ក្រោយពីស្ថិតនៅជាមួយឈ្មោះ SsangYong Motor អស់រយៈពេល ជាង ៣ ទសវត្ស ក្រុមហ៊ុនផលិតរថយន្ដចំណាស់ជាងគេរបស់កូរ៉េខាងត្បូង មួយនេះ បាន សម្រេចប្រកាសជាផ្លូវការថា ខ្លួននឹងផ្លាស់ប្ដូរឈ្មោះថ្មី, ស្លាកសញ្ញា Logo ថ្មី, ជាមួយនឹងផែនការថ្មីដើម្បីដើរឲ្យទាន់សភាពការនាពេលបច្ចុប្បន្ន។
តាមការឲ្យដឹងពី Motor1 ថា ក្រុមហ៊ុន SsangYong Motor នឹងប្ដូរឈ្មោះទៅជា KG Mobility វិញុ ក្រោយពីត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន KG Group កាលពីឆ្នាំមុន និងប្ដូរ Logo ‘Twin-Ring’ ដែលជាងអត្តសញ្ញាណរបស់ SsangYong ទៅជា Logo ថ្មីរបស់ KG ជាមួយនឹងពាក្យស្លោកថ្មី “Go Different, KG Mobility” ។
បើតាមសម្ដីរបស់លោក Kwak Jae-sun អគ្គនាយកថ្មី បានមានប្រសាសន៍ថា៖
ចាប់ពីពេលនេះ តទៅ គ្រប់រថយន្ដរបស់ SsangYong ទាំងអស់ នឹងលក់ចេញក្រោមឈ្មោះថា KG តែទោះបីជាយ៉ាងណាក៏ដោយ កេរ្ដិ៍ដំណែលអត្តសញ្ញាណរបស់ SsangYong នឹងមិនត្រូវលប់បំបាត់ចោលទាំងស្រុងនោះទេ គឺនៅលើគ្រប់យានយន្ដថ្មីទាំងអស់ ។
សូមជម្រាបជូនដែរថា កាលពីសប្ដាហ៍មុនថ្មីៗនេះ SsangYong ក៏ទើបតែចេញរថយន្ដអគ្គិសនី SUV ម៉ូដែល ថ្មីឈ្មោះថា Torres EVX ដែលគេសង្កេតឃើញថា មិនបានបំពាក់ logo SsangYong នៅផ្នែកខាងមុខរថយន្ដដូចធម្មតានោះទេ គ្រាន់តែដាក់ឈ្មោះ SsangYong នៅផ្នែកខាងក្រោយរថយន្ដ ប៉ុណ្ណោះ។
បើតាម Carscoops ក៏បានឲ្យដឹងដែរថា ការផ្លាស់ប្ដូរថ្មីនេះ ជាជំហានមួយសម្រាប់ ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូងមួយនេះ ប្រែក្លាយពី ក្រុមហ៊ុនផលិតរថយន្ដបែបប្រពៃណី ធម្មតាៗ ទៅជា ក្រុមហ៊ុនផលិតយានយន្ដបែបអនាគត ទាន់សម័យ តាមការប្រែប្រួលនៃវិស័យឧស្សាហកម្មយានយន្ដ ជាមួយនឹងផែនការផ្ដោតលើកាអភិវឌ្ឍប្រព័ន្ធបើកបរ និងជំនួយការស្វ័យប្រវត្តិ, បច្ចេកវិទ្យា AI និងជាពិសេស ផ្ដោតសំខាន់លើការផលិតឡានអគ្គិសនី ដែលជំហានដំបូងនេះ ក្រុមហ៊ុនគ្រោងចេញមិនឲ្យ តិចជាង ១៦ ម៉ូដែលនោះទេ ក្នុងនោះ ៣ ម៉ូដែល ដូចជា KR10, O100, និង F100 នឹងចេញបន្ទាប់ពី Torres EVX ចំណែកឯព័ត៌មានលម្អិតបន្ថែមទៀត KG Mobility នឹងធ្វើបទបង្ហាញក្នុងកម្មវិធី Seoul Mobility Show នៅថ្ងៃទី ៣០ ខែ មិនា ខាងមុខនេះ។
ប្រភព ៖ Motor1
អត្ថបទ៖ Andra
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី