Celerio ជាឡានប្រភេទ Hatchback តូចល្មមមួយរបស់ជប៉ុនក្រុមហ៊ុន Suzuki សម្រាប់ស្រុកខ្មែរវិញប្រហែលលក់ដាច់គ្រានបើ ព្រោះឃើញក្រុមហ៊ុននាំចូលមកជាបន្តរបន្ទាប់ នឹងគ្រប់ស៊េរីឆ្នាំតែម្ដង។
ជាក់ស្ដែងស៊េរីឆ្នាំ ២០២៥ ដែលទើបនាំចូលមកស្រុកខ្មែរក្ដៅៗនេះ មានតម្លៃខ្ទង់ ១៥,៩៩០ដុល្លារ (ចំពោះតម្លៃជាក់ស្ដែងអាចទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់បន្ថែមបាន) ដែលតម្លៃនេះអាចនិយាយបានថាជាឡានថ្មីខ្លាញ់គោ ធូរថ្លៃជាងគេមួយក្នុងឆ្នាំ ២០២៥ នេះ។
Celerio ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ១.០លីត្រ (Dualjet) ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូប្រភេទ (semi-automatic) បង្វិលកង់ដោយប៉ុងមុខ (FWD)។
អមជាមួយបំពាក់យាន់កង់បែបស្ព័រទំហំ ១៥អ៉ីង Alloy-Wheel ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រជាង ទៅ ៥លីត្រ ក្នុង១០០គីឡូម៉ត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នងវិញ Celerio ដូចជាមិនសាមញ្ញពេកទេ ឃើញមានភ្ជាប់មកជាមួយ បានបំពាក់កៅអីកាំម្ញី ២ជួរ ល្មមអាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយតិចតួចមិនជាចង្អៀតពេកទេ អាចដាក់អីវ៉ានបានគួរសម។
ទោះបីជាមិនមានប្រព័ន្ធ Smart Key និងបូតុង Power Star ប៉ុន្ដែ Celerio ក៏មានបំពាក់អេក្រង់ ៧អីញ ភ្ជាប់នៅមុខងារ Android Auto, Speaker ៥គ្រាប់់។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ឃើញមានប្រព័ន្ធហ្វ្រាំង ABS, ESP ប្រព័ន្ធជំនួយពេលឡើងចំណោត Hill Hold Control, មុខងារ Auto Start Stop មាន Sensor ជំនួយពេលចូលចត នឹងពោងសុវត្ថិភាព ២គ្រាប់ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Suzuki Celerio 2025 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ