Rolls Royce ចុះកុងត្រា ជាមួយរដ្ឋាភិបាលអង់គ្លេស អភិវឌ្ឍបច្ចេកវិទ្យា Nuclear Microreactor ដាក់យានឡើងទៅឋានព្រះចន្ទ

អ្នកទស្សនា
75
0/ AKlasseAuto Promotion
labour-minister-heil-visits-rolls-royce-jet-engine-factory.jpg

កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មានអង់គ្លេស BBC បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដ លំដាប់ Rolls Royce បានចុះហត្ថលេខា ជាមួយនឹងរដ្ឋាភិបាល​ អង់គ្លេស ជាមួយទឹកប្រាក់ជាង ៣.៥ លានដុល្លារ ក្នុងគម្រោងសិក្សាផលិតយានហោះទៅឋានព្រះចន្ទ និង ភពអង្គារ​ ប្រើប្រាស់ បច្ចេកវិទ្យា Nuclear Microreactor និងសមាសធាតុ អ៊ុយរ៉ាញ៉ូម (uranuim) ។ 

photo_2023-03-24_09-54-05.jpg

សម្រាប់គម្រោងនេះ ក្រុមហ៊ុន Rolls Royce នឹងធ្វើការជាមួយទីភ្នាក់ងារអវកាសរបស់ចក្រភពអងគ្លេស (UK Space Agency)  ដើម្បីធ្វើការពិសោធន៍, អភិវឌ្ឍន៍ និងរៀបចំ គម្រោងនេះ បើយោងតាមសម្ដីរបស់លោក Pual Bate នាយកប្រតិបត្តិរបស់ភ្នាក់ងារអាវកាសអាមេរិក បានឲ្យដឹងថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណង ទៅធ្វើទីស្នាក់ការអាវកាសនៅលើភពទាំងពីរ​ ដើម្បីទ្រទ្រង់ បេសកកម្មការរុករក ស្រាវជ្រាវលើអាវកាស ហើយការប្រើប្រាស់ថាមពល Nuclear ជាមួយបច្ចេកវិទ្យាថ្មី Microreactor របស់ Rolls Royce នេះ នឹងជួយសម្រួលដំណើរការស្រាវជ្រាវ បានរហ័សជាងមុន ដោយវាអាចផ្ទុក និងផ្ដល់ថាមពលបានច្រើន ពន្យារពេលធ្វើការនៅលើលំហរបានយូរ។ 

<i>The Rolls Royce Micro-Reactor&nbsp;</i>
The Rolls Royce Micro-Reactor 

លោកស្រី Abi Clayton ប្រធានគ្រប់គ្រងកម្មវិធី បានមានប្រសាសន៍ដែរថា ក្នុងការផលិតនេះ ក៏ជាប្រយោជន៍សម្រាប់បង្កើនធនធានមនុស្សជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការងារលើផែនដីផងដែរ ដូចជាវិស័យ Robotic, គ្រឿងយន្ដ, និងតម្រូវការថាមពលប្រើប្រាស់ប្រចាំថ្ងៃ ជាដើម ហើយ ក្រៅតែពីភ្នាក់ងារអាវកាស​ ក្រុមហ៊ុន (Rolls Royce) ក៏នឹងធ្វើការជាមួយសកលវិទ្យាល័យបច្ចេកវិទ្យាល្បីៗ លើគម្រោងនេះ ដូចជា the University of Oxford, University of Bangor, University of Bridgeton, University of Shrffield’s Advanced Manufacturing Research Centre (AMRC) and Nuclear AMRC ផងដែរ។ 

photo_2023-03-24_09-54-13.jpg

Rolls Royce បានឲ្យដឹងដែរថា ក្រុមហ៊ុនគ្រោងសិក្សាឲ្យរួចរាល់ នៅរង្វង់ឆ្នាំ ២០២៩ ដើម្បីជាការស្វាគមន៍ ការវិលត្រឡប់ទៅភពព្រះចន្ទវិញ បន្ទាប់ពីកន្លងផុតអស់ជាង ៥០ ឆ្នាំ។ គួរបញ្ជាក់ថា ក្រៅតែពី Rolls Royces, ភ្នាក់ងារអាវកាស NASA, ភ្នាក់ងារស្រាវជ្រាវការពារជាតិ​កម្រិតខ្ពស់ (DARPA), មជ្ឈមណ្ឌល វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ចិន ជាដើម ក៏កំពុងស្រាវជ្រាវធ្វើការលើ ការប្រើប្រាស់ថាមពល Nuclear សម្រាប់ការងារអាវកាសនេះ ដូចគ្នា។

ប្រភព៖ BBC 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More