ក្នុងរយៈពេល ៤ ឆ្នាំប្លាយ នៃការលក់របស់ Tesla នេះជាលើកដំបូងដែលក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី នាំមុខគេនេះ ទម្លាក់តម្លៃរថយន្ដអគ្គិសនីរបស់ខ្លួនដល់រាប់ពាន់ដុល្លារ ដោយសារតែការធ្លាក់ចុះគំហុកនៃទិន្នផលលក់ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ ក្នុងគោលបំណងទាញយកទីផ្សារអតិថិជនដែលបានបាត់បង់ត្រឡប់មកវិញ។
តាមការឲ្យដឹងពី BBC ថា ក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ទិន្នផលការលក់រថយន្ដអគ្គិសនី Tesla ធ្លាក់ចុះជាងពាក់កណ្ដាល ពី ២.៥១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ មកបានត្រឹមតែ ១.១៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តដាក់យុទ្ធសាស្ដ្របញ្ចុះតម្លៃរថយន្ដរបស់ខ្លួនរាប់ពាន់ដុល្លារ ក្នុងមួយគ្រឿងនៅទីផ្សារធំៗរួមមាន អាមេរិក ចិន និងអាល្លឺម៉ង់ ព្រមជាមួយនឹងការកាត់បន្ថយកម្លាំងពលកម្មពីក្រមហ៊ុនផងដែរ ដើម្បីស្ដារយកអតិថិជនឡើងវិញ។
តាម CNN បានឲ្យដឹងដែរថា សម្រាប់ទីផ្សារចិន Tesla បានបញ្ចុះតម្លៃរថយន្ដអគ្គិសនីរបស់ខ្លួនដល់ ១ ៩៣២ ដុល្លារ លើម៉ូដែលទាំង ៤ ដែលលក់ក្នុងទីផ្សារនេះ ជាពិសេស Model Y ដែលជាម៉ូដែលពេញនិយមជាងគេ ឥឡូវនេះលក់ក្នុងតម្លៃ ចាប់ផ្ដើមពី ៣៤ ៥០២ ដុល្លារទៅ។ សម្រាប់ទីផ្សារអាល្លឺម៉ង់ ដែលជាទីផ្សារធំជាងគេ របស់ Tesla នៅអឺរ៉ុបវិញបញ្ចុះលើម៉ូដែល Model 3 របស់ខ្លួន ២ ១៣២ ដុល្លារ និងទីផ្សារអាមេរិក បញ្ចុះលើ ៣ ម៉ូដែលដូចជា Model Y, Model X, និង Model S ចំនួន ២០០០ដុល្លារ សម្រាប់ម៉ូដែលនីមួយៗ។ ក្នុងនោះដែរ Tesla ក៏បានកាត់បន្ថយកម្លាំងពលកម្មដល់ជាង ១០% នៃចំនួនបុគ្គលិកសរុបទូទាំងប្រទេសរបស់ខ្លួនផងដែរ។
គូរបញ្ជាក់ផងដែរថា ការធ្លាក់ចុះទិន្នផលលក់នេះ បណ្ដាលមកពីការកើនឡើងនូវគូប្រកួតប្រជែងឡានអគ្គិសនីនៅក្នុងទីផ្សារ ជាពិសេសក្រុមហ៊ុនរថយន្ដអគ្គិសនីចិន ដែលរីកស្អេកស្កះ និងលក់ក្នុងតម្លៃសមរម្យជាងរថយន្ដ Tesla ជាពិសេសក្រុមហ៊ុន BYD ដែលឆ្លៀតដណ្ដើមដំណែងជាក្រុមហ៊ុនលក់រថយន្ដអគ្គិសនីឈានមុខគេពី Tesla កាលពីត្រីមាសទី ៤ ឆ្នាំ ២០២៣។ បន្ថែមពីនេះ ការធ្លាក់ចុះនេះ ក៏បណ្ដាលពីបញ្ហាភាពយឺតយ៉ាវក្នុងការកែសម្រួលរថយន្ដអគ្គិសនីម៉ូដែលមុនៗ របស់ខ្លួនឲ្យស្របទៅតាមតម្រូវការ របស់អតិថិជន និងអត្រាការប្រាក់នាំចូលខ្ពស់ផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ CNN
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម