Rexton ជាកំពូល SUV មួយម៉ូឌែលរបស់ក្រុមហ៊ុនលំដាប់ជួរមុខកូរ៉េ SsangYong ដែលផលិតក្នុងឆ្នាំ២០០១ ដល់ឆ្នាំ២០២៣ គិតមកទល់បច្ចុប្បន្ននេះមានរយៈពេល ២២ឆ្នាំ និង ៣ជំនាន់ទៅហើយ។
មិនយូប៉ុន្មានថ្មីៗនេះត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ Ssangyong ក៏បានប្រកាសត្រៀមស្វាគមន៍នៃការមកដល់នៃ Rexton 2024 របស់ខ្លួនជាមួយកំណែរទម្រង់ថ្មី និងរស់ជាតិ Black Editon ដោយចង្កៀងមុខក្រោយ និងយ៉ាន់កង់ ហាយឡាយពណ៌ខ្មៅដិតដែលកាន់តែផ្អែមមុតជាងស៊េរីមុនៗទៅទៀត។
សម្រាប់ការឌីស្សាញចាប់តាំងពីជំនាន់ទី៣ ឆ្នាំ២០២១មក Ssangyong សម្រេចគូសវាស Rexton ឲ្យទៅជា Majestic Style ដែលជារចនាប័ទ្មដ៏អស្ចារ្យ ដោយផ្ទៃខាងមុខបំពាក់នៅសំណាញ់ក្រឡាផុសបែប 3D ដូចគ្រាប់ពេជ្រដែល Ssangyong ហៅថា Distinctive Grill។
ចំណែកចង្កៀងមុខបំពាក់គុជ ៨គ្រាប់ FULL LED មានមុខងារបិទបើកដោយស្វ័យប្រវត្តិ អាចសារ៉េកម្ពស់ឡើងចុះបាន និងមានមុខងារទម្លាក់ហ្វាអូតូ អមដោយភ្លើង Daytime រាងជាអក្សរ U ផ្ដេកបង្កប់ LED បែបគ្រីស្ដាល់ និងពិលកាងមួយគូរផងដែរ។
ចំពោះស្ដុបក្រោយវិញបំពាក់ជា Full LED ហើយទ្វាឃ្លុបខាងក្រោយរបស់ Rexton មានមុខងារ Smart Power Tailgate ក្រៅពីបិតបើកអូតូ គ្រាន់តែមានកូនសោរក្នុងដៃហើយឈរពីក្រោយតែ ៣វិនាទី គូទក្រោយនឹងបើកតែម្ដង ជាពិសេសអាចកំណត់កម្ពស់បាន ហើយចេះបញ្ឈប់ដំណើរការអូតូពេលបុកប៉ះមនុស្សផងដែរ ។
ផ្នែកប្លុកម៉ាស៊ីន Rexton ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២.២លីត្រ អាចផលិតកម្លាំងបាន ២០០សេះ ជាមួយកម្លាំងរមួល ៤៤១ញូតុនម៉ែត្រ ផ្គួរផ្គង់ជាមួយប្រអប់លេខ ៨ វគ្គអូតូ អាចបើកជាលេខដៃបានតាមរយៈ Paddle Shift មានប្រភេទរត់ប៉ុង១ 2WD និងប្រភេទរត់ប៉ុង ២ Part time 4WD ។
ក្រៅពីមុខងារ Lock ប៉ុងក្រោយ ចំពោះប្រភេទរត់ប៉ុង ២ ជំនួយដោយលេខកាពីតាសជាប្រភេទ Shift on the fly ដែលអាចប្តូរពីលេខ 2H ទៅ 4H ដោយមិនបាច់ឈប់ឡានដាក់លេខ N ក៏បានដែរ លើកលែងតែប្តូរទៅ 4L ទើបត្រូវការដាក់លេខ N និងជំនួយបន្ថែមដោយ Driving Mode មានដូចជា Normal សម្រាប់ប្រើធម្មតាប្រចាំថ្ងៃ, Sport ជួយឲ្យឡានស្ទុះ និង Winter សម្រាប់ប្រើលើផ្លូវរអិលជាដើម។
ចំពោះកម្រិតស៊ីប្រេងវិញថ្វីត្បិតមាណធំមែនតែ Rexton នេះសន្សំសំចៃគួរសមដោយ ១០០គីឡូម៉ែត្រស៊ីប្រេងជាមធ្យម ៨លីត្រជាងប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
បើនិយាយពីប្លុកជើងក្រោយវិញ ផ្នែកខាងមុខប្រើជាមួយស្លាបប្រចៀវភ្លោះ Double Wishbone ដែលជួយទប់លំនឹងខ្លាំងនៅពេលបត់ឡានលើផ្លូវកោង ។
ចំណែកឯខាងក្រោយប្រើប្រព័ន្ធជើងក្រោម 5 Link Suspension ជួយឲ្យកង់ឡានឆ្វេងស្តាំធ្វើការឯករាជ្រ បត់បែនល្អនៅលើផ្លូវមិនរាបស្មើ ជាពិសេសជិះអត់សូវរលាក់ដូចជើងក្រោមដែលប្រើបូមនិងរឺស័រធម្មតានោះទេ ។
គួបផ្សំយាន់កង់ទំហំ ២០អ៉ីងអាលុយមីញូមប្រភេទ Black Edition ដែលគេហៅថា Dark Sputtering បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS ជាមួយប្រព័ន្ធជំនួយហ្វ្រាំងសុវត្ថិភាព និងមុខងារទប់លំនឹងទាំងប៉ុន្មានត្រូវបាន SsangYong ប្រមូលដាក់លើ Rexton មួយកញ្ចប់ពេញតែម្ដង។
Rexton ជាប្រភេទឡាន SUV ទ្វា៤ កៅអី ៣ជួរធំទូលាយសម្រាប់ស៊េរីឆ្នាំ 2024 ប្រើរចនាបទផ្នែកខាងក្នុងពណ៌ខ្មៅ បែបប្រណិត ជាមួយកៅអីស្បែក ៣ជួរធំទូលាយអាចជិះបាន ៧នាក់ទៅ៨នាក់ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ាន់បានដល់ទៅចំណុះ ១៦៥២លីត្រឯណោះ។ ចំពោះកៅអីវិញបំពាក់ជាប្រភេទអេឡិចត្រូនិកជំនួយដោយ Lambar Support កៅអីខាងមុខក៏មានមុខងារ Memory Seat សម្រាប់កំណត់ចំណាំទីតាំង ក្រៅពីហ្នឹងក៏មានមុខងារក្តៅត្រជាក់ភ្ជាប់មកជាមួយទៀតផង ។
ផ្ទៃខាងក្នុងក្រៅពីស្រោបដោយស្បែកក៏មានភ្ជាប់មកជាមួយ ភ្លើង Ambient Light លម្អបន្ថែមដែលមើលទៅបែប Luxury។ បូករួមអេក្រង់កណ្ដាលបញ្ឃរថ្មី ១២.៣អ៉ីង អាចភ្ជាប់ជាមួយ Apple Carplay និង Android Auto ជាមួយកាមេរ៉ា ៣៦០ដឺក្រេជាដើម។ ក្រៅពីនឹងកុងទ័រឌីជីថលទំហំ ១២.៣អ៉ីងដូចគ្នា ដែលអាចកំណត់ទៅលើការបង្ហាញព័ត៌មានសំខាន់ៗបានច្រើន ដូចជាមើលព័ត៌មានបើកបរ មើលកម្រិតខ្យល់កង់ជាដើម ។
ចំណែកចង្កឹះលេខប្រើជាអេឡិចត្រូនិក ធូរស្រួលរុញបញ្ចូលលេខ ជាពិសេសរចនាបថមើលទៅទំនើបទាន់សម័យ ។ ហើយរបស់ដែលមានប្រយោជន៍ផ្សេងទៀត មានដូចជា Wireless Charger បន្ថែមពីលើរន្ធសាក USB A, USB C ជាដើម។
សម្រាប់មុខងារសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរក៏មានច្រើនដែរ ដូចជា៖
១/ កំណត់ល្បឿនដោយស្វ័យប្រវត្តិតាមឡានខាងមុខ ភ្ជាប់ជាមួយមុខងារទាញចង្កូតឡានចូលកណ្តាលគន្លង។
២/ មុខងារជួនដំណឹងពេលមានឧបកស័គ្គនៅខាងមុខ និងជាន់ហ្រ្វាំងអូតូពេលជិតបុកប៉ះ។
៣/ ជួយជូនដំណឹងពេលមានយានយន្តផ្សេងវ៉ាជែងពីខាងក្រោយ រួមជាមួយមុខងារ ជូនដំណឹងឲ្យអ្នកបើកបរប្រុងប្រយ័ត្ន ពេលដូរគន្លង។
៤/ ពេលថយឡានចេញពីចំណត វាមានមុខងារ ជូនដំណឹងពេលមានយានយន្តផ្សេងឆ្លងកាត់ ហើយជួយជាន់ហ្រ្វាំងអូតូពេលជិតបុកប៉ះ។
៥/ មុខងារជូនដំណឹងឲ្យអ្នកបើកបររក្សាគម្លាតសុវត្ថិភាពពីឡានខាងមុខ។
៦/ មុខងារជូនដំណឹងពេលឡានខាងមុខចេញដំណើរ។
៧/វាក៏មានមុខងារជូនដំណឹងពេលអ្នកដំណើរបើកទ្វារ ចំពេលមានឡានផ្សេងបើកឆ្លងកាត់ពីចំហៀងជាដើម។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Ssangyong Rexton 2024 នេះ? ហើយឮថាសម្រាប់អតិថិនកក់មុនពេលមកដល់ចំណេញដល់ទៅក្បែរ ៥ពាន់ដុល្លារឯណោះ។ ចំពោះបងប្អូនដែលមានបទពិសោធន៍ ឬមតិយោបល និងព័ត៍មានបន្ថែមទាក់ទង់នឹង Rexton អាចចែករំលែកបាន។
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា