ថ្មីៗនេះ រថយន្ដអគ្គិសនីពីរម៉ូដែលរបស់ Tesla ដែលកំពុងមានការពេញនិយមប្រើប្រាស់ពីសំណាក់អតិថិជន រួមមាន Model S និង Model X ត្រូវបានក្រុមហ៊ុនប្រកាសចេញពណ៌ថ្មី ដែលមានតម្លៃ ២៥០០ ដុល្លារ។
ពណ៌នេះមានឈ្មោះថា Lunar Silver ឬ ពណ៌ផេះព្រះចន្ទ/ ប្រផេះប្រាក់បែកខៀវ ដែលជាពណ៌មិនសូវមានច្រើននៅលើរថយន្ដនោះទេ ដោយតាមការរៀបរាប់ពី Tesla ថា អាចនិយាយបានថាជាពណ៌លាយគ្នា ឬស្ថិតនៅចន្លោះពណ៌ដើមពីរ របស់ Tesla គឺ ពណ៌លោហៈ (ស្រាល) លាយនឹងពណ៌ខៀវ។
ក្រុមហ៊ុនក៏បានបន្ថែមទៀតថា ដោយសារពណ៌ដើមរបស់ Tesla ទាំង ២ ម៉ូដែលនេះ មានតែ ៥ ពណ៌ ស, ខ្មៅ, លោហៈ (Metallic), ខៀវ, និង ក្រហម ដែលសុទ្ធសឹងតែជាពណ៌ទូទៅសម្រាប់រថយន្ដ។
ដូច្នេះហើយ ក្រុមហ៊ុនក៏បន្ថែមពណ៌ថ្មីនេះ មួយទៀត ដើម្បីជាការបង្កើតឲ្យមានជម្រើសច្រើនសម្រាប់អតិថិជន និងបង្កើនលទ្ធភាពការលក់ក្នុងទីផ្សារយុវវ័យ ដែលនិយមចូលចិត្តពណ៌ប្លែក ឬមិនចូលចិត្តពណ៌ធម្មតាៗ (Boring Color) ព្រមទាំងបង្កើនសមត្ថភាពប្រកួតជាមួយ ក្រុមហ៊ុនអគ្គិសនីគូប្រជែងដែលមានជម្រើសពណ៌ច្រើនជាង Tesla ផងដែរ។
បន្ទាប់ពីការប្រកាសនេះ មានអ្នកប្រើប្រាស់មួយចំនួនបានបញ្ចេញមតិយោបល់វិជ្ជមាន នឹងរំពឹងឲ្យមាននៅលើ Model Y និងម៉ូដែលផ្សេងៗទៀតរបស់ Tesla ដែរ ខណៈ អ្នកប្រើប្រាស់ខ្លះទៀតយល់ឃើញថា ពណ៌នេះមិនមានអ្វីប្លែកជាជាងពណ៌ទឹកប្រាក់ ឬប្រផេះ ដែលឃើញមាននៅលើរថយន្ដទូទៅនោះទេ ដែលមានមកជាមួយរថយន្ដស្រាប់ មិនចាំតម្រូវឲ្យបន្ថែមទឹកប្រាក់ពីលើឡើយ នេះបើយោងតាមមតិយោបល់មួយចំនួនពីអ្នកប្រើប្រាស់ នៅក្នុង Electrek។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!