ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ម៉ូឌែល Hunter 350cc បានក្លាយជាម៉ូតូដែលលក់ដាច់បំផុតរបស់ Royal Enfield ក្នុងប្រទេសកម្ពុជា ដោយសារគុណភាព កម្លាំង ការរចនា និងតម្លៃរបស់វា។ ប្រសិនបើអ្នកក្រឡេកមើលចំនួនម៉ូតូ Hunter មានការជិះច្រើនជាពិសេសម៉ូឌែលមួយនេះវាយលុកនៅលើដងវិថីបង្ហាញពីស្តាយយ៉ាងទាក់ទាញបំផុត ជាមួយនឹងជម្រើសទាំង 6 ពណ៌។
Hunter 350 សម្របខ្លួនបានយ៉ាងឆាប់រហ័សនៅលើទីផ្សារ សម្រាប់ម៉ូតូដែលមានទំហំតូច តែកម្លាំងម៉ាស៊ីនធំ។ រូបរាងថ្មីនេះកំពុងអង្រួនចិត្តអតិថិជនកាន់តែច្រើនទៅៗ ព្រោះសូម្បីតែម៉ូតូធំ ក៏នៅតែអាចជិះបានយ៉ាងងាយស្រួលផងដែរ។
Royal Enfield Hunter 350 គឺជាប្រភេទទោចក្រយានយន្តដែលពេញនិយម និងមានភាពទាក់ទាញ។ កម្លាំងរបស់ Hunter 350 គឺជាម៉ាស៊ីនស៊ីឡាំងមួយ ដែលមានកម្លាំង 349cc, ភ្ជាប់ជាមួយប្រព័ន្ធ Air-cooled និង ប្រើប្រាស់ប្រព័ន្ធប៊ិចសាំង ដែលបញ្ចេញកម្លាំងសេស 20.2 bhp និងកម្លាំងសន្ទុះ 27 Nm នៃកម្លាំងបង្វិលជុំខ្ពស់បំផុត។ ម៉ាស៊ីននេះភ្ជាប់មកជាមួយប្រអប់លេខ 5វគ្គ។
ចំណុះធុងសាំងផ្ទុកបាន 13 លីត្រ និង ក្នុង1លីត្រអាចជិះបានក្នុងចម្ងាយ 35 គីឡូម៉ែត្រ។ Hunter 350 គឺជាម៉ួតូភ្ជាប់ជាមួយការបើកបរដោយភាពរីករាយ និងផាសុកភាពបំផុតដែលផ្តោតទៅលើប្រភេទម៉ូតូ J-Series ក្នុងពេលបច្ចុប្បន្ននេះ។
លក្ខណៈពិសេសរបស់ Royal Enfield Hunter 350 គឺប្រើប្រាស់កុងទ័រឌីជីថល ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីហៅថា Tripper ដែលសម្រាប់ប្រើប្រាស់ជាមួយ Google Map (Tripper នេះត្រូវបានដាក់លក់ជាប្រភេទគ្រឿង Accessory សម្រាប់អតិថិជនដែលមានបំនងចង់បន្ថែមវានៅលើម៉ូតូ) វាបំពាក់ជាមួយហ្វ្រាំងឌីសនៅខាងមុខ និង ហ្វ្រាំង Anti-lock Braking System ហៅកាត់ថា ABS ។
Hunter 350cc ងាយស្រួលក្នុងការជិះ ជាមួយនឹងកម្ពស់មិនខ្ពស់ពេក មិនទាបពេក និងទម្ងន់ស្រាល សាកសមបំផុតទាំងបុរសនិងស្ត្រី។ ស្បែកកែបរបស់ Hunter មានកម្ពស់ 790mm ងាយស្រួលក្នុងការឡើងចុះ និងបង្កើតបទពិសោធន៍ថ្មីនៃការជិះប្រកបដោយផាសុកភាព សាកសមបំផុតសម្រាប់ការបើកបរនៅក្នុងទីក្រុង។
សម្រាប់តម្លៃគួរឱ្យទាក់ទាញបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យ Hunter ក្លាយជាម៉ូតូដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា ។តម្លៃចាប់ពី 3xxx ដុល្លារ ពិតជាសាកសមសម្រាប់អ្នកដែលស្រលាញ់ម៉ូតូធំក៏ដូចជាចង់សាកល្បងប្រើដំបូងជាមួយប្រភេទម៉ូតូធំ៕
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024