Subaru Crosstrek 2025 មានពីរជម្រើសម៉ាស៊ីន នឹងភ្ជាប់ជាមួយ Trim/Option ចំនួន 5 ខណៈតម្លៃវិញចាប់ពី 2ម៉ឺនដុល្លារជាងឡើងទៅ

អ្នកទស្សនា
54
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Crosstrek ជាប្រភេទឡាន Compact SUV បែបស្ព័ររបស់ Subaru ក្រោយពីទទួលបានជោគជ័យគួរសម ពេលនេះត្រៀមបញ្ចេញម៉ូឌែល ២០២៥ ដែលភ្ជាប់មកជាមួយ Trim/Option ចំនួន៥ ជាមួយតម្លៃចាប់ពី ២៧,១១៥ដុល្លារ ដល់ ៣៣,៩១៥ដុល្លារ។

image_2024-10-13_16-04-53.png

Crosstrek 2025 នៅតែរក្សាររូបរាងដូចមុនដដែល តែមានការបំពាក់បន្ថែមផ្នែកខ្លះដូចជាការលេងពណ៌ទឹកក្រូច នឹងតែមប្លែកថ្មីជាងមុនទៅតាម Option​ ។ ជាមួយប្រព័ន្ធជើងក្រោមត្រូវបានកែសម្រួលរឹងមាំ នឹងលើកកម្ពស់ឲ្យខ្ពស់ជាងមុនដល់ទៅ ៩.២អ៉ឺង ដើម្បីងាយស្រួលធ្វើដំណើរក្នុងស្ថានភាពលំបាក់។ 

2024-subaru-crosstrek-wilderness (2).jpg

ស្ថិតក្នុងប្រភេទឡាន ទ្វា៥ ជាមួយតួរខ្លួនប្រវែង ៤៤៨០ម.ម ទទឹង ១៨០០ម.ម កម្ពស់ ១៥៨០ម.ម ជាមួយតម្ងន់ ១.៦តោន។ 

ផ្នែកប្លុកម៉ាស៊ីនវិញ Crosstrek 2025 មានពីរជម្រើសដោយប្រភេទ Base បំពាក់ម៉ាស៊ី Boxer ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៥២សេះ កម្លាំងរមួល ១៤៥ផោនហ្វីត។

2024-subaru-crosstrek-wilderness (4).jpg

ចំណែកPrimeim, Sport, Limited នឹង Wilderness បំពាក់ម៉ាស៊ីន ២.៥លីត្រ ផលិតកម្លាំងបាន ១៨២សេះ កម្លាំងរមួល ១៧៨ផោនហ្វីត បង្វិលកង់ដោយប៉ុង២ AWD ។

2024-subaru-crosstrek-wilderness-exterior (1).jpg

ផ្នែកខាងក្នុងខុសប្លែកគ្នាតិចតួចទៅតាម Trim/Option បើនិយាយជារួម ឃើញបំពាក់ អេក្រង់ថាច់ ១១.៦អ៉ីញ ដំបូលបើក Speaker Harman Kardon Premium Sound System រន្ធ USB-C មុខងារសាកថ្មឥតខ្សែរ Wireless Charge ជាមួយប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរ Eyesight មួយឈុតធំរបស់ Subaru នឹងមុខងារពិសេសៗជាច្រើនមួយចំនួនទៀតផងដែរ៕

2024-subaru-crosstrek-wilderness-interior (1).jpg
2024-subaru-crosstrek-wilderness (3).jpg

ដោយ៖ Bunsak 

ប្រភព៖ Motor.1

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More