Jimny Mata គឺជា Trim/Option ថ្មីមួយឬអាចថាជាប្រភេទ Edition របស់ឡាន Off-Road ដ៏តូចច្រឡឹងនៃក្រុមហ៊ុន Suzuki ដែលផលិតតែ ១៥០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារប្រភេទ អ៉ីតាលី។
រថយន្ត Off-Road ធន់តូចមួយនេះ ល្បីល្បាញ នឹងពេញនិយមមិនធម្មតាឡើយ មិនថានៅអាស៊ីន នឹងអឺរ៉ុបនោះទេ ពិសេសស្រុកខ្មែរយើងក៏ឃើញប្រើច្រើនគួរសមដែរ ជាមួយជម្រើស ទ្វា២ នឹង ទ្វ៤។
ថ្មីៗនេះ Suzuki Italy បានត្រៀមចេញលក់ម៉ូឌេល Jimny Mata ជាមួយការរចនាថ្មីប្លែក នឹងបំពាក់គ្រឿងលេង ធន់រឹងមាំ ដែលមើលទៅកាន់តែទាក់ផ្នែកជាងពពួក Jimny ធម្មតា។
ជាក់ស្ដែងផ្នែកខាងក្រៅ រំលិចដោយព៌ណ លោហៈធាតុ Siberian Silver លាយលំជាមួយនឹង Matt Black ដែលស្រោបនៅកាងខាងមុខ គម្រប់ម៉ាស៊ីន នឹងដំបូលជាដើម។ ចំពោះសំណាញ់ក្រឡាវិញ ត្រូវបានកែសម្រួលថ្មី រំលិចដោយពាក្យ Suzuki អមជាមួយបន្ទះអាលុមីញ៉ូម នៅផ្នែកខ្លះនៃផ្ទៃខាងមុខ មានដូចជាកាងជាដើម។
មិនតែប៉ុណ្ណោះ Mata Offroader មួយនេះបន្ថែមនៅ គ្រឿងបង្គុំផ្នែកខាងក្រោមស្រោបប្រភេទ អាលុមីញ៉ូម សម្រាប់ការពារក្នុងស្ថានភាព Off-Road ផងដែរ។
ផ្ទៃខាងក្នុងប្លុកកាប៊ីន Jimny Mata ភ្ជាប់មកជាមួយប្រព័ន្ធ infotainment ទំហំ 7 អ៊ីង Speaker Pioneer កាមេរ៉ាមើលក្រោយ កៅអីកម្ដៅ និងលក្ខណៈពិសេសមួយចំនួនទៀតដូចជា ប្រព័ន្ធជំនួយពេលបើកបរ ADAS ជាដើម។
ក្រៅពីនឹង កន្លែងដឹកទំនិញផ្នែកគូទក្រោយ បំពាក់បន្ថែមនៅកម្រាលកៅស៊ូ ដើម្បីជួយរក្សារបស់របរឱ្យស្អាត និងងាយស្រួលក្នុងការសម្អាតផងដែរ។
Jimny Mata មួយនេះប្រើម៉ាស៊ីនចំណុះ 1.5 លីត្រដែលផលិតកម្លាំងបាន 101 hp កម្លាំងរមួល 96 lb-ft បង្វិលកង់ដោយប៉ុងពីរ ដែលថាមពលទាំងអស់ ត្រូវបានបញ្ជូនទៅកង់ទាំងបួនទាំងស្រុងតាម ជាមួយប្រអប់លេខ 5វគ្គលេខដៃ។
គួរបញ្ចាក់ដែរថា៖ Suzuki នឹងដាក់ឲ្យអតិថិជននៅ អ៊ីតាលី អាចធ្វើការបញ្ជាទិញ Jimny Mata ចាប់ពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024 នេះតទៅ ខណៈតម្លៃនៅមិនទាន់ដឹងច្បាស់នៅឡើយ៕
ដោយ៖ Bunsak
ប្រភព៖ Carscoops
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ