ថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសបញ្ចុះតម្លៃរថយន្ដអគ្គិសនីកំពុងពេញនិយមរបស់ខ្លួនចំនួន ២ ម៉ូដែល ដោយមួយគ្រឿង ចុះ ១ មុឺនដុល្លារពីតម្លៃធម្មតា ដើម្បីប្រកួតប្រជែងទីផ្សារ ជាមួយនឹងក្រុមហ៊ុនឡានអគ្គិសនីដទៃទៀត។
តាម Business Insider បានឲ្យដឹងថា ការបញ្ចុះតម្លៃនេះ គឺទៅលើរថយន្ដអគ្គិសនីប្រភេទស្ដង់ដារ ២ ម៉ូដែល រួមមាន Model X និង Model S ដោយតម្លៃបន្ទាប់ពីចុះហើយ Model X នៅត្រឹម ៨៨ ៤៩០ ដុល្លារ និង Model S នៅសល់ ៧៨ ៤៩០ ដុល្លារក្នុងមួយគ្រឿង។
ប៉ុន្ដែសម្រាប់ម៉ូដែលដែលបញ្ចុះតម្លៃនេះ មានសមត្ថភាពអាចរត់បានខ្លីជាង ម៉ូដែលធម្មតាបន្ដិច ដោយ Model S សាកមួយពេញរត់បាន ៥១៤ គម និង Model X សាកមួយពេញរត់បាន ៤៣២ គម។
ក្នុងនោះដែរសម្រាប់ Model 3 ដែលជាម៉ូដែលពេញតម្លៃទាប និងពេញនិយមជាងគេរបស់ Tesla ក៏ត្រូវបានបញ្ចុះ ១ ពាន់ដុល្លារផងដែរ កាលពីខែមេសាកន្លងទៅ ដែលនៅសល់ប្រមាណ ៤០ ២៤០ ដុល្លារសម្រាប់ម៉ូដែលស្ដង់ដារ។
សម្រាប់ Model Y ជាម៉ូដែលខ្ពស់របស់ Tesla និង Cybertruck ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំបង្ហាញខ្លួនជាផ្លូវការនោះ Tesla មិនបានឲ្យដឹងថានឹងបញ្ចុះដែរឬអត់នោះទេ ហើយសម្រាប់តម្លៃបញ្ចុះលើម៉ូដែលទាំងពីរនេះ ក៏អាចនឹងបត់បែន ឡើង ឬ ចុះថែម នៅពេលក្រោយទៀតផងដែរ។
សូមជម្រាបដែរថា ស្របពេលការប្រើប្រាស់ឡានអគ្គិសនីមានការកើនឡើងគ្រប់ច្រកល្ហក់ ក្រុមហ៊ុនឡានអគ្គិសនីក៏ចាប់ផ្ដើមរីកដូចផ្សិត ទីផ្សារឡានអគ្គិសនីកាន់តែមានការប្រកួតប្រជែងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុននីមួយៗព្យាយាមទាក់ទាញអតិថិជនដោយការផលិតឡានអគ្គិសនីដែលមានគុណភាពខ្ពស់ ជិះបានឆ្ងាយ បច្ចេកវិទ្យាទំនើប មានរូបរាងស្អាតទាន់សម័យ និងជាពិសេសគឺមានតម្លៃសមរម្យ ធ្វើឲ្យសង្គ្រាមតម្លៃឡានអគ្គិសនី ចាប់ផ្ទុះឡើង ជាពិសេសក្រុមហ៊ុនអគ្គិសនីដែលមានទីផ្សារធំ មានអតិថិជនប្រើប្រាស់ច្រើន ដូចជា Tesla, BYD, GM, Geely ជាដើម ហាក់មានប្រៀបជាងក្រុមហ៊ុនដែលមានទីផ្សារទាបជាង ក្នុងការប្រកួតប្រជែងដាក់តម្លៃចេញលក់នេះ ជាក់ស្ដែងដូចជា Tesla នៅពេលនេះជាដើម។
ក្នុងនោះដែរ មានក្រុមហ៊ុន ផ្សេងៗទៀត ដូចជា Toyota, Hyundai, BMW ជាដើមក្រៅតែពីចូលរួមក្នុងការប្រកួតប្រជែងឡានអគ្គិសនីនេះ ក្រុមហ៊ុនទាំងនេះកំពុងតែសិក្សាផលិតរថយន្ដប្រើប្រាស់ថាមពល ថ្មីដូចជា អ៊ីដ្រូសែនជាដើម ដែលអាចជំនួសអគ្គិសនីបាន ក្នុងគោលបំណងចាប់ទីផ្សារលើផ្នែកនេះឲ្យបានមុនក្រុមហ៊ុនដទៃ ស្របពេលជាមួយនឹងការចូលរួមចំណែកលើការកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ប្រភព៖ Business Insider
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!