បន្ទាប់ពីបានអាកាសយានដ្ឋានថ្មី ខេត្តសៀមរាបជិតបានកាដូថ្មីមួយទៀតហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សា ជាមួយក្រុមហ៊ុនស្ថាបនាផ្លូវថ្នល់ចិន ក្នុងការសាងសង់ផ្លូវរថភ្លើងធន់ស្រាល ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប។
យោងតាមសម្ដីរបស់លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ របស់ក្រុមហ៊ុន China Metro នៅក្នុង កិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការសាងសង់រវវាង ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន កាលពីថ្ងៃទី ២៣ សីហា កន្លងទៅ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និង មួយទៀតស្ថិតនៅលើផ្លូវថ្មី ក៏ប៉ុន្ដែ នៅមិនទាន់អាចដាក់គម្រោង ច្បាស់លាស់នៅឡើយទេ ដោយក្រុមការងារកំពុងតែចុះការសិក្សា ប្រមូលទិន្នន័យ និងវាស់ស្ដង់ផលប៉ះពាល់ផ្សេងៗ នៅលើគំនូសប្លង់ការសាងសង់នៅឡើយ។
លោកបានបន្ដថា ម្យ៉ាងវិញទៀត គម្រោងនេះអាចធ្វើទៅបានលុះត្រាតែមានការសហការជិតស្និទ្ធពី អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ លើការផ្ដល់ព័ត៌មាន និងទិន្នន័យចាំបាច់ឲ្យបានច្បាស់លាស់ដោយសារតែ ផ្លូវរថភ្លើងពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាបនេះ អាចនឹងឆ្លងកាត់តំបន់ការពារ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ក្នុងនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រ និងត្រៀមសហការជាមួយនឹងក្រុមហ៊ុន ដោយជំរុញដល់មន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ផ្ដល់ព័ត៌មាន និងទិន្នន័យចាំបាច់នានា ដើម្បីឲ្យគម្រោងនេះដំណើរការបានរលូន និងឆាប់រហ័សឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរ និង សេវាកម្មដឹកជញ្ជូន នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បើកដំណើរការនាពេលដ៏ខ្លីខាងមុខ។
ប្រភព៖ ទូរទស្សន៍ជាតិខេត្តសៀមរាប
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី