បន្ទាប់ពីប្រកួតប្រជែងគ្នារឿងផលិតឡានអគ្គិសនី ដណ្ដើមទីផ្សារគ្នាភ្លូកទឹក ភ្លូកដី ស្ថាបនិកក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្ស Tesla បានចាប់ដៃជាមួយក្រុមហ៊ុនគូប្រកួតធំៗរបស់ខ្លួន ដូចជា Ford និង GM សហការគ្នា ដាក់ទុនធ្វើស្ថានីយ៍សាកឡានអគ្គិសនីរួមគ្នា នៅទឹកដីអាមេរិក។
គម្រោងនេះ មានឈ្មោះថា NACS (North American Charging Standard) ជាការផ្ដួចផ្ដើមពី Tesla ក្នុងការធ្វើស្ថានីយ៍សាករថយន្ដអគ្គិសនី ដែលប្រើប្រាស់ស្ដង់ដាររួមតែមួយ ដោយទទួលបានការសហការពី Ford និង GM ដែលក្រុមហ៊ុនទាំង ៣ នេះ គ្របដណ្ដប់ជាង ៧២% នៃទីផ្សារស្ថានីយ៍សាកឡានអគ្គិសនីសរុបនៅអាមេរិក នេះយោងតាមការឲ្យពី The Verge ក៏ប៉ុន្ដែ NACS នៅរៀងប្រផាត់ប្រផើយជាមួយនឹងគម្រោងចាស់ដែលជាគូប្រកួតធំ លើការវិនិយោគនេះ ឈ្មោះថា CCS (Combined Charging Systems) ដោយស្ថានីយ៍នេះ សាកបានគ្រប់ប្រភេទរថយន្ដអគ្គិសនីទាំងអស់ (លើកលែង Tesla) ព្រមទាំងមានលិខិតបញ្ជាក់ស្ដង់ដារ និងគាំទ្រពីសំណាក់ សមាគមន៍វិស្វករយានយន្ដអាមេរិកពីមុនមកផងដែរ។
ក៏ប៉ុន្ដែ មតិពីអ្នកប្រើប្រាស់ជាច្រើន និងអ្នកវិភាគជាច្រើនបានប៉ាន់ស្មានថាគម្រោង NACS របស់ Tesla នេះ នឹងអាចសម្រេចបានជោគជ័យលើការប្រកួតប្រជែង ជាមួយនឹងការចូលរួមពី Ford និង GM ដោយសារតែក្រុមហ៊ុនទាំង ២ ជាក្រុមហ៊ុនផលិតរថយន្ដធំ ហើយស្ថានីយ៍សាករថយន្ដរបស់ Tesla ក៏មានចំនួនច្រើនរួចរាល់ហើយ ដែលគ្របដណ្ដប់ជាង ១២០០០ កន្លែង ក្នុងទឹកដីអាមេរិក ដែលនៅពេលនេះ រឿងដែល Tesla កំពុងតែធ្វើគឺទាក់ទងទៅកាន់រដ្ឋាភិបាលអាមេរិក សម្រាប់លិខិតបញ្ជាក់ស្ដង់ដារ។
តាមការឲ្យដឹងផងដែរថា លោក Musk ក៏កំពុងតែចរចារ បបួលក្រុមហ៊ុនធំៗដទៃទៀត ដូចជា Toyota, Mercedes Benz, ជាដើម ឲ្យចូលរួមជាមួយនឹងដំណើរការដាក់ទុនលើស្ថានីយ៍សាកឡានអគ្គិសនីស្ដង់ដារតែមួយ (NACS) នេះ ហើយបើសិនជាទទួលបានជោគជ័យ ក្រុមហ៊ុននឹងធ្វើការពង្រីកទៅកាន់ទឹកដីប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប និងអាស៊ីផងដែរ។
ប្រភព៖ The Verge
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី