SsangYong Cambodia កំពុងដុតដៃដុតជើងត្រៀមខ្លួនទទួលសមាជិកចាស់ តែរូបរាងថ្មី និងរសជាតិថ្មី ខុសពីឆ្នាំមុនៗនៃត្រកូល Crossover SUV របស់ខ្លួនគឺម៉ូឌែល All-New Tivoli XLV ស៊េរីឆ្នាំ 2024។ សម្រាប់ Tivoli ឆ្នាំនេះហាក់ខុសប្លែកពីមុនដោយ រូបរាងទាំងមូលត្រូវបានពង្រីកឲ្យធំ និងទាញឲ្យវែងជាងមុនបន្ដិច ជាមួយការផ្លាស់ប្ដូររាងថ្មី មើលទៅប្លែក និងស្អាតជាងមុនច្រើន។
ចំពោះតម្លៃវិញត្រូវបានក្រុមហ៊ុន SsangYong Cambodia ផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនធ្វើការកក់ទុកមុនត្រឹមតែ ២៩,៩០០ដុល្លារប៉ុណ្ណោះមុនការមកដល់។ តែសម្រាប់ការមកដល់ស្រុកខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ លែងមានតម្លៃល្អ ទាបជាងទីផ្សារបែបនេះទៀតហើយ គឺលក់ក្នុងតម្លៃស្តង់ដារ ៣៣,៩០០ដុល្លារ ដែលមុន និងក្រោយពេលមកដល់ខុសគ្នាជិត ៥,០០០ដុល្លារអីដែរ។
សម្រាប់ Tivoli ស៊េរីថ្មី២០២៤នេះ រាងវែងជាងមុនដល់ទៅជិត ៣០០ម.ម និងខ្ពស់ជាងមុនបន្ដិច ដែលមើលទៅទូលាយ ស្រឡះល្អ ជាមួយរូបរាងថ្មីដោយផ្ទៃខាងមុខ កាត់រកទម្រង់រថយន្ដបែបអនាគត និងរាងដូចពពួកឡានអគ្គិសនី ចំណែកចង្កៀងមុខ និងស្ដុបក្រោយប្រើជា Full LED សុទ្ធតែម្ដងមើលទៅ Premium ។
មិនតែប៉ុណ្ណោះប្លុកម៉ាស៊ីនក៏ត្រូវបានកែប្រែដែរ ដោយបំពាក់ម៉ាស៊ីនធំជាងមុនចំណុះ ១.៦លីត្រ តែសន្សំសំចៃជាមួយកម្រិតស៊ីសាំងត្រឹមតែ ៧.៥លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ផ្ទៃខាងក្នុងបំពាក់កៅអីស្បែក TPU ទន់ប្រកបដោយផាសុកភាព ស្រស់ស្អាតដោយពណ៌ខ្មៅ លាយជាមួយពណ៌ទឹកដោះគោ ២ជួរធំទូលាយជាងមុន ព្រោះប្រវែងត្រូវបានពង្រីក ធ្វើឲ្យផ្ទៃខាងក្នុងស្រឡះល្អ ងាយស្រួលចេញចូលកៅអីមុខក្រោយគម្លាតឆ្ងាយជាងគ្នាស្រួលដាក់ជើងផងដែរ ចំណែកឃ្លុបក្រោយវិញអាចដាក់អីវ៉ាន់ចំណុះដល់ទៅ ៧២០លីត្រ ដែលស្ទើរតែប្រហាក់ប្រហែលទៅនឹងពពួក SUV Full Size ដែរ។
ហើយអ្វីដែលមានបំពាក់សម្រាប់ Tivoli XLV 2024 សុទ្ធតែជាតម្រូវការដែលសមស្របប្រើក្នុងបរិបទប្រទេសកម្ពុជាយើង ដែលមានដូចជា៖
ប្រព័ន្ធ Smart Key ចង្កូតអេឡិចត្រនិច ធូរស្រួលបត់បែន និងអាចលៃតម្រូវបាន អេក្រង់កុងទ័រឌីជីថល ទំហំ ១០.២អ៊ីង ពហុមុខងារ អេក្រង់ Touch Screen ៨អ៊ីង អាចភ្ជាប់ Android និង Apple Car play កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត ៨គ្រាប់មុខក្រោយ ចង្កូតអាចកំណត់ទៅតាមកម្ពស់របស់អ្នកបើកបរ កញ្ចក់ក្ដោបអូតូ ផ្លឹតទឹកអូតូ ដំបូលបើក ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ SsangYong Tivoli XLV 2024 នេះ? សម្រាប់មតិយោបល់ ឬព័ត៍មានបន្ថែម និងតម្លៃពិសេសណាមួយនោះ បងប្អូនដែលចាប់អារម្មណ៍ អាចទាក់ទងបន្ថែមទៅកាន់ក្រុមហ៊ុនបាន ។
ហើយសម្រាប់បទបង្ហាញ លម្អិតអំពីលក្ខណៈទូទៅមួយចំនួនរបស់ Tivoli XLV បងប្អូនអាចចូលទៅទស្សនាវិដេអូពេញ YouTube/AdvanAuto/SsangYong Tivoli XLV 2024 នេះបាន៕ អរគុណ!
ទស្សនាវីដេអូពី Tivoli 2024 នៅលើ YouTube Channel Advan Auto
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?