Jimny ជាប្រភេទឡានបែប Adventure ដ៏ពេញនិយមរបស់ក្រុមហ៊ុនជប៉ុន Suzuki ដែលផលិតដំបូងក្នុងឆ្នាំ ១៩៨០ ជាជំនាន់ទី១ បើគិតមកទល់និងបច្ចុប្បន្ននេះ ឆ្លងកាត់បាន ៤ជំនាន់ និង ៤៣ ឆ្នាំហើយ។ ចូលដល់ឆ្នាំ ២០២៣ នេះ ក៏ឃើញមានវត្តមាននៅស្រុកខ្មែរជាមួយរូបរាងដ៏ទាក់ទាញ និងតម្លៃធូរថ្លៃគួរឲ្យចាប់អារម្មណ៍ផងដែរ ។
សម្រាប់ Specs ដែល Suzuki នាំចូលមកស្រុកខ្មែរឃើញបំពាក់ម៉ាស៊ីនសាំង ទំហំ ៤ ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០១សេះ កម្លាំងរមួល ១០២ ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ ជំនួយដោយកាប់ពីតាស់ លេខដៃ ជាមួយមុខងារជំនួយពេលឡើង និងចុះចំណោត បង្វិលកង់ដោយប៉ុង២ 4WD ដែលស៊ីសាំងជាមធ្យមខ្ទង់ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។
ជើងក្រោមបំពាក់យ៉ាន់កង់ទំហំ ១៥ អ៊ីញអាលុយមីញូម ប្រើប្រព័ន្ធជើងក្រោមប្រភេទ 3 Link Rigid Axle ជាមួយនឹង Coil Spring ជើងក្រោមប្រភេទនេះ សាកសមជាមួយការ Off-Road ឡើងទូលចុះភ្នំ ឃើញកម្លាំងតិចមែនតែសម្រាប់ឧបសគ្គល្មមៗមិនជាបញ្ហាឡើយ។
ការឌីស្សាញផ្នែកខាងក្រៅស្រដៀងទៅនឹងពពួក Jeep និង G-Class ដែរតែ Jimny រក្សារាង DNA របស់ខ្លួនបែបនេះស្ទើរពេញមួយជីវិតទៅហើយ ។
ចង្កៀងមុខមូលៗជាប្រភេទ LED មានប៉ាណាឆ្នូតបញ្ឈរ នឹងសំណាញ់នៅផ្ទៃខាងមុខ អមដោយពិលកាងមួយគូរ ចំណែកស្ដុបក្រោយបំពាក់ចង្កៀងធម្មតា និងមានកង់សាគួរ ១គ្រាប់ជាប់ទ្វាក្រោយផងដែរ។
Suzuki Jimny មានប្រវែងតួខ្លួនសរុប ៣៤៨០ម.ម ទទឹង ១៦៤៥ម.ម កម្ពស់ ១៧២០ ពីដីមកបាត ២១០ម.ម ជាមួយទម្ងន់ជិត ១តោនជាងផងដែរ។
Jimny ជាប្រភេទឡាន ទ្វា៣ កៅអីក្រណាត់ធម្មតា ២ជួរស្មើនឹង ៤កៅអី ផ្ទៃខាងក្នុងមើលទៅសាមញ្ញបែប Old School តែក៏ Classic ម្យ៉ាងដែរ។
មិនមានអ្វីប្លែកច្រើនទេ ប្រើសោចាក់បញ្ជាឆេះធម្មតា មិនមានបំពាក់អេក្រង់ LCD និងកាមេរ៉ាក្រោយអ្វីឡើយ តែបើទិញក្រុមហ៊ុនរៀបចំជូនម៉ាអេម។ សម្រាប់ទទឹង ១៦៤៥ម.មនេះមិនជាចង្អៀតពេកទេ ល្មមអាចជិះគ្នា៤នាក់ កៅអីជួរទី២វិញអាចកាច់ផ្ដេចបានសម្រាប់ដាក់អីវ៉ានបន្ថែម។
សម្រាប់តម្លៃវិញពេលនេះ Jimny មានលក្ខណៈពិសេសសម្រាប់អតិថិជនដែលចង់ចូលចែចូវខ្លួនគឺត្រឹមតែ ៣៧,៩០០ដុល្លារប៉ុណ្ណោះ ហើយតម្លៃនេះអាចមានសុពលភាពត្រឹម ថ្ងៃទី៣០ ខែ៩ ឆ្នាំ២០២៣។
តែបើហួសកាលកំណត់ហើយ Jimny តូចច្រឡឹងនេះនឹងឡើងតម្លៃខ្លួនទៅសភាពដើមវិញគឺខ្ទង់ ៤ម៉ឺនដុល្លារជាង ហើយសម្រាប់តម្លៃប្រែប្រួលយ៉ាងណានោះបងប្អូនអាចសាកសួរទៅក្រុមហ៊ុនបន្ថែមបាន។
សរុបមក Suzuki Jimny តម្លៃធូរគួរសមបើធៀបនឹងឡាន Off-Road ឆ្នាំខ្ពស់ដូចគ្នា រូបរាងទាក់ទាញ ខាងក្នុងសាមញ្ញបែបលក្ខណៈ Off-Road Adventure ម៉ាស៊ីនតូចល្មមហើយសន្សំសំចៃគ្រាន់បើ។ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Jimny ២០២៣នេះ? សម្រាប់មតិយោបល់ និងបទពិសោធ៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?