កំពូល SUV ខ្នាតធំរបស់ SsangYong ម៉ូឌែល Rexton 2024 ឮថានឹងមានវត្តមាននៅកម្ពុជាក្នុងខែ សីហា ឆ្នាំ ២០២៣ នេះ។ សម្រាប់តម្លៃវិញអាចនិយាយបានថាបែងចែកជា ២ដំណាក់កាល ទី១ តម្លៃកក់ទុកមុន និងការបញ្ជារទិញពេល រថយន្ដមកដល់ស្រុកខ្មែរ ខាងក្រុមហ៊ុនធ្វើការលើកទឹកចិត្ត និងបញ្ជុះតម្លៃពិសេសជូនគឺត្រឹមតែ ៥៩,៩៩៩ដុល្លារប៉ុណ្ណោះ។
តែក្នុងករណីរថយន្ដមកដល់ស្រុកខ្មែរហើយក្រុមហ៊ុន នឹងលក់តម្លៃពេញគឺ ៦៤,៥០០ដុល្លារ ជាមួយការធានារយៈពេល ៣ឆ្នាំ ឬ ១០០,០០០គីឡូ សម្រាប់ Rexton Black Edition 2024។
បើក្រឡេកមកមើលហាងឆេងទីផ្សាររបស់ Rexton វិញសម្រាប់ពពួកឆ្នាំ២០២១ ដល់២០២២ ស្លាកលេខមួយទឹកបច្ចុប្បន្នចាប់ពី ៤ម៉ឺនដុល្លារស្ដើង ទៅ ៤ម៉ឺនដុល្លារក្រាស់។
ហើយចំពោះស៊េរីឆ្នាំ២០២៣ កាលចេញដំបូងថ្មីខ្លាញ់គោស្រុកខ្មែរ តម្លៃពេញ ៦៤,៥០០ដុល្លារ និងការកក់ទុកមុនត្រឹមតែ ៥៩,០០០ដុល្លារប៉ុណ្ណោះ។ ខណៈពពួកស្លាកលេខឃើញមានខ្លះៗនៅលើទីផ្សារដាក់លក់មិនទាន់ធ្លាក់ថ្លៃឡើយនៅចន្លោះពី ៤៩,០០០ដុល្លារ ទៅ ៥៤,០០០ដុល្លារឯណោះ។
សម្រាប់តម្លៃ ក្បែរ ៦ម៉ឺនដុល្លាររបស់ Rexton 2024 នេះហាក់មិនជាថ្លៃប៉ុន្មានឡើយបើធៀប នឹងឆ្នាំ២០២៣ ព្រោះ SsangYong បានបន្ថែមរសជាតិថ្មីមួយបន្ថែមទៅលើ Rexton 2024 នោះគឺ Black Edition ដែលមិនធ្លាប់មានពីមុនមកឡើយ។
ចុះតម្លៃប៉ុណ្ណឹង Rexton Black Edition 2024 ប្លែកពិសេស និងមានជាតិជាងឆ្នាំមុនត្រង់ចំណុចណាខ្លះ? តោះមកដឹងត្រួសៗទាំងអស់គ្នា។
សម្រាប់រូបរាងខាងក្រៅ Rexton 2024 បំពាក់ចង្កៀងមុខក្រោយ Full LED និងយ៉ាន់កង់ ២០អ៉ីង ហាយឡាយពណ៌ខ្មៅដិត ដែលកាន់តែផ្អែមមុតជាងស៊េរីមុនៗទៅទៀតជាលក្ខណៈសម្គាលថានេះជារសជាតិ Black Editon ថ្មី។
ផ្នែកប្លុកម៉ាស៊ីន Rexton ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២.២លីត្រ អាចផលិតកម្លាំងបាន ២០០សេះ ជាមួយកម្លាំងរមួល ៤៤១ញូតុនម៉ែត្រ ផ្គួរផ្គង់ជាមួយប្រអប់លេខ ៨ វគ្គអូតូ អាចបើកជាលេខដៃបានតាមរយៈ Paddle Shift មានប្រភេទរត់ប៉ុង១ 2WD និងប្រភេទរត់ប៉ុង ២ Part time 4WD ។
ក្រៅពីមុខងារ Lock ប៉ុងក្រោយ ចំពោះប្រភេទរត់ប៉ុង ២ ជំនួយដោយលេខកាពីតាសជាប្រភេទ Shift on the fly ដែលអាចប្តូរពីលេខ 2H ទៅ 4H ដោយមិនបាច់ឈប់ឡានដាក់លេខ N ក៏បានដែរ លើកលែងតែប្តូរទៅ 4L ទើបត្រូវការដាក់លេខ N និងជំនួយបន្ថែមដោយ Driving Mode មានដូចជា Normal សម្រាប់ប្រើធម្មតាប្រចាំថ្ងៃ, Sport ជួយឲ្យឡានស្ទុះ និង Winter សម្រាប់ប្រើលើផ្លូវរអិលជាដើម។
ចំពោះកម្រិតស៊ីប្រេងវិញថ្វីត្បិតមាណធំមែនតែ Rexton នេះសន្សំសំចៃគួរសមដោយ ១០០គីឡូម៉ែត្រស៊ីប្រេងជាមធ្យម ៨លីត្រជាងប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
Rexton ជាប្រភេទឡាន SUV ទ្វា៤ កៅអី ៣ជួរធំទូលាយសម្រាប់ស៊េរីឆ្នាំ 2024 Black Edition ប្រើរចនាបទផ្នែកខាងក្នុងពណ៌ខ្មៅ បែបប្រណិត ជាមួយកៅអីស្បែក ៣ជួរធំទូលាយអាចជិះបាន ៧នាក់ទៅ៨នាក់ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ាន់បានដល់ទៅចំណុះ ១៦៥២លីត្រឯណោះ។
ចំពោះកៅអីវិញបំពាក់ជាប្រភេទអេឡិចត្រូនិកជំនួយដោយ Lambar Support កៅអីខាងមុខក៏មានមុខងារ Memory Seat សម្រាប់កំណត់ចំណាំទីតាំង ក្រៅពីហ្នឹងក៏មានមុខងារក្តៅត្រជាក់ភ្ជាប់មកជាមួយទៀតផង ។
ផ្ទៃខាងក្នុងក្រៅពីស្រោបដោយស្បែកក៏មានភ្ជាប់មកជាមួយ ភ្លើង Ambient Light លម្អបន្ថែមដែលមើលទៅបែប Luxury។ បូករួមអេក្រង់កណ្ដាលបញ្ឃរថ្មី ១២.៣អ៉ីង អាចភ្ជាប់ជាមួយ Apple Carplay និង Android Auto ជាមួយកាមេរ៉ា ៣៦០ដឺក្រេជាដើម។ ក្រៅពីនឹងកុងទ័រឌីជីថលទំហំ ១២.៣អ៉ីងដូចគ្នា ដែលអាចកំណត់ទៅលើការបង្ហាញព័ត៌មានសំខាន់ៗបានច្រើន ដូចជាមើលព័ត៌មានបើកបរ មើលកម្រិតខ្យល់កង់ជាដើម ។
ចំណែកចង្កឹះលេខប្រើជាអេឡិចត្រូនិក ធូរស្រួលរុញបញ្ចូលលេខ ជាពិសេសរចនាបថមើលទៅទំនើបទាន់សម័យ ។ ហើយរបស់ដែលមានប្រយោជន៍ផ្សេងទៀត មានដូចជា Wireless Charger បន្ថែមពីលើរន្ធសាក USB A, USB C ជាដើម។
បើនិយាយពីមុខងារបច្ចេកវិទ្យាសុវត្តិភាពដ៏ទំនើបវិញ Rexton Black Edition 2024 នេះទទួលបានកញ្ចប់ សុវត្ថិភាព SSANGYONG ADAS SAFETY មួយឈុតពេញតែម្ដង។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Ssangyong Rexton Black Edition 2024 នេះ? សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទាក់ទងសួរនាំអំពីតម្លៃបន្ថែមទៅកាន់ក្រុមហ៊ុន SsangYong Cambodia បាន ក្រែងលមានតម្លៃពិសេសជូនក្នុងលក្ខខ័ណ្ឌណាមួយទៅតាមសំណូមពររបស់បងប្អូន៕
ទស្សនាវីដេអូ Review ត្រួសៗពី Rexton 2024
SsangYong Rexton 2024 - មកសេរ៊ីថ្មីនេះ មាន Black Edition I Advan Auto
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច