ក្រោយការជូនដំណឹង ៣ ថ្ងៃ កាលពីថ្ងៃទី ១៥ កុម្ភៈ ថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចចាប់ផ្ដើមដំណើរការអនុវត្តសាកល្បងរថយន្ដក្រុងដឹកជញ្ជូនសាធារណៈ ទិសដៅពី ក្រុងរុនតាឯក តេជោសែន មកក្រុងសៀមរាប និងត្រឡប់ទៅវិញពីក្រុងសៀមរាប ទៅក្រុងរុនតាឯក ដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
យោងតាមរដ្ឋបាលខេត្ត សៀមរាប បានឲ្យដឹងថា រថយន្ដចំនួន ១០ គ្រឿងត្រូវបានដាក់ដំណើរការ ក្នុងថ្ងៃទី ១ ដែល ៥ គ្រឿង ចេញពីក្រុងសៀមរាប ទៅ ក្រុងរុនតាឯក និង ៥ គ្រឿង ចេញពី ក្រុងរុនតាឯក មកក្រុងសៀមរាបវិញ។
ក្នុងនោះ នៅក្នុងព្រឹកថ្ងៃដំបូងនេះដែរ មានប្រជាពលរដ្ឋបានចូលរួមប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន ៣៨នាក់ និងថ្ងៃបន្ទាប់កើនឡើង ៩៤នាក់ ដែលចំនួនចេញពីសៀមរាបទៅរុនតាឯក និងពីរុនតាឯក មកសៀមរាបប្រហាក់ប្រហែលគ្នា។
សម្រាប់ពេលវេលា និងទីតាំងចេញដំណើរ រថយន្ដក្រុងដឹកជញ្ជូនសាធារណៈនេះ នឹងរង់ចាំនៅចំណុច សួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប និងចំណុចផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក រៀងរាល់ម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ពេលវេលាដូចគ្នាទាំងពីរខ្សែ ពីក្រុងរុនតាឯក តេជោសែន មកក្រុងសៀមរាប និងត្រឡប់ទៅវិញពីក្រុងសៀមរាប ទៅក្រុងរុនតាឯក)។
សូមជម្រាបជូនថា ការដាក់ដំណើរការរថយន្ដក្រុងដឹកជញ្ជូនសាធារណៈឥតគិតថ្លៃនេះ គឺផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាលកាល ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក ក្នុងការបំពេញការងារ និងប្រកបរបរចិញ្ជឹមជីវិតប្រចាំថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងម៉ោងចេញដំណើរ សូមពិនិត្យមើលក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖
អត្ថបទ៖ Andra
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី