ប្រើរយះពេល ៤ឆ្នាំសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាក្រុមហ៊ុន Royal Enfield អាចធ្វើអោយម៉ូតូរបស់ខ្លួនលក់បានជិត 800 គ្រឿងមកហើយ ជាមួយនិងការពិតមួយទៀតនោះភាគច្រើនម្ចាស់ដែលបានទិញម៉ូតូ Royal Enfield ពីក្រុមហ៊ុន Royal Enfield នៅកម្ពុជាកម្រនឹងលក់ចេញមកវិញណាស់។ នេះមិនមែនមកពីម៉ូតូនេះគ្មានទីផ្សារសម្រាប់ម៉ូតូមួយទឹកនោះទេ ប៉ុន្តែអ្នកដែលជាម្ចាស់ម៉ូតូ RE ភាគច្រើនយល់អំពីតម្លៃស្នូលរបស់ម៉ូតូខ្លួនសម្រាប់កេរ្តិ៍ដំណែលផលិតផល។ ពួកគេមិនត្រឹមតែទិញវាសម្រាប់ជិះប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់រក្សាទុកវាសម្រាប់កូនចៅនិងសាច់ញាតិជំនាន់ក្រោយរបស់ពួកគេ។
យ៉ាងណាមិញប្រសិនបើអ្នកឃើញពួកគាត់លក់មកវិញតំលៃរបស់វានៅតែមានហាងឆេងខ្ពស់ដែលមិនខុសគ្នាខ្លាំងពីតំលៃដើមពីក្រុមហ៊ុនប៉ុន្មាននោះទេ។ តើអ្នកគិតថាវាសមនឹងតំលៃក្នុងការទិញម៉ូតូធំ Royal Enfield ដែរឬទេ? ជាការពិតណាស់ សូម្បីតែអ្នកប្រៀបធៀបវាទៅនឹងម៉ូតូផ្សេងទៀតដែលធ្លាក់ចុះយ៉ាងខ្លាំងក្នុងតម្លៃ 60% ខណៈពេលដែល Royal Enfield នៅតែមាន 80% នៃតម្លៃលក់សម្រាប់ទីផ្សារមួយទឹក។
Royal Enfield នៅក្នុងប្រទេសកម្ពុជាបានក្លាយជាម៉ូតូក្នុងក្តីស្រមៃសម្រាប់អ្នកចូលចិត្តម៉ូតូធំជាច្រើន។ បុរសម្នាក់ដែលមានចំណង់ចំណូលចិត្តខ្លាំងលើការជិះម៉ូតូធំពិតជាមានសេចក្តីអំណរចំពោះម៉ាក Royal Enfield សម្រាប់គុណភាព កេរ្តិ៍ដំណែលនិងមោទនភាពក្នុងភាពជាម្ចាស់។ រាល់ព័ត៌មានលម្អិត និងធាតុផ្សំនៃម៉ូតូ Royal Enfield គឺត្រូវបានរចនាយ៉ាងផ្ជិតផ្ជង់និងធ្វើតេស្តផលិតផលជាមួយនឹងលោហៈដ៏រឹងមាំដែលផលិតសម្រាប់គ្រប់ម៉ូឌែលទាំងអស់។
មិនថាអ្នកជ្រើសរើសសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ឬសម្រាប់ដំណើរផ្សងព្រេង Off-road នោះទេ ដំណើរការរបស់ម៉ាស៊ីននៅតែល្អនិងមានតម្លៃគួរជាទីទុកចិត្ត។ ឧទាហរណ៍ ម៉ូឌែល Meteor, Hunter និង Classic គឺជាម៉ូតូ Legendary ដែលល្បីល្បាញ ពោលគឺអ្នកអាចប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ការជិះនៅក្នុងទីក្រុងប្រចាំថ្ងៃ។
លើសពីនេះ សម្រាប់អ្នកផ្សងព្រេងដែលចូលចិត្តផ្លូវ Off-Road ពួកគេមិនដែលខកខានចំពោះម៉ូតូ Himalayan នោះទេដោយសារតែភាពបត់បែន និងកម្លាំងរបស់វាមិនអាចរកឃើញនៅក្នុងម៉ាកយីហ៊ោផ្សេងនោះទេ។
សម្រាប់ការយល់ដឹងអំពីម៉ាកយីហ៊ោរនេះ សូមអរគុណចំពោះកេរ្តិ៍ឈ្មោះម៉ាកម៉ូតូរបស់ចក្រភពអង់គ្លេសដែលបន្តរឈរជើងជាច្រើនទសវត្សរ៍មកហើយរហូតមកដល់សព្វថ្ងៃ។ Royal Enfield ផ្តល់នូវអារម្មណ៍នៃ កម្លាំង និងការទាក់ទាញដែលអ្នកស្មានមិនដល់ហើយម៉ាកនេះបានបង្កើតខ្លួនឯងឡើងពីការផលិតម៉ូតូសម្រាប់កងទ័ពនៅក្នុងសម័យសង្គ្រាមហើយបានបន្តរកេរ្តិ៍ឈ្មោះនេះរហូតមក។
សម្រាប់អ្នកជាម្ចាស់ម៉ូ ដែលអ្នកអាចផ្ទេរទៅកាន់មនុស្សកូនចៅនិងសាច់ញាតិជំនាន់ក្រោយរបស់ពួកគេជាមួយនឹងគុណភាពផលិតផលដែលប្រើប្រាស់បានយូរ មិនដែលបាត់បង់ទម្រង់ដើមរបស់ខ្លួនក្នុងរយៈពេលមួយនៃពេលវេលា ជាពិសេសវានៅតែផ្តល់ឱ្យអ្នកនូវតម្លៃហាងឆេងខ្ពស់សម្រាប់ទីផ្សារមួយទឹកប្រសិនបើអ្នកចង់លក់វិញ។
អត្ថបទពាណិជ្ជកម្ម (Sponsored)
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល