ក្រោយពីបង្ហាញគម្រោងផលិតមនុស្សយន្ដ Tesla កាលពីឆ្នាំ ២០២១ ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុនលោក Elon Musk បានបង្ហាញវីដេអូខ្លីមួយបង្ហាញពី សមិទ្ធផលគម្រូមនុស្សយន្ដរបស់ខ្លួន Tesla Bot ដែលអាចដំណើរការបានដូចជា ដើរ និងធ្វើចលនាលើកដាក់ និងចាប់ឧបរកណ៍ផ្សេងៗ។
តាមការចុះផ្សាយពី The Verge បានឲ្យដឹងថា Tesla Bot នេះ ត្រូវបានលើក Musk យកមកបង្ហាញក្នុងកម្មវិធី Tesla AI Day កាលពីខែ តុលា ឆ្នាំមុន (២០២២) តែកាលនោះវាមិនទាន់អាចផ្លាស់ទី ឬលើឧបករណ៍ផ្សេងៗបាននៅឡើយទេ បានត្រឹមតែលើដៃបក់ទៅកាន់ទស្សនិកជនជាដើម តែបើមើលទៅតាមវីដេអូ ដែលចេញថ្មីៗនេះ យើងឃើញថា វាត្រូវបានអភិវឌ្ឍច្រើន ដោយវាអាចផ្លាស់ទីបានដោយខ្លួនឯង (ដើរ) ដោយឯករាជ្យដូចមនុស្ស (គ្រាន់តែរៀងយឺតបន្ដិច) នៅជុំវិញសាលរចនារថយន្ដ Tesla Cyber Truck ព្រមទាំងអាចចាប់កាន់ និងលើករបស់ផ្សេងៗបាន ដែលក្នុងនោះវា មានសមត្ថភាពអាចរៀនបានរហ័សលើការធ្វើចលនាផ្សេងៗ តាមការបង្ហាញពីមនុស្ស។ បន្ថែមពីនេះ វាត្រូវបានគេ update បន្ថែមទៅលើសមត្ថភាពមួយចំនួនបន្ថែមទៀតដូចជា motor toque control, environmental perception and memorization, AI training using human-tracked movements, និង object manipulation ជាដើម។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទងនឹងរយៈពេលនៃការសម្រេចការផលិត និងដាក់ដំណើរការជាផ្លូវការ លោក Musk នៅមិនទាន់បានឲ្យដឹងនៅឡើយទេ តែគេសន្និដ្ឋានថា វាអាចនឹងចេញលក់មិនយូរទេ បន្ទាប់ពី Tesla សម្រេចផលិតកម្មរថយន្ដអគ្គិសនី pick up Tesla Cybertruck របស់ខ្លួន នៅចុងឆ្នាំ ២០២៣ នេះ។
ប្រភព៖ Tesla
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024