កេរ្ដិ៍ឈ្មោះឡានកូរ៉េ Ssangyong នៅស្រុកខ្មែរល្បីមិនធម្មតាឡើយតាមរយៈឡានតាក់ស៊ី isstana ដែលប្រជាជនខ្មែរស្គាល់ថា តូរីស។ ក្រៅពីប្រភេទតូរីស១៥កៅអី ក៏មានឡាន Pick Up, SVU ជាច្រើនដែលកំពុងតែវ៉ៃឡុកទីផ្សារបណ្ដើរៗ ដូចជា Rexton ជាដើម។ Rexton ជាប្រភេទ SVU ៧កៅអី ខ្នាត់ធំមួយដែលទាំងកម្លាំង ភាពទំនើប និងរូបរាងស្អាតអំណាចមិនចាញ់ឡានជប៉ុន អាមេរិកឡើយ។ ហើយចាប់ពីឆ្នាំ២០២១មក Rexton បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ជាមួយកម្លាំងសេះខ្លាំងជាងមុន និងប្រណិតភាពខាងក្នុងក៏ត្រូវបានបំពាក់បន្ថែមផងដែរ។
បើតាមការឲ្យដឹងពី Ssangyong Cyprus ដែលជា Specs សម្រាប់ស្រុកខ្មែរ Rexton បំពាក់ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០២សេះ កម្លាំងរមួល ៤៤១ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៨វគ្គអូតូបន្ថែមដោយលេខដៃ Paddle Shift បង្វិលកង់ដោយប្រភេទ 4WD (Part Time) ជំនួយដោយកាប់ពីតាស់ និងអាចរត់ល្បឿនបាន ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ ៩លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចំពោះជើងក្រោមនឹងតួរខ្លួនរាងប្លែកបន្ដិចដោយ Rexton ប្រើគ្រោងឆ្អឹងប្រភេទ Quad Fram ដែលសាក់ស៊ីដាច់ដោយឡែកពីគ្រោងឆ្អឹងទាំងមូល ស្រោបដោយបន្ទះដែក ៤ជាន់ ធន់ស្វឹតរឹងមាំ ដែលមានកម្រិតដង់ស៊ីតេខ្ពស់ ប្រហែលជា ៨១% នៃបន្ទះដែកទាំងអស់នៃតួររថយន្ដ។
ជាមួយជើងក្រោមប្រើប្រភេទ ប្រព័ន្ធឯករាជ្យ Independent Suspension បន្ថែមដោយ 5-Link Suspension ធ្វើឲ្យការបើកបរមិនឃ្លោង ទប់លំនឹងបានល្អ និងទន់ស្រួលមិនរលាកខ្លាំងឡើយ។ គួបផ្សំយាន់កង់ទំហំ ២០អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងប្រព័ន្ធហ្វ្រាំងសំខាន់ៗជាច្រើនទៀត ហើយក៏មានបន្ថែមនៅប្រព័ន្ធជំនួយពេល ឡើង និងចុះចំណោតផងដែរ។Rexton មានប្រវែង ៤៨៥០ម.ម ទទឹង ១៩៦០ម.ម កម្ពស់ ១៨២៥ម.ម ពីដីមកបាត ២២៤ម.ម ទម្ងន់ ២តោន និងអាចផ្ទុកបានជិត ១តោនឯណោះ។
ការរចណារូបរាងសម្រាប់ឆ្នាំ២០២១ឡើងទៅ ផ្លាស់ប្ដូរថ្មីជាមួយផ្ទៃខាងមុខបំពាក់សំណាញ់ប្រឡោះធំៗលម្មរំលិចដោយក្រូមឌិតបែប 3D ជាមួយចង្កៀងគុជ LED ៨គ្រាប់ អមដោយពិលកាង និងភ្លើង Daytime LED ផងដែរ។ ចំណែកស្ដុបក្រោយបំពាក់ជា LED អូសភ្ជាប់គូទក្រោយ ហើយ Rexton ក៏បំពាក់មុខងារបិទបើកអូតូ និងប្រព័ន្ធ Smart door ឈរខាងក្រោយ ៣វិនាទី ទ្វាក្រោយបើកដោយស្វ័យប្រវត្តិតែម្ដង។
ចូលដល់ខាងក្នុងវិញ Rexton ជាប្រភេទ SUV ទ្វា៥ កៅអី ៣ជួរ ខ្នាត់ធំទូលាយល្អអាចជិះគ្នា ៧នាក់ និងសល់ឃ្លុបក្រោយដាក់អីវាន់បានគួរសម។ ឆ្នាំខ្ពស់រាងទំនើបប្លែកគ្រាន់បើ គ្រាន់តែបើកទ្វាមុខងារ Welcome System និងបញ្ជារកៅអីថយក្រោយងាយស្រួលចូល ជាមួយនិង Memory Seat, Smart Key, កៅអីស្បែកជំនួយដោយអេឡិចត្រនិចនៅជួរមុខ មានមុខងារក្ដៅត្រជាក់, ចំណែកជួរក្រោយក៏មានមុខងារកំដៅ និងអាចបញ្ជាកាចផ្ដេចទៅក្រោយ ជាមួយផ្ទៃខាងក្នុងស្រោមដោយស្បែករំលិចដោយថ្នេរមើលទៅស្អាតបែប Luxury ដែរម្ដង។
ក្រៅពីនឹងក៏មានបំពាក់ អេក្រង់កុងទ័រឌីជីថល ១២អ៉ីង អេក្រង់ LCD ៨អ៉ីងភ្ជាប់ជាមួយ Android Auto & Apple Carplay, កាម៉េរា 360 បែប 3D, ដំបូលបើក, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ប្រើចង្កឹះលេខអេឡិចត្រូនិច, ចង្កូតរាងអក្សរ D មានមុខងារបញ្ជាលើដៃចង្កូត, ពោងសុវត្ថិភាព ៩ក្រាប់ Speaker Bose ៨គ្រាប់, Wireless Charging, បូតុង ហ្វ្រាំងអេឡិចត្រនិច, Auto Hold, និងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
បើនិយាយពីបច្ចេកវិទ្យាការពាសុវត្ថិភាព ក្រៅតែពីប្រព័ន្ធហ្វ្រាំងសំខាន់ៗ សេនស័រមុខក្រោយជំនួយដោយ៖
ជំពោះតម្លៃវិញស៊េរីឆ្នាំ២០២១ និង ២០២២ ស្លាកលេខឃើញទីផ្សារដាក់លក់ក្បែរ ៥ម៉ឺនដុល្លារ ទៅ ៥ម៉ឺនដុល្លារជាង។ សម្រាប់ឆ្នាំ២០២៣ ខាងក្រុមហ៊ុនលក់ក្នុងតម្លៃ ៥៩០០០ដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ssangyong Rexton ស៊េរីថ្មីនេះ? បងប្អូនណាដែលមានមតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា