកែលម្អសង្វាក់ផលិតកម្មជានិរន្ត និងដំណើរការនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ការទទួលស្គាល់ជាសកល៖ ស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រងគុណភាព។
ស្តង់ដារកម្រិត ISO 14001:2015 គឺសំដៅទៅលើ៖
ការគ្រប់គ្រងបរិស្ថាន៖ បញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
និរន្តរភាព៖ ការអនុវត្តគោលការណ៍ដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងទំនួលទទួលខុសត្រូវ។
ការអនុលោមតាមបទប្បញ្ញត្តិ៖ ធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន។
ប្រសិទ្ធភាពធនធាន៖ ផ្តោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយកាកសំណល់។
ក្រោយការធ្វើសវនកម្មដ៏តឹងរឹងខាងលើនេះ ដោយគ្មានចន្លោះប្រហោងត្រង់ចំណុចណាមួយនៅក្នុងសង្វាក់ផលិតកម្មដ៏ឥតខ្ចោះរបស់រោងចក្រដំឡើងរថយន្ត Ford ទើបធ្វើអោយរោងចក្រមួយនេះ ជារោងចក្រដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 មុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា។
ហើយនេះក៏ជាមោទនភាពដ៏វិសេសវិសាលមួយសម្រាប់ប្រទេសកម្ពុជា ដែលសង្វាក់ផលិតកម្មរបស់ជាតិយើងត្រូវបានទទួលស្គាល់ពីអន្តរជាតិ ដើម្បីបញ្ជាក់ពីគុណភាពស្តង់ដារក្នុងការដំឡើងរថយន្ត និងរក្សានូវបទដ្ឋានខ្ពស់សម្រាប់អតិថិជន។
អត្ថបទពាណិជ្ជកម្ម៖ Sponsored
រូបភាពផ្សេងៗ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!