ដើម្បីស្វាគមន៍ការមកដល់នៃកំពូលរថយន្តលំដាប់ Luxury ប្រចាំឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានធ្វើការផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយដោយឱ្យអតិថិជនរបស់ Range Rover ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយនៃខេត្តព្រះសីហនុ ជាមួយការស្វាគមន៍ដ៏កក់ក្តៅពីក្រុមការងាររបស់ Land Rover Cambodia – RMA។ សកម្មភាពនីមួយៗគឺត្រូវបានរៀបចំឡើងប្រកបដោយ ឯកជនភាព និងប្រណិតភាពបំផុត ដូចជាការជិះលំហែនៅលើ Private Yacht ជាមួយ Private DJ ដើម្បីគយគន់ថ្ងៃលិចលើផ្ទៃសមុទ្រពណ៌មាស ដែលធ្វើអោយអតិថិជន ទទួលបាននូវបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។
លោក ងន សាំង អគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្តល់ កិត្តិយស ចូលរួម ក្នុងការសម្ពោធជាផ្លូវការនៃកំពូលរថយន្ត Range Rover Autobiography Plug-In Hybrid Electric Vehicle 2025 ផងដែរ។
លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានថ្លែងសន្ទរកថាស្វាគមន៍ ទៅកាន់ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធី ការដាក់តាំងសម្ពោធជាផ្លូវការនៃលំដាប់កំពូលរថយន្តនេះ ហើយលោកស្រីក៏បានបន្ថែមទៀតថា រាល់ការជាវរថយន្តគ្រប់ប្រភេទពី Land Rover Cambodia –RMA អតិថិជន នឹងទទួលបានការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬ 100,000KM ពីរោងចក្រ ចក្រភពអង់គ្លេស និងអាចបន្តការធានា ២ឆ្នាំ បន្ថែមទៀត។
ក្រៅពីនេះក៏មានការសម្តែងពិសេសៗ ជាមួយអាហារពេលល្ងាចដ៏មានឱជារស អមជាមួយបរិយាកាសនៃសម្លេងទឹកសមុទ្រ និងខ្យល់ត្រជាក់បក់ល្វើយៗ ធ្វើឱ្យកាន់តែរំលេចតួឯករបស់យើងនៅចំកណ្តាលឆ្នេរដ៏ស្រស់ស្អាត កំឡុងពេលពិសារភោជនាហារ។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ៖ 070 999 111 / 085 999 111
ទស្សនាវីដេអូខ្លី :
អត្ថបទពាណិជកម្ម (Sponsored)
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា