សម្រាប់បងប្អូនប្រជាពលរដ្ឋនៅភ្នំពេញដែលមិនទាន់ដឹងថា មានគម្រោងទៅណា ថ្ងៃចុងសប្ដាហ៍ អាចទៅទទួលបទពិសោធន៍ជិះរថភ្លើង Royal Railway លេងកម្សាន្ដ ផឹកកាហ្វេមើលទេសភាពបាន ដោយចំណាយតែចាប់ពី ២០០០ រៀលទៅប៉ុណ្ណោះ។
តាមការផ្សាយពី Royal Railway Cambodia ថ្មីៗនេះ ឲ្យដឹងថា សម្រាប់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) តម្លៃសំបុត្ររថភ្លើងនឹងបញ្ចុះមកនៅត្រឹម ២០០០ រៀល/ម្នាក់ សម្រាប់កូនក្មេង និង ៥០០០ រៀល/ម្នាក់ សម្រាប់ភ្ញៀវជាមនុស្សធំ លើការជិះទៅ និងត្រឡប់មកវិញ ក្នុងទិសដៅពី ស្ថានីយ៍រថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) ដោយចេញដំណើរពីរពេលនៅម៉ោង ១០:០០ ព្រឹក និងម៉ោង ១៤: ០០ (២ៈ ០០ រសៀល)។
សូមជម្រាបជូនដែរថា សម្រាប់ការប្រមូសិននេះ គឺនឹងផ្ដល់ជូនដល់ភ្ញៀវដែលបានជាវភេសជ្ជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ហើយវិធីក្នុងការទិញ ឬ កក់សំបុត្រ អាចអញ្ជើញមកផ្ទាល់នៅបញ្ជរនៅស្ថានីយរថភ្លើងក៏បាន និងកក់តាមលេខទូរសព្ទ ០៧៨ ៨៨៨ ៥៨២ ឬ ០៧៨ ៨៨៨ ៥៨៣ ក៏បាននិងអាចវេរលុយបានតាមរយៈវីងតែមួយគត់។
ប្រភព៖ Royal Railway Cambodia
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!