កាលពីថ្មីៗនេះ Suzuki Swift 2024 ទើបនឹងបង្ហាញខ្លួនក្នុងពិពណ៍ Tokyo Motor Show ជាមួយការផ្លាស់ប្ដូរប្លកភ្នែកច្រើនគួរសមដែរសម្រាប់ជំនាន់ទី៤ ដ៏ថ្មីស្រឡាងនេះ។
Swift 2024 ទោះបីជាមិនទាន់មានការផ្លាស់ប្ដូររូបរាងទាំងស្រុង ប៉ុន្ដែផ្នែកជាច្រើនមួយចំនួន ត្រូវបានកែសម្រួល ដូចជា៖ ចង្កៀងមុខភ្លើង Daytime ទម្រង់ថ្មី បាណាសំណាញ់រាងក្រាស់ធំជាងមុន ស្រោបស៊ុមពណ៌ខ្មៅ ពិលកាងថ្មី ប័រឌៀរមុខស្រោបក្រូមជាដើម។
ចំពោះស្ដុបក្រោយរាងស្លីម នឹងដិតស្អាតជាងមុន រំលិចដោយភ្លើងឡាយរាងជាអក្សរ C ទាំងចង្កៀងមុខ និងស្ដុបក្រោយបំពាក់ជា Full LED ទាំងស្រុង ចំណែកដៃទ្វារអ្នកដំណើរក្រោយមិនត្រូវបានបង្កប់នៅខាងលើដូចស៊េរីមុនៗឡើយ។
អ្វីដែលប្លែកខ្លាំងសម្រាប់ហ្វេន Swift ស៊េរីឆ្នាំ២០២៤ ផ្ទៃខាងក្នុងស្ទើទាំងស្រុងត្រូវបានផ្លាស់ប្ដូរថ្មីជាមួយ កាបីនតាបឡូធំស្រឡាស់ ស៊ុមរន្ធម៉ាស៊ីនត្រជាក់ថ្មី កុងទ័របែប Premium បែប semi-digital instrument cluster អេក្រង់ថាច់ទំហំ ៩អ៉ីងភ្ជាប់ ប្រព័ន្ធ Smart Key បូតុង Power កៅអីស្បែកជាដើម។
ចំពោះប្រវែងទំហំភិនភាគ មិនខុសពីឆ្នាំមុនឡើយ តែអ្វីដែលពិសេសក្រៅពីកាមេរ៉ាក្រោយ Suzuki បានសម្រេចបំពាក់ សេនស័រ និងរាដា ជាមួយកម្រិតបច្ចេកវិទ្យាសុវត្ថិភាព ADAS Level 2 ដូចជា៖
១/ ប្រព័ន្ធកំណត់ល្បឿនអូតូតាមឡានខាងមុខ Adaptiv Cruise Control ។
២/ ប្រព័ន្ធភ្លើងខាងមុខជាប្រភេទ Auto High beam។
៣/ ប្រព័ន្ធស្គេនស្គេនមុខ អ្នកបើកបរ Driver Monitoring System ជដើម។
បន្ទាប់ពីតាំងបង្ហាញក្នុងពិព៍ណ Japan Motor Show នៅនិងការលក់នៅទីផ្សារជប៉ុនរួចហើយ នៅដើមឆ្នាំ២០២៤ Suzuki Swift ត្រូវនាំចេញទៅលក់បន្ទប់នោះគឺ ប្រទេសឥណ្ឌា ដែលជាទីផ្សារ ដ៏សំខាន់ និងធំជាងគេរបស់ក្រុបហ៊ុន Suzuki ។
គួរបញ្ជាក់ថា៖ សម្រាប់ជម្រើសម៉ាស៊ីន កម្លាំង និងតម្លៃមិនទាន់ត្រូវបានបញ្ចេញច្បាស់នៅឡើយ តែប្រហែលជាមិនត្រូវបានផ្លាស់ប្ដូរគួរឲ្យចាប់អារម្មណ៍នោះទេ ខណៈស៊េរីឆ្នាំ២០២៣ មានជម្រើសម៉ាស៊ីនចាប់ពី ៣ស៊ីឡាំង ៤ស៊ីឡាំង និងប្រភេទ Hybrid ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Suzuki Swift ស៊េរីឆ្នាំ២០២៤ មួយនេះ? បងប្អូនដែលមានចំណាប់អារម្មណ៍ ឬបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី