កាលពីថ្ងៃទី ១០ មីនា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Motor Image Cambodia ដែលជាតំណាងចែកចាយផ្ដាច់មុខរថយន្ដ Subaru នៅកម្ពុជា បានប្រារព្ធពិធីដាក់បង្ហាញជាផ្លូវការ នៅផ្សារទំនើប AEON MALL SEN SOK រថយន្ដ Subaru Forester សេរីថ្មី ដំឡើងពីថៃ ជាមួយប្រព័ន្ឌបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ EyesSight 4.0 ។
Forester ជំនាន់ទី ៥ នេះ ជាប្រភេទរថយន្ដ SUV ត្រូវបានអភិវឌ្ឍឲ្យប្រសើរឡើងជាមួយនឹង ប្រព័ន្ធជំនួយការបើកបរជាច្រើនរួមមាន កាមេរ៉ា Stereo ថ្មី មើលកាន់តែច្បាស់ទ្វេដង ផ្គួបជាមួយនឹង ការបំពេញកម្រិត 2 ADAS បច្ចេកវិទ្យាបើកបរពាក់កណ្ដាលស្វ័យប្រវត្តិ ជាពិសេស ប្រព័ន្ឌការពារសុវត្ថិភាពដែលឈ្មោះពានរង្វាន់របស់ Subaru, EyeSight 4.0 ថ្មី កាន់តែឆ្លាតជាងមុន មានមុខងារថ្មីៗ នឹងត្រូវដាក់នៅជិតកញ្ចាក់មើលក្រោយ មិនមានការរំខាន ដល់អ្នកបើកបរ។
សម្រាប់ EyeSight 4.0 នេះមាន លក្ខណៈពិសេសចំនួន ៩ ក្នុងនោះមាន ថ្មី ៣ ដូចជា៖
បន្ថែមពីនេះ ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត ក៏ត្រូវបានកែលម្អឲ្យប្រសើរឡើងផងដែរ ដូចជា Pre-Collision Braking ឬ ហ្រ្វាំងបង្ការមុនការប៉ះទង្គិចគ្នា របស់ EyeSight 4.0 ដែលឥឡូវនេះអាចគ្រប់ដណ្ដប់ទៅលើស្ថានភាពចរាចរណ៍ បានច្រើនជាងមុន បូកនឹងកាមេរ៉ា Stereo អាចចាប់បានពីឆ្វេង-ស្ដាំ និងបញ្ឈរផងដែរ។
ប្រព័ន្ធ Subrau Rear Vehicle Detecton (SRVD) ឬ ឧបរករណ៍ចាប់សញ្ញា រ៉ាដា ពិនិត្យមើលចរាចរណ៍មកពីខាងក្រោយរថយន្ដ ឲ្យសញ្ញាដល់អ្នកបើកបរ ពេលផ្លាស់ប្ដូរគន្លង, បើកបញ្ច្រាសទិស, បម្រុងចូល-ចេញ ពីចំណត។
High Beam Assist (HBA) ឬ ប្រព័ន្ធជំនួយភ្លើងឡើងចុះ ក៏ត្រូវបានសម្រួលឲ្យមើលផ្លូវកាន់តែច្បាស់ ពេលយប់ និងកន្លែងងងឹត ជំនួយពី កាមេរ៉ា EyeSight ២ ធ្វើឲ្យ HBA អាចផ្លាស់ប្ដូរខ្ពស់-ទាប បានស្វ័យប្រវត្តិ កាត់បន្ថយហានិភ័យប៉ះទង្គិច។
Improved X-MODE: Intuitive Safety, Maneuverability and Convenience មុខងារ X-MODE ជួយដោះស្រាយបញ្ហាផ្លូវពិបាក ដោយបានបន្ថែមប្រព័ន្ធ Symmetrical All Wheel Drive បង្កភាពងាយស្រួលដល់អ្នកបើកបរដែលមិនសូវស្ទាត់លើ ផ្លូវមានផ្ទៃមិនស្មើរគ្នា, ជម្រាល ជាដើម មានមុខងារ ២ ឲ្យជ្រើសរើសតាមស្ថានភាពផ្លូវ ‘Snow/Dirt’ និង ‘Seep Snow/Mud’ ក្នុងនោះជាមួយនឹង X-MODE Auto Restore អ្នកបើកបរមិនចាំបាច់ចុច Standby ដោយដៃ ដើម្បីដំណើរការ X-MODE ឡើងវិញពេលវាផ្ដាច់នៅល្បឿន ៤០គម/ម៉ ឡើយ បន្ថែមនឹង X-MODE Hill Descent Control ជំនួយអ្នកបើកបរឲ្យរក្សាល្បឿន ថេរ ពេលបើកឡើង និងចុះជម្រាលភ្នំ និងសូម្បីតែការបើកបរជាប្រចាំថ្ងៃក្នុង កាលៈទេសៈមួយចំនួនដូចជា ផ្លូវវង្អៀត ចុះ-ឡើង ទួល ចំណតរថយន្ដដែលមានអគារ ការិយាល័យ បត់បែនច្រើន ឬផ្លូវដែលមានផ្ទៃរអិល។
បច្ចេកវិទ្យាស្នូលទាំង ៤ របស់ Subaru នឹងត្រូវបំពាក់ផងដែរ រួមមាន៖
ម៉ាស៊ីន Boxer 2.0 លីត្រ មាន pistons ផ្តេក ដែលផ្តល់នូវចំណុចកណ្តាលទំនាញទាប តុល្យភាពដ៏ល្អ និងរំញ័រតិចបំផុត។ Lineartronic បន្តផ្តល់នូវប្រអប់លេខ (CVT) ដែលភ្ជាប់ជាមួយ លេខដៃប្រាំពីរវគ្គ ធ្វើឱ្យរយថន្តកាន់តែប្រសើរឡើង ការផ្តល់ថាមពល, ការបង្កើនល្បឿនលឿននិងស៊ីប្រេងតិច។
ងាកមកមើលរូបរាងរបស់វា វិញ Forester ត្រូវបានរចនាបែបស្វាហាប់ មាំទាំ បាណាមុខ បង្កៀងមុខ ថ្មីឡាង កង់ទំហំ ១៨ អិង និងមាន ៧ ពណ៌ Brilliant Bronze Metallic, Cascade Green Silica, Magnetite Grey Metallic, Crystal White Pearl, Ice Silver Metallic, Crystal Black Silica និង Horizon Blue Pearl។
ជាមួយនឹង Subaru Forester ប្រភេទ i-L ផ្ដល់នូវស្ដង់ដារ សុវត្ថិភាពខ្ពស់ ធំទូលាយ តម្លៃសមរម្យ ងាយស្រួលប្រើប្រាស់ សក្ដិសមសម្រាប់ក្រុមគ្រួសារទាន់សម័យ។ ផ្នែកខាងក្នុង ទូលាយ កៅអីអាចបត់ចុះក្រោម ដាក់ឥវ៉ាន់បានច្រើន មាន អំពូល LED លើតាបឡូភ្លឺខ្លាំង តែស៊ីភ្លើងតិច, ទំពក់សម្រាប់ថ្ពក់ដឹកឥវ៉ាន់ផ្នែកខាងក្រោយ។
Subaru Forester នឹងនាំចូលមក ៣ ប្រភេទ (variant) ហើយ អតិថិជន អាចកក់ទុក បើកសាកល្បងប្រព៏ន្ធ EyeSight 4.0 បាន នៅអគារតាំងបង្ហាញ Subaru តាមរយៈ https://www.subaru.asia/kh/km ។
ទំនាក់ទំនងតាមដានព័ត៌មានថ្មីៗ ការផ្សព្ចផ្សាយ និងសកម្មភាពរបស់ Subaru តាមរយៈ https://www.facebook.com/subaruasiakh
For media queries, please contact:
Name: Mr. Heang Sochan
Designation: Branch Manager
Email: sochan@motorimage.net
Mobile: +855 12 334 510
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា