ថ្មីៗនេះ លេចឮដំណឹងថា Tesla ផលិតឡានអគ្គិសនី Model Y របស់ខ្លួន មួយប្រភេទទៀត លក់ ស្ងាត់ៗ ក្នុងតម្លៃ ទាបជាង Model Y Long range និង Performance ធម្មតា ប្រមាណ ២០០០ ដុល្លារ។
តាមការចុះផ្សាយពី Car and Driver បានឲ្យដឹងថា Tesla Model Y មួយបែបនេះ ត្រូវបាន ក្រុមហ៊ុន ផលិតរបៀបដូចគ្នានឹង Model Y ធម្មតាដែរ តែមានតម្លៃទាបជាង និងមានចម្ងាយរត់រាងខ្លីជាង Model Y long Range ប្រមាណ ៨២ គម និង Performance ប្រហែល ៣៨ គម តែល្មមសមរម្យសម្រាប់ការប្រើប្រាស់ជិះក្នុងក្រុងធម្មតា និងអតិថិជនដែលរៀងខើចថវិកាអាចពិចារណាបាន ក៏ប៉ុន្ដែ Model Y ប្រភេទនេះ នឹងមិនមានដាក់លក់ក្នុងវេបសាយផ្លូវការរបស់ Tesla នោះទេ។
សម្រាប់សមត្ថភាពរបស់វា Model Y នេះ អាចបើកបរបានចម្ងាយ ៤៤៩ គម រាល់ពេលសាកពេញម្ដង ប្រើថ្ម ៤៦៨០ របស់ Tesla ផលិតមកពីរោងចក្រក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។ ក្នុងនោះ វាមានភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី ២ (Dual Motors) និងរត់ដោយប៉ុង ២ AWD (All Wheel Drive) ផងដែរ។
គួរបញ្ជាក់ដែរថា បើតាមការឲ្យដឹងបន្ថែមពី Car and Driver ថា សម្រាប់ Tesla Model Y Long Range មានតម្លៃខ្ទង់ ៥៤ ៣៨០ ដុល្លារ និង Model Y Performance ខ្ទង់ ៥៨ ៣៨០ ដុល្លារ ហើយ Model Y new base level នេះ មានតម្លៃទាបជាង Long Range ២០០០ ដុល្លារ ដូច្នេះអាចសន្និដ្ឋានថា ប្រហែលខ្ទង់ ៥២ ០០០ ដុល្លារ។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី