បន្ទាប់ពីម៉ូដែល Boat tail តម្លៃជាង ២៨ លានដុល្លារ ចេញមុខកាលពីឆ្នាំ ២០២១ កន្លងទៅ ថ្មីៗនេះ ក្រុមហ៊ុនឡានប្រណិតល្បីឈ្មោះ Rolls Royce បានសម្រេចបន្ដការផលិតខ្សែស្រឡាយឡានតម្លៃកប់ពពកនេះទៀត ជាមួយនឹងការបង្ហាញមុខម៉ូដែលថ្មី បើកដំបូល កៅអីពីរ រចនាបទថ្លៃថ្នូរ ជាពិសេសតម្លៃថ្លៃជាងមុន ដល់ទៅជាង ៣១ លានដុល្លារ។
រថយន្ដថ្មីនេះមានឈ្មោះថា Rolls Royces ‘La Rose Noire’ (កុលាបខ្មៅ) Droptail ជាប្រភេទ Roadster (បើកដំបូល) កៅអីពីរ ដែលយកការរចនាចេញពី Rolls Royces Silver Ghost ‘Sluggard’ 1912 រួមបញ្ចូលនឹង Silver Ghost ‘Piccadilly’ 1925 ជាមួយបាណាមុខម៉ូដថ្មី គ្រោងឆ្អឹងអាលុយមីញ៉ូម និងតួខ្លួនដាក់ពី ដែកប្រណិត និងកាបូនហ្វាយបឺរ ស្រោបដោយទឹកថ្នាំពណ៌ទទឹមឆ្អឹកពិសេស អមនឹងអំពូលភ្លើង LED ដែលបំពាក់ជាចង្កៀងរបស់រថយន្ដ។
ក្នុងនោះ សម្រាប់ដំបូលបត់របស់វាវិញ ជំនួសឲ្យការប្រើប្រាស់ដំបូលសាច់ក្រណាត់ដូចឡានបើកដំបូលធម្មតា Rolls Royce ប្រើប្រាស់ដំបូលបែប carbon-fibre ផ្គួបជាមួយកញ្ចក់ electromatic ដែលអាចបត់បែនបានដោយគ្រាន់តែចុចប៊ូតុងបញ្ជាប៉ុណ្ណោះ។
Rolls Royces បានឲ្យដឹងថា ការរចនានឹងស្រោបពណ៌របស់វា គឺយោងទៅតាមពណ៌របស់ផ្កាកុលាបពូជជកម្រ ‘Black Baccara Rose’ ដើម្បីចង់បង្ហាញពីសម្រស់ល្អឆើត និងលើកភាពថ្លៃថ្នូរដល់អ្នកដែលជាម្ចាស់រថយន្ដ។ ផ្នែកខាងក្នុងក៏ប្រណិត ស្រាបនឹងពណ៌ក្រហមឆ្អិនឆ្អៅដូចគ្នា ដោយផ្ទៃតាបឡូទាំងមូលត្រូវបានបិទដោយបន្ទះឈឺ Black Sycamore តម្លៃថ្លៃ រចនាជារាងត្រីកោណចំនួន ១៦០៣ បន្ទះ ច្រោះពណ៌គ្នារំលេចឲ្យឃើញដូចស្រទាប់ផ្កាកុលាបរោយ ដែលប្រើពេល ៩ខែសម្រាប់បិទ និងដោយវិចិត្រករជំនាញតែមួយរូបប៉ុណ្ណោះ។
La Rose Noire ភ្ជាប់ម៉ាស៊ីន twin-turbocharged V12 ស៊ីឡាំងចំណុះ ៦.៧៥ លីត្រ ផលិតកម្លាំងបាន ៥៩៣ សេះ និងអាចជាន់បានពី ០-១០០ គម/ម៉ ប្រើពេល ៥ វិនាទី ជាមួយល្បឿនអតិបរមា ២៤៩គម/ម៉ ។
សូមជម្រាបជូនថា សម្រាប់ ‘La Rose Noire’ នេះ គឺ ត្រូវបានផលិត រចនា ពិសេសដល់អតិថជន Rolls Royce ដែលជាស្វាមីភរិយា (សេដ្ឋី) មួយគូ និងប្រើប្រាស់ពេលផលិត ៤ ឆ្នាំ ជាមួយនឹងតម្លៃ ៣១.៨ លានដុល្លារ ហើយបានក្លាយទៅជាម៉ូដែលមួយក្នុងចំណោម ម៉ូដែលទាំង ៤ របស់សេរីឡានប្រណិត Droptail ដែល Rolls Royces គ្រោងនឹងចេញជាបន្ដបន្ទាប់នៅពេលក្រោយ។
Rolls Royce ក៏បានបញ្ជាក់ដែរថា សេរីនេះ ក៏ជាផ្នែកមួយនៃកម្មវិធីការផលិតឡានប្រណិត ‘Coachbuild program’ របស់ខ្លួន ដែលបង្កើតឡើងដើម្បីបង្ហាញ ពីទឹកដៃច្នៃបង្កើតរបស់វិចិត្រករ សិប្បករ ដែលផលិត និងម្ចាស់រថយន្ដដែលឲ្យតម្លៃទៅលើសិល្បៈ សោភ័ណភាព ប្រណិតភាព និងភាពថ្លៃថ្នូរលើការរស់នៅប្រចាំថ្ងៃ។
ប្រភព៖ Drive
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T