និយាយចំពោះ Ssangyong ភាគច្រើនបងប្អូននៅស្រុកខ្មែរតែងនឹកដល់ តូរឺស Istana ដែលជាឡានតាក់ស៊ីដ៏ពេញនិយាយជាង ២ទសវត្សមកហើយ។តែកុំភ្លេចថាក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះក្រៅតែពីឡានប្រភេទ Van, SUV, ក៏មានឡានដឹកប្រភេទ Pick Up ២-៣ ម៉ូឌែលផងដែរ។
ថ្ងៃនេះ Advan Auto សូមធ្វើការលើកយកនៅកំពូល Pick Up របស់ Ssangyong ដែលចាប់ផ្ដើមមានឈ្មោះបោះសម្លេងនៅកម្ពុជានោះគឺ Musso Grand ដែលជាស៊េរីថ្មីឆ្នាំ២០២៣ មកត្រួសៗពីលក្ខណៈទូទៅជូនប្រិយមិត្តបន្ដិច ជាមួយនឹងតម្លៃផ្លូវការនៅកម្ពុជាថ្មីគាស់កេស ៣៤,៥០០ដុល្លារ ។
ផ្នែកខាងក្រៅការរចនាមើលទៅ បែបថ្មីអំណាចដោយរំលេចប៉ាណាឆ្នូតប្រឡោះស្រោបក្រូម ដែលងាយស្រួលឲ្យខ្យល់ចូលទៅស្អំម៉ាស៊ីនបានល្អ។ ហើយមើលទៅស៊ីគ្នាជាមួយចង្កៀងបំភ្លឺផ្លូវប្រភេទគុជ LED អមដោយ DayTime Runing light ជាមួយនឹងពិលកាងមួយគូផងដែរ។
ចំណែកស្ដុបក្រោយក៏ឌីស្សាញប្លែកជាងមុនបន្ដិច ផ្នែកទ្រុងខាងក្រោយអាចនិយាយបានថាវែងគួរសមដល់ទៅ ១៦០០ម.ម ជម្រៅ ៥៧០ម.ម អាចដឹកទម្ងន់បាន១តោនជាងឯណោះ។
Musso Grand មានប្រវែងសរុប ៥៤០៥ម.ម ទទឹង ១៩៥០ម.ម កម្ពស់ ១៨៥៥ម.ម ពីដីមកបាត ២១៥ម.ម បូករួមទាំងទម្ងន់ជាង២តោន និងការអូសណ្ដោងទម្ងន់បានដល់ទៅ ៣តោន។
ចំពោះប្លុកម៉ាស៊ីនប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៨សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H-4H-4L មិនតែប៉ុណ្ណោះក៏មាន Drive Mode ៣ជំនួយដល់ការបើកបរដូចជា៖ Eco Mode សម្រាប់ការបើកបរក្នុងក្រុង និងរត់ផ្លូវជិតៗដើម្បីសន្សំសំចៃប្រេង, Sport Mode សម្រាប់រត់ល្បឿនផ្លូវឆ្ងាយ និងវ៉ាជែង Winter Mode សម្រាប់ការបើកបរផ្លូវរអិលជាដើម។
គួបផ្សំជាមួយយាន់កង់ទំហំ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធជំនួយមុខងារសំខាន់ៗមួយចំនួនទៀត ធ្វើឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់។
បើនិយាយពីកម្រិតស៊ីប្រេងវិញចន្លោះពី ៨លីត្រ ទៅ ៩លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើការបើកបរជាក់ស្ដែង។
ផ្នែកខាងក្នុងរបស់ Musso Grand បំពាក់ពូកស្បែក២ជួរបញ្ជារដោយដៃ ជិះគ្នា៥នាក់ អាចនិយាយបានថាទូលាយគួរសម ជាមួយរន្ធម៉ាស៊ីនត្រជាក់ក្រោយផងមិនបារម្ភរឿងក្ដៅឡើយ។
ក្រៅពីនឹង Ssangyong ក៏បំពាក់បន្ថែមនៅ Smart Key បូតុង Power ចង្កូតអេឡិចត្រូនិច និងមានមុខងារបញ្ជាលើដៃចង្កូត, ពោងសុវត្ថិភាព ២គ្រាប់ Speaker ៦គ្រាប់, កញ្ចក់ក្ដោបអូតូ, កុងឌីជីថល អេក្រង់តាប់ឡូកណ្ដាល ៨ អីញអាចភ្ជាប់ជាមួយ Apple CarPlay, Android Auto មានកាមេរ៉ាក្រោយ សេនស័រ ៨គ្រាប់មុខក្រោយជំនួយពេលចូលចតជាដើម។
ទាក់ទងនឹងតម្លៃប្រែប្រួលយ៉ាងណានោះ បងប្អូនដែលចាប់អារម្មណ៍អាចសាកសួរព័ត៍មានបន្ថែមជាមួយក្រុមហ៊ុនបាន។
សរុបមក Ssangyong Musso Grand ២០២៣ ចំពោះរូបរាងភិនភាគ កម្លាំង សមត្ថភាព និងតម្លៃប៉ុណ្ណឹង បងប្អូនយល់យ៉ាងណដែរ? បើមានចំណាប់អារម្មណ៍ ឬបទពិសោធន៍ អាចចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?