Tivoli គឺជារថយន្តជួរមុខមួយម៉ូឌែលរបស់ក្រុមហ៊ុនយក្សកូរ៉េ Ssangyong ដែលផលិតដំបូលនៅឆ្នាំ២០១៥ ក្នុងនាមជាអម្បូរ Crossover SUV ដ៏ពេញនិយមមួយ មិនថានៅបណ្ដាប្រទេសផ្សេងៗ ឬនៅកម្ពុជាឡើយ។
ថ្មីៗនេះ Tivoli ស៊េរីឆ្នាំ២០២៤ ក៏លេចចេញជារូបរាង ហើយឮដំណឹងថា នឹងមានវត្តមាននៅស្រុកខ្មែរឆាប់ៗខាងមុននេះ ជាមួយការផ្លាស់ប្ដូររូបរាង និងកំណែទម្រង់ថ្មី និងការបំពាក់បច្ចេកវិទ្យាថ្មី បន្ថែមមួយចំនួន។
សម្រាប់រូបរាងខាងក្រៅ និងទំហំភិនភាគ ស៊េរីឆ្នាំ២០២៤ ធំទូលាយ និងមើលទៅមាំជាងមុន ចំពោះផ្ទៃខាងមុខផ្លាស់ប្ដូរថ្មីទាំងស្រុង លែងមានប៉ាណានៅផ្នែកខាងលើ និងនិម្មិតសញ្ញាឡូហ្គូទៀតហើយ ដោយជំនួសមកវិញនូវសំណាញ់ក្រឡាពាក់កណ្ដាលទៅក្រោមស្រោបដោយក្រូមកាង អាលុយមីញូម និងរំលេចដោយរន្ធហឺយ មើលទៅប្លែក និងប្រណិតជាងមុន។
ចំណែកពិលកាងខាងក្រោមក៏ស្រោមដោយស៊ុមពណ៌ខ្មៅ បង្កប់ភ្លើង LED ចំពោះចង្កៀងវិញក៏ត្រូវបានបំពាក់ទម្រង់ថ្មីរាងស្លីមជាងមុនប្រភេទ LED អមដោយភ្លើង LED Daytime រាងបែបគ្រីស្ដាល់ ដែលមើលទៅបែបស្ព័រ និង ប្រណិត ។
បើក្រឡេកពីខាងក្រោយ Tivoli XLV ស៊េរីឆ្នាំ២០២៤ សម្រេចបោះចោលនៅទម្រង់ស្ដុបអក្សរ Z ដែលប្រើជិត ១០ឆ្នាំ ដោយជំនួសមកវិញនៅស្ដុប Full LED ទម្រង់បែបថ្មី ដែលមានភាពលេចធ្លោជាងមុនស័ក្កិសមជារថយន្ដសម័យថ្មី។
សម្រាប់ផ្ទៃចំហៀងដោយមានប្រវែងគម្លាតវែងជាងមុន SsangYong ក៏សម្រេចបំពាក់បន្ថែមកញ្ចក់ចំហៀងខាងក្រោយមួយប្រឡោះដើម្បីឲ្យកាន់តែប្លែកទាក់ទាញ និងមើលទៅបែបទំនើបជាមួយការបំពាក់ដំបូលបើកថ្មីផងដែរ។
ផ្នែកខាងក្នុងក៏ត្រូវបានពង្រីកផ្ទៃ ឲ្យធំទូលាយជាងមុន ជាមួយកៅអីស្បែក TPU ទន់ស្រួលអង្គុយប្រកបដោយផាសុកភាព មានឡាយជាមួយពណ៌ទឹកដោះគោ និងពណ៌ខ្មៅមើលទៅស្រស់ស្អាត និងផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក ចំណែកឃ្លុបក្រោយក៏សល់កន្លែងទូលាយល្មមអាចផ្ទុកអីវ៉ានដល់ទៅចំនុះ ៧២០លីត្រឯណោះ។
Tivoli XLV ប្រើប្រាស់ជាមួយ Smart Key អេក្រង់ Touch Screen ៨អ៉ីង អាចភ្ជាប់ Android និង Apple Car play ជាមួយកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត អេក្រង់កុងទ័រឌីជីថល ទំហំ ១០.២អ៉ីង ពហុមុខងារ ចង្កូតអាចកំណត់ទៅតាមកម្ពស់របស់អ្នកបើកបរ កញ្ចក់ក្ដោបអូតូ ផ្លឹតទឹកអូតូ ប្រព័ន្ធ Auto Ligh Control និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
ផ្នែកប្លុកម៉ាស៊ីន Tivoli ដែលនាំចូលមកស្រុកខ្មែរសម្រាប់ស៊េរីឆ្នាំ២០២៤ លែងប្រើពពួក ១.៥ Turbo ទៀតហើយ ដោយជំនួសមកវិញ ម៉ាស៊ីនសាំងជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ ១.៦លីត្រ ផលិតកម្លាំងបាន ១២៤សេះ កម្លាំងរមួល ១៥៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយបន្ថែមដោយ Drive Mode ចំនួន ៣ដូចជា៖ Normal, Sport, Winter ជាមួយកម្រិតស៊ីសាំងជាមធ្យម ៧.៥លីត្រក្នុង១០០គីឡូម៉ែត្រ។
ទាំងនេះគ្រាន់ជាកំណែរទម្រង់ថ្មីត្រួសៗផ្នែកខាងក្រៅ ចំណែកផ្នៃខាងក្នុង ក៏ដូចជា Option ដែលភ្ជាប់មកជាមួយ Tivoli ស៊េរីឆ្នាំ២០២៤ មានលក្ខណៈថ្មីប្លែកយ៉ាងណានោះ កុំភ្លេចត្រៀមលុយកក់ឲ្យហើយទៅ បើសិនជាចង់បានតម្លៃពិសេស ។
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026