ក្រោយពីបាត់ខ្លួនរយៈពេល ៣ ឆ្នាំ ថ្មីៗនេះ Subaru Cambodia បាននាំយកនូវព្រឹត្តការណ៍ Subaru Car Challenge ត្រឡប់មកវិញហើយ ដែលផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋអ្នកគាំទ្ររថយន្ដ Subaru ទាំងអស់បានប្រកួតសប្បាយ និងឈ្នះរង្វាន់ជារថយន្ដ Subaru សេរីថ្មី ព្រមទាំងឱកាសតំណាងឲ្យកម្ពុជាទៅប្រកួតជាមួយដៃគូបរទេសនៅសិង្ហបុរីទៀតផង។
Subaru Car Challenge ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣ ដោយ បេក្ខភាពត្រូវជាប្រជាពលរដ្ឋកម្ពុជា ឬអ្នករស់នៅអចិន្ដ្រៃយ៍ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងត្រូវបំពេញលក្ខខណ្ឌបែបបទចូលរួមតាមប្រព័ន្ឌ Portal ដែលបានដាក់ជូន ដើម្បីក្រុមការងារកំណត់ចុះឈ្មោះ។ បេក្ខជនដែលបានជ្រើសរើសត្រូវមកចុះឈ្មោះដោយផ្ទាល់នៅថ្ងៃទី ១២ សីហា ឆ្នាំ ២០២៣ នៅផ្សារទំនើប AEON Mall Phnom Penh (AEON I) ចាប់ពីម៉ោង ៩ ព្រឹកដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ័ លិខិតឆ្លងដែន ឬសំបុត្រកំណើត (ឬឯកសារទាំងឡាយណាដែលអាចបញ្ជាក់ពីអត្តសញ្ញាណបេក្ខជន) ជាច្បាប់ថតចម្លង និងសំបុត្របញ្ជាក់សុខភាព ថតចម្លងមួយច្បាប់ផងដែរ ហើយការប្រកួតជម្រុះជុំទីមួយនឹងចាប់ផ្ដើមពីម៉ោង ១០ ព្រឹកថ្ងៃដដែល រហូតដល់ម៉ោង ៦ ល្ងាច។
បេក្ខជនជ័យលាភី ៥ នាក់ចុងក្រោយ នឹងត្រូវរៀបចំឲ្យធ្វើដំណើរទៅប្រកួតបន្ដនៅប្រទេសសិង្ហបុរី ដែលក្រុមហ៊ុននឹង ផ្ដល់ជូនរាល់ការចំណាយលើការធ្វើដំណើរ និងការស្នាក់នៅ រយៈពេល ៤ ថ្ងៃ ៣ យប់ (ចេញដំណើរថ្ងៃទី ០៣ វិច្និកា ២០២៣ និងត្រឡប់នៅថ្ងៃទី ០៦ វិច្ឆិកា ២០២៣) សម្រាប់ជាតំណាង កម្ពុជា ក្នុងការប្រកួតប្រជែង Tan Chong Car Challenge ប្រឈមជាមួយដៃគូមកពី សិហ្ហបុរី ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងវៀតណាម ហើយ បេក្ខជនដែលឈរជើងចុងក្រោយ (The Last One Standing) នឹងទទួលបានជ័យលាភីជារង្វាន់ធំដែលមានតម្លៃ ៥៣ ៨០០ ដុល្លារ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតពីការប្រកួត សូមមើលទម្រង់បែបបទ និងបទបញ្ញត្តិក្នុងសេចក្ដីប្រកាស ឬទំនាក់ទំនងផ្ទាល់ទៅកាន់ Subaru Cambodia។
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី