ពូ Musk មុខជូរ តែមួយថ្ងៃសោះ ខាតលុយអស់ជាង ១៦ ពាន់លានដុល្លារ

អ្នកទស្សនា
182
0/ AKlasseAuto Promotion
musk.jpg

ស៊យតែមួយថ្ងៃ ធ្វើឲ្យមហាសេដ្ឋីប្រាក់ពាន់លាន ជាស្ថាបនិកក្រុមហ៊ុនរថយន្ដ Tesla ខាតប្រាក់អស់ ១៦. ១ ពាន់លានដុល្លារ វិសនឹងរបូតដំណែងជាមហាសេដ្ឋីលេខ ១ លើពិភពលោក។ 

tesla.jpg

យោងតាមការឲ្យដឹងពី Business Insider កាលពីពេលថ្មីៗថា កាលពីថ្ងៃ​ទី​ ២៦ កន្លងទៅថ្មីៗ តម្លៃភាគហ៊ុនរបស់ Tesla បានស្រុតចុះ ៩%  ដែលបណ្ដាលមកពីការធ្លាក់ចុះនៃទិន្នផលការលក់រថយន្ដអគ្គិសនីក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ នេះ ដោយយុទ្ធសាស្រ្ដការបញ្ចុះតម្លៃផ្ទួនៗគ្នាដើម្បីដេញជើងទីផ្សារឡានអគ្គិសនីក្នុងមួយរយៈពេលចុងក្រោយនេះ  ដែលស្មើនឹងទឹកប្រាក់ប្រមាណ ១៦.១ ពាន់លានដុល្លារ ដោយទទួលបានតែ ២៣.៣៥ ពាន់លានដុល្លារ ខុសទាំងពីការព្យាករណ៍ពី​ Wall Street ថាបាន ២៤.០៦ ពាន់លានដុល្លារទៀតផង ក៏ប៉ុន្ដែបើទោះបីជាខាតបន្ដិច តែបរិមាណការលក់ចេញបានច្រើន ដែលទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងប្រមាណ ៧០ ពាន់លានដុល្លារក្នុងឆ្នាំនេះ។

-1x-1.jpg

លើសពីនេះទៅទៀត បើយោងទៅតាម Bloomberg's Billionaire Index បានបង្ហាញថា លោក Musk នៅតែបន្ដគ្រោងដំណែងជាមហាសេដ្ឋីលេខ ១ ដដែល ជាមួយនឹងទ្រព្យសម្បត្តិតម្លៃជាង ២១០ ពាន់លានដុល្លារ ($225B from Forbs updated) នាំមុខមហាសេដ្ឋីលេខ ២ លោក Bernard Arnault ម្ចាស់ម៉ាកសញ្ញាប្រណិត LVMH (និយមស្គាល់ថា Louis Vuitton) ប្រមាណ ៥៥ ពាន់លានដុល្លារ ($50B from Forbs updated)។ 

Tesla (1).jpg

គួរបញ្ជាក់ផងដែរថា ទោះបីជាស្ថានការហាក់រដាក់រដុបបន្ដិចក៏ពិតមែន តែ Tesla នៅតែរក្សាដំណែងជារថយន្ដអគ្គិសនីលក់ដាច់ជាងគេ នឹងកំពុងត្រៀមលក់រថយន្ដថ្មីរបស់ខ្លួនដល់អតិថិជនជាង ១.៨ លាននាក់ទៀត នៅបំណាច់ឆ្នាំនេះ គួបផ្សំជាមួួយនឹងការចេញលក់រថយន្ដអគ្គិសនី pick up ថ្មី Tesla Cybertruck ជាផ្លូវការនៅរង្វង់ខែវិច្ឆិកា ២០២៣ បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជិត ៣ ឆ្នាំមក។ 

-1x-1 (1).jpg

ប្រភព៖ Business Insider 

អត្ថបទ៖ Andra 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More