ថ្មីៗនេះ ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយ Ricardo Engineering Consultant Company បានធ្វើការ កែ Ford Ranger ស៊េរីឆ្នាំ២០២៣ បើតាមរូបរាង និងភិនភាគជាម៉ូឌែល XL ១បាំងកន្លះ ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ២៤៩សេះ បង្វិលកង់ដោយប៉ុង២ 4x4 ប្រភេទកង់បួន អាចដឹកទម្ងន់បាន ៨៦៤គីឡូក្រាម។
ដោយរាងស្ទើចិត្តផ្នែកទ្រុងខាងក្រោយ និងជើងក្រោមផ្ទុកទម្ងន់បានតិចពេក ក្រុមហ៊ុន Ricardo សម្រេច Upgrade Ranger ទៅជាប្រភេទកង់៦ 6x6 Advanced Ranger HEX Hybrid រក្សាម៉ាស៊ីនដដែល តែបន្ថែមម៉ូទ័រអគ្គិសនីនៅខាងក្រោយ មានកម្លាំងដល់ទៅ ២៨០សេះ នឹងសមត្ថភាពដឹកបានដល់ទៅ ៣៨០០គីឡូក្រាមឯណោះ។
Ricardo មិនបានបញ្ជាក់ពីចំណុចនៃប្រព័ន្ធជើងក្រោម និងសមត្ថភាពនៃការអូសសណ្ដោងច្បាស់ឡើយ តែបានអះអាងថា Ranger HEX អាចអូសបានច្រើន និងខ្លាំងជាងមុន ពិសេសសម្រាប់ផ្លូវលំបាកៗ។
ក្រៅពីដឹកទម្ងន់បានច្រើន និងកម្លាំងខ្លាំងជាងមុន Ranger HEX ដែលក្រុមហ៊ុន Ricardo ធ្វើការអភិវឌ្ឍន៍នេះក៏អាចបើកបរដោយប្រើតែប៉ុង២ 6x4 បានផងដែរដើម្បីសន្សំសំចៃពេលប្រើប្រាស់ធម្មតា។
ចំពោះប្រព័ន្ធ Hybrid របស់ Ranger HEX Hybrid មានជម្រើសអាគុយផ្សេងៗគ្នាអាចឲ្យម្ចាស់ឡានជ្រើសរើសបាន ។ វាមានមុខងារ Regenerative Braking ដូចឡាន Hybrid ផ្សេងៗដែរ ដោយបម្លែងថាមពលអគ្គិសនីនៅពេលជាន់ហ្រ្វាំងសាកចូលអាគុយ ហើយបញ្ចេញមកប្រើវិញ ដើម្បីជួយឲ្យឡានស្ទុះ ហើយជំនួយបន្ថែមលើកម្លាំងម៉ាស៊ីន នៅពេលដឹកទម្ងន់ធ្ងន់ៗ៕
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!