នៅក្នុងកម្មវិធីពិព័រណ៌រថយន្ដអន្ដរជាតិលើកទី ៩១ Geneva International Motor Show (GIMS 2024) នៅហ្សឺណែវ ប្រទេសស្វីស ឆ្នាំនេះ បាននាំលាភ នាំជ័យ ដល់ក្រុមហ៊ុនផលិតរថយន្ដបារាំង Renault ជាមួយនឹងការឈ្នះពានរង្វាន់ជារថយន្ដល្អឈានមុខគេ ក្នុងទ្វីបអឺរ៉ុបឆ្នាំ ២០២៤ "European Car of the Year 2024" នាំមុខគូប្រជែងចាស់ BMW និង Peugeot។
ការជ្រើសរើសដាក់ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងអ្នកសារព័ត៌មានរថយន្ដ ៥៩ រូប មកពី ២២ ប្រទេសក្នុងតំបន់អឺរ៉ុប លើវិញ្ញាសារ រថយន្ដអគ្គិសនីលក្ខណៈគ្រួសារ ដែលល្អទាំងតម្លៃ គុណភាព(សមត្ថភាពរត់, ថាមពលថ្ម, spec, សុវត្ថិភាព) និងផាសុខភាព(ទំហំ, ភាពទូលាយ, បច្ចេកវិទ្យា, ភាពងាយស្រួលក្នុងការប្រើប្រាស់) ដែល Renault Scenic E-Tech ទទួលបាន ៣២៩ ពិន្ទុលើគេ នាំមុខ BMW 5 series នៅលេខ ២, Peugeot 3008 នៅលេខ ៣ និង BYD Seal, Kia EV9, Toyota C-HR, និង Volvo EX30 ស្ថិតនៅចំណាត់ថ្នាក់ជាបន្ដបន្ទាប់។
Renault Scenic E-Tech ជាឡានអគ្គិសនីសុទ្ធ ដែលអាចជាគូប្រកួតដ៏ស្វិតស្វាញមួយសម្រាប់ឡានអគ្គិសនី ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន Tesla Model Y ទាំងតម្លៃ និងគុណភាព ជាមួយនឹងសមត្ថភាពអាចរត់បានចម្ងាយពី ៤១៨គម និងជាន់បានល្បឿនពី ០ ទៅ ១០០គម ប្រើពេល ៨.៦វិ សម្រាប់់ថ្មថាមពល ៦០kWh ទៅ ៦១០គម និងជាន់ល្បឿនបានពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៧.៩វិ សម្រាប់ long range model ថ្មថាមពល ៨៧kWh។ ក្នុងនោះ ចំណាយពេលបញ្ចូលថាមពលតែ ៣០ នាទី អាចឲ្យវារត់បាន ៣២១គម ផងដែរ។
Scenic E-Tech ផ្ដល់ជូន ៣ trim level សម្រាប់ជ្រើសរើសដូចជា Techno, Esprit Alpine និង Iconic ហើយ អ្វីដែលពិសេស គឺបរិក្ខារផ្នែកខាងក្នុងរបសវា ត្រូវបានផលិតឡើងពីសម្ភារៈកែច្នៃឡើងវិញ ២៤% ដែល ៩០% របស់វាអាចកែច្នៃឡើងវិញបានបន្ដទៀត, មានដំបូល Solarbay panoramic sunroof, មានអេក្រង់កម្សាន្ដ digital ១២អិញ បំពាក់ប្រព័ន្ធបច្ចេកវិទ្យា OpenR Link System ដែលភ្ជាប់ជាមួយ Google OS និងផ្នែកខាងក្នុងធំទូលាយ ផ្ដល់ផាសុខភាព សមរម្យសម្រាប់អតិថិថនអ្នកប្រើប្រាស់ឡានជាលក្ខណៈគ្រួសារ។
រីឯតម្លៃវិញ ក្នុងទីផ្សារអឺរ៉ុប Renault Scenic E-Tech ចាប់ផ្ដើមពី ៤៧ ៣៥០ ដុល្លារ ទៅ ៥៧ ៤៥០ ដុល្លារ នេះបើតាមការឲ្យដឹងពី Car Magazine។ ឆ្លៀតក្នុងឱកាសទទួលរង្វាន់នេះ Renualt ក៏បានបើកបង្ហាញរថយន្ដអគ្គិសនីម៉ូដែលថ្មីមួយទៀតរបស់ខ្លួនផងដែរ នោះគឺ Renault R5 E-Tech ដែលមានសមត្ថភាព និងសោភ័ណភាពមិនចាញ់រៀមច្បងដូច្នោះដែរ។
អត្ថបទ៖ Andra
ប្រភព៖ EuroNews
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី