ក្នុងរយៈពេលជាង ២ ទសវត្សមកហើយ ដែល Toyota Corolla ស្ថិតនៅគ្រងដំណែងជារថយន្ដដែលលក់ដាច់ជាងគេ លើពិភពលោក (World’s Best Selling Car) ក៏ប៉ុន្ដែលទ្ធផលសម្រាប់ឆ្នាំ ២០២៣ បានបង្ហាញថារថយន្ដអគ្គិសនី Tesla Model Y បានសម្រេចយកឈ្នះ Toyota Corolla ក្លាយជារថយន្ដដែលលក់ដាច់ជាងគេលើពិភពលោកសម្រាប់ឆ្នាំ ២០២៣ និងធ្វើឲ្យក្រុមហ៊ុន Tesla ក្លាយទៅជាក្រុមហ៊ុនរថយន្ដអគ្គិសនីដំបូងគេដែលកាន់ដំណែងនេះ។
យោងតាមរបាយការណ៍ពី Jato Dynamics បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ Tesla Model Y សម្រេចការលក់បាន ១.២២ លានគ្រឿង ដែលកើនឡើងជាងទិន្នន័យឆ្នាំមុនរបស់ខ្លួនដល់ទៅ ៦៤% ខណៈ Toyota Corolla សម្រេចការលក់បានតែ ៨០៣ ០០០ គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២៣ ដែលធ្លាក់ចុះប្រមាណ ១៩% ពីទិន្នន័យឆ្នាំមុន ធ្វើឲ្យអតីតរថយន្ដជើងឯកមួយនេះស្ថិតនៅដល់ចំណាត់ថ្នាក់លេខ ៤ ឯណោះ ដែលក្រោមបងប្អូនជីដូនមួយរបស់ខ្លួនដូចជា (2) Toyota RAV4 លក់បាន ១.០៧ លានគ្រឿង និង (3) Honda CR-V លក់បាន ៨៤៦ ០០០គ្រឿង។
យ៉ាងណាមិញ រថយន្ដស្ថិតនៅចំណាត់ថ្នាក់បន្ដបន្ទាប់ក្នុង Top 10 ភាគច្រើនគឺសុទ្ធតែមកពី Toyota ជាក់ស្ដែង Toyota Corolla Cross ស្ថិតនៅលេខរៀងទី ៥, Toyota Camry ទី ៦ និង Toyota Hilux ស្ថិតនៅលេខ ៨ ក្រោម Ford Ranger មួយលេខ និងលើ Tesla Model 3 ពីរលេខផងដែរ។
គួរបញ្ចាក់ផងដែរ បើយោងតាមរបាយការណ៍តាមដានការលក់សម្រាប់ឆ្នាំ ២០២៤ នេះ ក្នុងកំឡុងពេល ១ ឆមាស កន្លងមក ឃើញថា Toyota Corrolla ចាប់ផ្ដើមមានសន្ទុះឡើងវិញដើម្បីដណ្ដើមមកវិញក្នុងឆ្នាំ ២០២៤ នេះ ខណៈការលក់របស់ Tesla វិញកំពុងតែមានភាពរអាក់រអួល ដោយតាមការឲ្យដឹងពី Focus2Move ថា លទ្ធផលការលក់របស់ Tesla Model Y ធ្លាក់ចុះ ២៩.៦% ខណៈ Toyota Corolla កើនឡើង ១១.៣% តែលទ្ធផលសម្រេចនៅចុងឆ្នាំ ២០២៤ នេះយ៉ាងណានៅមិនទាន់អាចសន្និដ្ឋានបាននោះទេ ដោយមានតែចាំមើលរបាយការណ៍ការលក់នៅឆមាសទី ២ នេះបន្ដទៀត។
អត្ថបទ៖ Andra
ប្រភព៖ Jato
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា