កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដប្រណិត ល្បីឈ្មោះ Rolls Royce បានប្រកាសចេញរថយន្ដប្រើអគ្គិសនី សុទ្ធម៉ូដែល ដំបូងរបស់ខ្លួន ឈ្មោះថា Rolls Royce Spectre ជាមួយ រូបរាងប្រណិត កម្លាំងខ្លាំង និងអាចបើកបាន ៥២០ គម រាល់ពេលសាកពេញម្ដង។
តាមការចុះផ្សាយពីវេបសាយ engadget បានឲ្យដឹងាថា Rolls Royce អគ្គិសនី ម៉ូដែល Spectre នេះ ជាប្រភេទ រថយន្ដ coupe ទ្វារ ២ កៅអី ៤ និងយកស្ដាយរចនាគម្រូស្រដៀង Rolls Royce Phantom ជាមួយនឹង Aluminum Platform ថ្មី ឲ្យឈ្មោះថាជា ស្ថាបត្យកម្មប្រណិត “Architecture of Luxury” ដោយតួរថយន្ដទាំងមូល មានបណ្ដាយ ៤.៨ ម ទទឹង ២ ម។
Rolls Royce Spectre EV នេះ នឹងបង្ហាញមុខជាលក់ជាផ្លូវកាលើកដំបូង ក្នុងរង្វង់ត្រីមាសទីបួន នៃឆ្នាំ ២០២៣ ខាងមុខនេះ នៅទីផ្សារសហរដ្ឋអាមេរិកមុនគេ ជាមួយនឹងតម្លៃខ្ទង់ ៤១៣ ៥០០ ដុល្លារ ។
សម្រាប់សមត្ថភាពរបស់វាវិញ Specttre EV នេះ ដើរដោយប្រើប្រាស់ប្រព័ន្ធអគ្គិសនីសុទ្ធ សាកពេញម្ដង ធ្វើដំណើរបានចម្ងាយ ៥២០ គម ជាមួយកម្លាំង ៥៧៧ សេះ, រត់ដោយប្រើប៉ុងពីរ ឬ AWD (All wheels drive) ជាន់ល្បឿនពី ០ ទៅ ១០០ គម/ម៉ ប្រើពេល ៤.៤ វិនាទី ដោយក្រុមហ៊ុនបានអះអាងផងដែរថា ម៉ូដែលនេះ ក្រុមហ៊ុនបានសម្រិតសម្រាំង ឲ្យធ្វើដំណើរបានរលូននិងស្ងាត់ជាង ម៉ូដែលដទៃមុនៗផងដែរ។
លក្ខណៈពិសេសមួយទៀត របស់វានោះគឺ អមជាមួយនឹងបច្ចេកវិទ្យាទំនើបបំពាក់ក្នុងរថយន្ដ ផ្នែកខាងក្នុងត្រូវបានរចនាជាមួយនឹងម៉ូដ “Starlight Headliner” ដ៏ប្រណិត ដោយដំបូលឡានបានបង្កប់អំពូលភ្លើងតូចៗ ជាច្រើន ដែលភ្លឺរំលេចដេញគ្នា ចូលក្នុងរថយន្ដពេលមេឃងងឹត ដោយយោងតាមសម្ដីរបស់លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុន Rolls Royces បានមានប្រសាសន៍ថា ៖
“ការរចនានេះ ធ្វើឲ្យអ្នកដំណើរមានអារម្មណ៍ថា ដូចជា កំពុងអង្គុយនៅកណ្ដាលមេឃ ពោរពេញដោយផ្កាយដូច្នោះដែរ ព្រោះថា យើងបានផ្ដោតទៅលើចំណុចសំខាន់ល្អិតៗរបស់រថយន្ដឲ្យគ្រប់ជ្រុងជ្រោយបំផុត” លោកបានបន្ថែមទៀតថា “សម្រាប់ក្រុមហ៊ុន, ការផលិតរថយន្ដនីមួយៗគឺមិនមែនសម្រាប់តែលក់នោះទេ គឺផលិតរថយន្ដដែលពោរពេញទៅដោយប្រណិតភាព។”
ក្រុមហ៊ុន បានឲ្យដឹងដែរថា Rolls Royce គ្រោងនឹងប្រែខ្លួនទៅផលិតរថយន្ដប្រើអគ្គិសនីសុទ្ធ ចាប់ពីឆ្នាំ ២០៣០ ទៅផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី